អត្ថបទខ្លីៗ

សកម្មជន​ចំនួន​ ​១​០​នាក់​ ដែលកំពុងជាប់ឃុំក្នុង​ពន្ធ​នាគា​រ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ ​ដោយសារ​ការងារ​សន្ដិវិធី​របស់​ពួកគេ​

ចេញផ្សាយ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២១
F T M
សមាជិក​ខ្មែរថាវរៈ អ្នកស្រី ឈឿន ដារ៉ាវី ត្រូវបាននាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកនេះ ។

​នា​ថ្ងៃនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​សកម្មជន​សង្គម​ ​សកម្មជន​នយោបាយ​ ​និង​យុវជន​ ​ដែល​កំពុង​ជាប់ឃុំ​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​០​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន​ ​២​លាន​រៀល​ (​ប្រមាណ​ ​៥​០​០​ដុល្លារ​) ​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំងនេះ​ ​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ម្នាក់ៗ​ពី​ ​១​៤​ ​ទៅ​ ​១​៥​ខែ​ ​ដោយ​ទោស​នៅសល់​ផ្សេងទៀត​ ​ត្រូវ​បាន​ព្យួរ​ ​។​ ​សកម្មជន​ទាំង​១​០​នាក់​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ ​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ ​នៅ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​ ​។​ ​ទោះបីជា​យ៉ាងណា​ ​អ្នក​ទាំងនេះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យួរទោស​សាកល្បង​សម្រាប់​រយៈពេល​២​ឆ្នាំ​ ​ដោយ​តម្រូវ​ឱ្យ​ពួកគេ​ជូនដំណឹង​ទៅ​តុលាការ​ ​ប្រសិនបើ​ពួកគេ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ ​ផ្លាស់ប្ដូរ​ការងារ​ ​ឬ​ចង់​ចាកចេញ​ពី​ប្រទេស​ ​ព្រមទាំង​លក្ខខណ្ឌ​ផ្សេងទៀត​ ​។​ ​មនុស្ស​ចំនួន​ ​៤​នាក់​ ​ផ្សេងទៀត​ ​ក៏​ត្រូវ​បាន​កាត់ទោស​ដោយកំបាំង​មុខ​ផង​ដែរ​ ​។​

​សកម្មជន​សង្គម​ ​និង​យុវជន​ ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ ​ភាគច្រើន​ជា​សមាជិក​ចលនា​ខ្មែរ​ថាវរៈ​ ​ក្នុង​នោះ​រួម​មាន​អ្នកស្រី​ ​ឈឿន​ ​ដារ៉ា​វី​ ​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​លោក​ ​មាន​ ​ព្រហ្ម​មុន្នី ​ព្រះតេជព្រះគុណ​ ​កើត​ ​សា​រ៉ា​យ​ ​លោក​ ​ថា​ ឡា​វី​ ​លោក​ ​មួង​ ​សុភ័ក្រ​ ​និង​កញ្ញា​ ​អេង​ ​ម៉ា​ឡៃ ​។​ ​អ្នកស្រី​ ​ដារ៉ា​វី​ ​និង​លោក​ ​វណ្ណៈ​ ​ត្រូវ​បាន​កាត់ទោស​ម្នាក់ៗ​ ឱ្យ​អនុវត្តទោសជាប់ពន្ធនាគារចំនួន​ ​១​៥​ខែ​ ​ខណៈ​ដែល​អ្នក​ផ្សេងទៀត​ ​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ចំនួន​ ​១​៤​ខែ​ ​។​ ​អ្នក​ទាំងនេះ​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្នុង​ខែ​សីហា​ ​និង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​ពាក់ព័ន្ធ​នឹង​ការ​ជួបជុំគ្នា​ដោយ​សន្តិវិធី​របស់​ពួកគេ​ ​នៅក្បែរ​តុលាការ​ ​ដើម្បី​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​ប្រធាន​សហជីព​ ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​និង​នៅ​បន្ត​ជាប់ពន្ធនាគារ​ ​បន្ទាប់ពី​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​។​

​នៅ​ក្នុង​សវនាការ​ ​ភាគច្រើន​សកម្មជន​ទាំងនេះ​ ​ត្រូវ​បាន​សាកសួរ​ថា​តើ​ពួកគេ​បាន​សុំ​ការអនុញ្ញាត​ ​មុន​ពេល​ជួបជុំគ្នា​ ​ឬទេ​ ​និង​ថា​តើ​ពួកគេ​ត្រូវ​បាន​មនុស្ស​នៅ​ក្រៅ​ប្រទេស​លើកទឹកចិត្ត​ ​ឬ​ជួល​ពួកគេ​ឱ្យ​ចូលរួម​នៅ​ក្នុង​ការ​អំពាវនាវ​ដោយ​សន្តិវិធី​ ឱ្យ​មានការ​ដោះលែង​លោក​ រ៉ុ​ង​ ​ឈុន​ ​ឬ​យ៉ាងណា​ ​។​ ​នៅ​ក្នុង​សេចក្ដីសន្និដ្ឋាន​ ​សកម្មជន​ជាច្រើន​បាន​កត់​សម្គាល់​ថា​ ​ពួកគេ​គ្រាន់តែ​ចូលរួម​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​តែប៉ុណ្ណោះ​ ​និង​បាន​លើកឡើង​ពី​ស្ថានភាព​លំបាក​នៃ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ព្រមទាំង​រិះគន់​ថា​ ​សវនាការ​មិន​មាន​ភាព​យុត្តិធម៌​ ​។​

​មនុស្ស​ចំនួន​ ​៣​នាក់​ផ្សេងទៀត​ ​រួម​មាន​លោក​ ​ជុំ​ ពុទ្ធី ​លោក​ ឈួ ​ផេង​ ​និង​លោក​ ​គង់​ ​សំ​អាន​ ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ ​និង​ផ្ដន្ទាទោស​នៅ​ក្នុង​សំណុំរឿង​តែមួយ​នេះ​ដែរ​ ​។​ ​អ្នក​ទាំង​៣​គឺជា​អតីត​សកម្មជន​ ​ឬ​សមាជិក​ ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​រំលាយ​ ​។​ ​លោក​ ​ជុំ​ ពុទ្ធី ​និង​លោក​ ឈួ ​ផេង​ ​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ចំនួន​ ​១​៥​ខែ​ ​ខណៈ​ដែល​លោក​ ​គង់​ ​សំ​អាន​ ​នឹង​ត្រូវ​អនុវត្ត​ទោស​ចំនួន​ ​១​៤​ខែ​ ​។​ ​លើស​ពី​នេះ​ ​មនុស្ស​៤​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​ចោទប្រកាន់​ដោយកំបាំង​មុខ​ ​ក្នុង​នោះ​រួម​មាន​ ​លោក​ ​សេង​ ​ម៉េង​ប៊ុន​រ៉ុ​ង​ ​លោក​ ហូ ​វ៉ាន់​ ​លោក​ ​អ៊ូ​ ​ចាន់​រិទ្ធ​ ​និង​លោក​ ​គង់​ ​សុភា​ ​។​ ​លោក​ ​ម៉េង​ប៊ុន​រ៉ុ​ង​ ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​នៃ​បទ​ញុះញង់​ ​ខណៈ​ដែល​មនុស្ស​៣​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​នៃ​ការ​ផ្ដើម​គំនិត​ ​តាម​បញ្ញត្តិ​មាត្រា​ ​២​៨​ ​មាត្រា​ ​៤​៩​៤​ ​និង​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំងនេះ​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ចំនួន​ ​២​ឆ្នាំ​ ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន​ ​៤​លាន​រៀល​ ​។​ ​បទ​ចោទ​ប្រឆាំង​នឹង​លោក​ ​ហុង​ ​លី​ម​ ​ត្រូវ​បាន​ទម្លាក់​ចោល​ ​។​ ​ដីកាចាប់ខ្លួន​ ​ត្រូវ​បាន​ចេញ​ ​សម្រាប់​មនុស្ស​ទាំង​៤​នាក់​ ​ដែល​ត្រូវ​បាន​កាត់ទោស​ដោយកំបាំង​មុខ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា