អត្ថបទខ្លីៗ

ការជួបជុំអ្នកគាំទ្ររបស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំខាន​នៅ​ខេត្ត​កំពង់​ចាម

ចេញផ្សាយ ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៤
F T M

នៅថ្ងៃនេះ ការជួបជុំរបស់គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំខាន​ដោយ​ការ​គម្រាម​កំហែង​អស់​ជា​ច្រើន​ម៉ោង នៅ​ខេត្ត​កំពង់​ចាម។

កាលពី​រសៀល​ម្សិល​មិញ រថយន្ត​រាប់សិប​គ្រឿង ដែល​ដឹក​កង​រាជ​អាវុធ​ហត្ថ និង​យោធា​ជាច្រើន​នាក់ បាន​បើកបរ​​ចូល​ក្នុង​ក្រុង​កំពង់​ចាម រហូត​ដល់​ពេល​ល្ងាច ឆ្ពោះទៅ​ស្នាក់​ការ​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​មក​ដល់​នៅពេល​ល្ងាច​នោះ បន្ទាប់​ពីចូលរួម​ការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​នៅ​ខេត្ត​ព្រៃវែង។ កាលពី​ព្រឹក​មិញ​នេះ ផ្លូវ​ចូល​ទីក្រុង កំពង់​ចាម ត្រូវ​បាន​បិទ ដើម្បី​រារាំង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន ពីការ​ចូលរួម​ការ​ជួបជុំ​របស់​គណបក្ស។ លោក កឹម សុខា ត្រូវ​បាន​រារាំង ពីការ​ចេញ​ពី​សណ្ឋាគារ​ដែល​លោក​ស្នាក់​នៅ ឈ្មោះ លាភ វីរសា ដោយ​ជន​ស៊ីវិល​ប្រមាណ​មួយរយ​នាក់ ដែល​មាន​ផ្លាក​សញ្ញា និង​កាន់​ទង់ជាតិ​គណបក្ស​ប្រជាជន ដែល​ដង​ទង់​ជាតិ​សុទ្ធតែ​ជា​ដំបងធំៗ។ ជន​ស៊ីវិល​ទាំងនោះ បាន​ធ្វើការ​ព័ទ្ធ​ជុំវិញ​សណ្ឋាគារ​នោះ។ នៅខណៈ​នោះ​ដែរ មាន​ក្រុម​ស៊ីវិល​មួយ​ក្រុម​ទៀត ដែល​ស្លៀក​ពាក់​ដូច​គ្នា បានទៅ​ព័ទ្ធ​ស្នាក់ការ​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ចាម ដែលជា​ទីកន្លែង​ដែល​លោក កឹម សុខា នឹង​ធ្វើ​ការ​ថ្លែង​សុន្ទរកថា​នៅទីនោះ។ នៅម៉ោង​ប្រហែល ៨ កន្លះ ព្រឹក ក្រុម​ដែល​នៅ​ក្រៅ​សណ្ឋាគារ បាន​ចូលរួម​ជាមួយ​ក្រុម​ដែល​ព័ទ្ធ​នៅមុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ ដែលធ្វើឲ្យ​ចំនួន​មនុស្ស​ទាំងនោះ​កើន​ដល់​ប្រហែល ២០០០ នាក់ ឈរគ្រវី​ទង់ជាតិ​ដែល​មាន​ដង​ជា​ដំបង​ធំៗ ហើយ​បាន​ស្រែក​នូវពាក្យ​ស្លោក​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រឆាំង​នឹង​លោក កឹម សុខា ដោយ​ប្រើ​ឧឃោសនស័ព្ទ (មេក្រូ) ជាច្រើន។ នៅក្នុង​ស្នាក់​ការ​បក្ស អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន បាននិយាយ​ទៅកាន់​អ្នកគាំទ្រ​ប្រមាណ ១០០០ នាក់ របស់ខ្លួន ដែល​អ្នក​ទាំងនោះ បាន​រៀបចំ​នឹង​ឆ្លង​កាត់​ការ​បិទ​ផ្លូវ​ទាង​នោះ ចូលទៅ​ក្នុង​ទីក្រុង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា