អត្ថបទខ្លីៗ

ប្រធានសហជីព​នៅណាហ្គាវើលដ៍​ ត្រូវបានអនុញ្ញាតឱ្យ​ចូលធ្វើការវិញ​ បន្ទាប់ពីបុគ្គលិក​រាប់ពាន់នាក់​ធ្វើកូដកម្ម

ចេញផ្សាយ ថ្ងៃទី​១០ ខែមករា ឆ្នាំ២០២០
F T M
បុគ្គលិករាប់ពាន់នាក់បាន​ជួបជុំគ្នា​នៅខាងមុខ​ ណាហ្គាវើលដ៍​​ ទាមទារឱ្យ​មានការ​តំឡើងប្រាក់​ឈ្នួលអប្បរមា​ និងយក​ប្រធាន​សហជីព​របស់ខ្លួន​ កញ្ញា ​ឈឹម ស៊ីថរ​ ចូលធ្វើការវិញ។​

ក្រុមហ៊ុនណាហ្គាវើលដ៍​ បានសម្រេចយកប្រធាន​សហជីព​ដែលត្រូវបានព្យួរការងារ​ កញ្ញា ឈឹម ស៊ីថរ​ ចូលធ្វើការវិញ ​បន្ទាប់ពីមាន​ការធ្វើកូដកម្មរយៈពេល​២ថ្ងៃដែលចូលរួម​ដោយបុគ្គលិក​រាប់ពាន់នាក់ ​នៅខាងមុខកាស៊ីណូ​ ណាហ្គាវើលដ៍​ ក្នុងរាជធានីភ្នំពេញ។ ​នាល្ងាចនេះ​ តំណាងក្រុមហ៊ុន ​ក៏បានប្រាប់បុគ្គលិក​ដែលជួបជុំគ្នាថា ​ក្រុមហ៊ុននឹងចរចា​តំឡើងប្រាក់ឈ្នួល​អប្បរមា​សម្រាប់បុគ្គលិក​ នៅពេលក្រោយទៀត។ ​បុគ្គលិកទាំងនេះ​ត្រូវបានរំពឹងថា​នឹងត្រឡប់ចូល​ធ្វើការវិញ​នៅថ្ងៃស្អែកនេះ។ ​

ការព្រមព្រៀងនេះ​ធ្វើឡើង​បន្ទាប់ពីតំណាង​សហជីព​រួមមាន កញ្ញា​ ឈឹម ស៊ីថរ ​ដែលបានជួប​ជាមួយតំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និងមន្រ្តីជាន់ខ្ពស់​មកពី​ក្រសួងការងារ ​និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បីចរចា​រកដំណោះស្រាយ។​ កញ្ញាត្រូវបាន​ព្យួរការងារ​ដោយ​ទទួលបាន​ប្រាក់ឈ្នួលចាប់ពីខែ​កញ្ញា ឆ្នាំ២០១៩​ អំឡុងពេល​ធ្វើយុទ្ធនាការ​ស្នើសុំ​តំឡើងប្រាក់ឈ្នួល​អប្បរមា និងលក្ខខណ្ឌ​ការងារប្រសើរ​ជាងមុន។

នាព្រឹកនេះ​ បុគ្គលិកណាហ្គាវើលដ៍​រាប់រយនាក់​រួមមាន​ អ្នកសម្អាត​ និងអ្នកបម្រើការ​ផ្នែកអាហារ ​ក៏បានដើរចេញ​ពីក្រុមហ៊ុនចូលរួម​ជាមួយអ្នកតវ៉ា​រាប់ពាន់នាក់ផ្សេងទៀត​ផងដែរ ​ក្នុងការធ្វើកូដកម្ម​ដោយអហិង្សា​ថ្ងៃទី២នេះ ​ដើម្បីទាមទារ​ប្រាក់ឈ្នួល​អប្បរមា​ និងលក្ខខណ្ឌ​ការងារប្រសើរ​ជាងមុន​ ក៏ដូចជា​ទាមទារ​ឱ្យប្រធាន​សហជីព​របស់អ្នកទាំងនោះ​អាចចូលធ្វើការ​ដូចដើមវិញ។

កាលពី​ម្សិលមិញ​ សាលាដំបូង​រាជធានីភ្នំពេញ​ បានចេញ​ដីកាសម្រេច​ចាត់ចែង​បណ្ដោះអាសន្ន​ដោយប្រកាសថា​ ការធ្វើ​កូដកម្មនេះ​ខុសច្បាប់​ និង​បង្គាប់ឱ្យកូដករ​ចូលធ្វើការវិញ​ ទោះបីជា​សិទ្ធិធ្វើកូដកម្ម​របស់​បុគ្គលិក​ទាំងនេះ​ត្រូវបាន​ធានាដោយ​ច្បាប់កម្ពុជា​ និងអនុសញ្ញា​របស់អង្គការ​ពលកម្ម​អន្តរជាតិ​ក៏ដោយ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា