អត្ថបទខ្លីៗ

សហជីពកម្មករ​អំពាវនាវស្វែងរក​យុត្តិធម៌​ករណី​ឃាតកម្ម​លើប្រធាន​សហជីព​កាលពី១៦ឆ្នាំមុន

ចេញផ្សាយ ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២០
F T M
លោក វន់ ពៅ​ ប្រធានសមាគម​​ប្រជាធិបតេយ្យ​​ឯករាជ្យ​​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ថ្លែងសារ​នៅខាងក្រៅ​វត្តលង្កា​ ដើម្បីរំលឹក​ខួប១៦ឆ្នាំ​នៃការបាញ់​សម្លាប់ប្រធាន​សហជីព ​លោក ជា វិជ្ជា។

អំឡុងពេល​ប្រារព្ធពិធីរំលឹក​ខួប១៦ឆ្នាំ​នៃការបាញ់សម្លាប់​លោក ជា​ វិជ្ជា​ នៅខាងក្រៅ​វត្តលង្កា ​ក្នុងរាជធានី​ភ្នំពេញ​ មនុស្សប្រមាណ​ជា១០០នាក់​ រួមមាន​សហជីព​ គ្រួសារ​ជនរងគ្រោះ ​និងតំណាង​សង្គមស៊ីវិល​ បានអំពាវនាវ​ទៅកាន់អាជ្ញាធរ​ដើម្បីឱ្យបើកការ​ស៊ីបអង្កេត​ឡើងវិញ​លើករណី​អតីតប្រធាន​សហជីពរូបនេះ ​ដែលមិនទាន់​ត្រូវបាន​ដោះស្រាយ។ ​

ដោយឈរជួបជុំគ្នា​នៅចម្ងាយប៉ុន្មាន​ម៉ែត្រពីទីតាំងដែល​លោក ជា វិជ្ជា​ ត្រូវបាន​បាញ់សម្លាប់​ ប្រធានសហជីព​មួយចំនួន​ក៏បានជំរុញ​ឱ្យកម្មករ​ទូទាំងប្រទេស​ តស៊ូ​ការពារ​សិទ្ធិកម្មករ​បន្ត​ពីលោក​ ជា វិជ្ជា ​តទៅទៀត​ និងបាន​ព្រមានថា​ ដំណើរការនៃ​ការដកហូត​ ប្រព័ន្ធ​អនុគ្រោះពន្ធ​លើទំនិញ​គ្រប់មុខ​លើកលែង​តែសព្វាវុធ​ (EBA)​ ជាមួយ​សហភាព​អឺរ៉ុប​ អាចនឹង​ធ្វើឱ្យមានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​កម្មករ​ និងគ្រួសារ​អ្នកទាំងនោះ។ ​ការប្រារព្ធ​ទិវាបែប​ព្រះពុទ្ធសាសនា​ដោយសន្តិវិធីនេះ ​បានប្រព្រឹត្តទៅ​ដោយស្ថិតនៅ​ក្រោមការ​ត្រួតពិនិត្យ​របស់នគរបាល​ មន្ត្រីស្លៀកពាក់ស៊ីវិល​ និងកងសន្ដិសុខ​ខណ្ឌដូនពេញ​ ប្រមាណជាង៦០នាក់៕

អតីតប្រធាន​សហជីពសេរី​កម្មករ​នៃព្រះរាជាណាចក្រកម្ពុជា​ លោក ជា វិជ្ជា​ ត្រូវបាន​ឃាតករបាញ់​សម្លាប់នៅ​កណ្ដាលថ្ងៃ ​កាលពីថ្ងៃទី២២​ ខែមករា​ ​ឆ្នាំ២០០៤​ នៅខាងមុខ​តូបលក់កាសែត​មួយកន្លែង​នៅខាងក្រៅ​វត្តលង្កា។ ​អស់រយៈពេល​ជាង១ទសវត្សរ៍​មកហើយ​ ឃាតករ​មិនត្រូវបាន​យកមកផ្ដន្ទាទោស​នៅឡើយទេ។​ ផ្ទុយទៅវិញ​ បុរសគ្មានកំហុស​ពីររូប​គឺលោក ​ប៊ន សំណាង ​និងលោក សុខ​ សំអឿន​ បែរជា​ត្រូវបាន​កាត់ទោស​ និងផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ​រយៈពេល៥ឆ្នាំ​ដោយមិនត្រឹមត្រូវ​ មុនពេល​តុលាការ​បដិសេធ​ការផ្ដន្ទាទោសនេះ​ចោលវិញ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា