អត្ថបទខ្លីៗ

ក្រុម​សង្គម​ស៊ីវិល​បន្ត​ដាក់ញត្តិ​ដើម្បី​សិទិ្ធ​សេរីភាព

ចេញផ្សាយ ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៤
F T M

នាព្រឹកនេះ សហជីព សមាគម សហគមន៍ និងក្រុម​សង្គម​ស៊ីវិលមួយ​ចំនួន បាន​ដាក់​ញត្តិ​ទៅ​​កាន់​ស្ថានទូត​ចំនួន ៦ និង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ចំនួន ២ ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំង ២៣ នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​កាល​ពី​ដើមខែ​នេះ ទាមទារ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​អហិង្សា ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​ប៉ះ​ទង្គិចគ្នា​កាល​ពីថ្ងៃទី​២ និង​ទី៣ ខែ​មករា និង​ធ្វើការ​ផ្តល់​សំណង​ដល់​ជនរង​គ្រោះ​អំឡុង​ពេល​ប៉ះ​ទង្គិចគ្នា​ទាំង​នោះ។ ភ្លាមៗ​បន្ទាប់ពី​ដាក់​ញត្តិទី​មួយ​របស់​អ្នក​ទាំងនោះ​នៅ​ស្ថាន​ទូត​សិង្ហបុរី ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រហែល ៨០ នាក់ ត្រូវ​បាន​រារាំង​មួយ​រយៈ​ខ្លី​ដោយ​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ចំនួន ១៥ នាក់ និង​នគរបាល​បង្ក្រាប​បាតុកម្ម​មួយ​ក្រុម។ នៅពេល​ដែល​ក្រុម​អ្នកតវ៉ា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ អ្នក​ទាំង​នោះ​បាន​ទៅ​ដាក់​ញត្តិ ដោយ​ជោគជ័យ​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍ (UNDP) និង ការិយាល័យ​មូល​និធិ​ប្រជាជន​នៃ​អង្គការ​សហប្រជាជាតិ(UNFPA) ហើយ​និង​ស្ថានទូត​ប្រ៊ុយ​ណេ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​ចិន។ រហូត​មក​ដល់​ពេលនេះ នៅក្នុង​ញត្តិ មាន​ហត្ថលេខា​ពី​ក្រុម​សង្គម​ស៊ីវិល​ចំនួន ១៩៧។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា