អត្ថបទខ្លីៗ

សកម្មជន​បរិស្ថាន​ត្រូវបាន​ដោះលែង ​បន្ទាប់ពី​មានការ​តវ៉ាជាច្រើនថ្ងៃ

ចេញផ្សាយ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២០
F T M
ព្រះសង្ឃ យុវជន និងសមាជិកសហគមន៍ តវ៉ានឹងការឃាត់ខ្លួន​សកម្មជនការពារព្រៃឈើបួនរួប នៅខេត្តក្រចេះ។ រូបភាពពីបណ្ដាញយុវជនកម្ពុជា។

សកម្មជន​បរិស្ថាន​ចំនួន៤រួប​រួមមាន​ ម្ចាស់ពាន​រង្វាន់វីរៈជន​បរិស្ថាន​ លោក អ៊ូច ឡេង​ ត្រូវបាន​ព្រះរាជអាជ្ញានៃ​សាលាដំបូង​ខេត្តក្រចេះ​ដោះលែង​ឱ្យមាន​សេរីភាពវិញ​ បន្ទាប់ពី​អ្នកទាំងបួន​បានទទួលរងអំពើហិង្សាពីសំណាក់​សន្ដិសុខ​ក្រុមហ៊ុន​ ស៊ីង ​បាយអូថេក​ (Think Biotech)​ កាលពីថ្ងៃសុក្រ​ មុនពេល​បញ្ជូនឱ្យ​អាជ្ញាធរ​មូលដ្ឋាន និងព្រះរាជអាជ្ញា ​ធ្វើការសាកសួរ​អស់រយៈពេល​ជាង២ថ្ងៃ។​ ក្រុមហ៊ុននេះ​មានម្ចាស់រួមគ្នា​រវាង​ជាជនជាតិ​តៃវ៉ាន់ ​និងខ្មែរ ​ដែល​ត្រូវបាន​ចោទប្រកាន់​ម្ដងហើយ​ម្ដងទៀត​ពាក់ព័ន្ធ​នឹងការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់។​ អំឡុងពេលនៃ​ការឃាត់ខ្លួន​អ្នកទាំងបួន​ ព្រះសង្ឃ ​សកម្មជន​ និងសមាជិក​សហគមន៍​ជាច្រើននាក់​ បានជួបជុំគ្នា​ដោយអហិង្សា​នៅខាងមុខ​សាលាដំបូង​ខេត្តក្រចេះ ​ដើម្បីអំពាវនាវ​សុំឱ្យដោះលែង​អ្នកទាំងបួនវិញ។​

លោក អ៊ូច ឡេង​ ត្រូវបាន​ឃាត់ខ្លួន​រួមជាមួយ​សកម្មជន​បណ្ដាញ​សហគមន៍​ព្រៃឡង់បី​រូបទៀត​គឺលោក​ ខេម សុខឃី​ លោក​ ស្រី ថី ​និងសកម្មជន​ការពារ​ព្រៃឈើ លោក​ ម៉ាន ម៉ាត់​ អំឡុងពេល​ចុះឃ្លាំមើល​និងធ្វើរបាយការណ៍​ស្ដីពីសកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់ការពារ​ព្រៃឡង់។​ ក្រុមហ៊ុន​ ស៊ីង បាយអូថេក ​ដែលទទួល​បានដីសម្បទាន​ទំហំជាង​ ៣៧០០០ ហិចតា​ ត្រូវបាន​សហគមន៍​ចោទប្រកាន់​ជាញឹកញាប់ថា​ មានការ​ពាក់ព័ន្ធ​នឹងការ​ប្រមូលផល​ឈើខុសច្បាប់​នៅក្នុង​តំបន់ព្រៃការពារ​ ក៏ដូចជា​ដើមជ័រ​របស់អ្នកភូមិ​នៅក្នុង​សហគមន៍​មូលដ្ឋាន។​

ទោះបីជា​មិនទាន់​មានការចោទប្រកាន់​ចំពោះ​សកម្មជន​ទាំងបួនរូបក្ដី​ ក៏ពួកគាត់​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ក្នុងនាម​ជាជនសង្ស័យ ​ដែលអាច​ត្រូវរងគ្រោះ​ដោយការ​កោះហៅ​របស់​នគរបាល​ពេលណា​ក៏បាន។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា