អត្ថបទខ្លីៗ

សាលា​ឧទ្ធរណ៍​ភ្នំពេញតម្កល់​សេចក្តីសម្រេច​សាលា​ដំបូង​ករណីហិង្សា​នៅ​ផ្លូវ​វេង​ស្រេង​

ចេញផ្សាយ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២៣
F T M
អគារសាលាឧទ្ធរណ៍ភ្នំពេញ រូបភាពកាលពីខែកុម្ភៈ ឆ្នាំ២០២៣

នា​ថ្ងៃនេះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​បទចោទប្រកាន់​ទៅលើ​អ្នក​ទាំងបួន​នាក់​ ​ក្នុងចំណោម​មនុស្ស​ទាំង​ ​ដប់​នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅមុខ​រោងចក្រ​ ​យា​ក់​ជីង​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​មួយថ្ងៃ​មុន​ពេល​ដែល​កើតមាន​នូវ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​ ​។​ ​ការ​ធ្វើបាតុកម្ម​ ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ហិង្សា​ ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​នៅពេលដែល​កងកម្លាំង​ចម្រុះ​ ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​កម្មករ​ដែល​កំពុង​តវ៉ា​ ​។​

កម្មករ​ចំនួន​ ​១​០​នាក់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ​កាលពី​ឆ្នាំ​២​០​១​៤​ ​ពី​បទ​ហិង្សា​ដោយចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ ​ដោយ​យោង​តាម​មាត្រា​ ​២​៨​ ​និង​ ​២​១​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ក្នុងចំណោម​មនុស្ស​ទាំង​ ​១​០​នាក់​ ​មានតែ​បួន​នាក់​ប៉ុណ្ណោះ​ ​គឺ​លោក​ ​ចាន់​ ​ពុទ្ធិ​ស័ក្ត​ ​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ ​លោក​ ថេ​ង​ ​សាវឿន​ ​ប្រធាន​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​លោក​ ​សុគន្ធ​ ​សម្បត្តិ​ពិសិដ្ឋ​ ​អតីត​សមាជិក​មជ្ឈមណ្ឌល​សម្រាប់​សិទិ្ធ​ការងារ​កម្ពុជា​ ​និង​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​ដែល​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ ​។​

សាលាឧទ្ធរណ៍ភ្នំពេញ​បាន​សម្រេច​តម្កល់សេចក្តី​សម្រេច​របស់​សាលាដំបូងរាជធានី​ភ្នំពេញ​ ​ដោយ​ផ្តន្ទាទោស​លោក​ ថេ​ង​ ​សាវឿន​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​៤​ឆ្នាំ​ ​លោក​ ​ចាន់​ ​ពុទ្ធិ​ស័​ក្ត​ ​លោក​ ​សុគន្ធ​ ​សម្បត្តិ​ពិសិដ្ឋ​ ​និង​លោក​ ​វ​ន់ ​ពៅ​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​៤​ឆ្នាំ​កន្លះ​ ​ប៉ុន្តែ​ទោស​ដែល​នៅសល់​ពី​ការ​ជាប់ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​ត្រូវ​បាន​ព្យួរ​ ​។​ ​អ្នក​ទាំងបួន​នាក់​ ​បាន​ជាប់ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​ចាប់តាំង​ពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៤ ​។​ ​សាលាឧទ្ធរណ៍បាន​សម្រេច​លើកចោល​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៨​លាន​រៀល​ (​ប្រមាណ​ ​២​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​ដែល​សាលាដំបូង​បាន​បង្គាប់​ឱ្យ​អ្នក​ទាំងបួន​នាក់​បង់​ ​។​

នៅ​ក្នុង​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​កាលពី​ឆ្នាំ​២​០​១​៤​ ​កងកម្លាំង​ចម្រុះ​របស់​រាជរដ្ឋាភិបាល​ ​បាន​បាញ់រះ​បណ្តាល​ឱ្យ​ស្លាប់​យ៉ាងតិច​ណាស់​ជនស៊ីវិល​ចំនួន​ ​៤​នាក់​ ​និង​រង​របួស​យ៉ាងតិច​ ​៣​៨​នាក់​ ​ហើយ​មនុស្ស​ចំនួន​ ​២​៣​នាក់​ ​ផ្សេងទៀត​ ​ដែល​ជា​កម្មករ​ ​និង​អ្នកការពារ​សិទិ្ធ​មនុស្ស​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​។​ ​កុមារា​ ខឹ​ម​ ​សុផាត​ ​ជា​កម្មករ​ដែល​មាន​អាយុ​ត្រឹមតែ​ ​១​៥​ ​ឆ្នាំ​នៅ​ពេល​នោះ​ ​បាន​រង​របួសធ្ងន់​ធ្ង​រ​ ​ហើយ​បាន​បាត់ខ្លួន​នៅ​អំឡុង​ពេល​ហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​ ​។​ ​សុផាត​ ​នៅតែ​បន្ត​បាត់ខ្លួន​រហូត​មកដល់ពេលនេះ​ ​ហើយ​​ក្រុម​សង្គម​ស៊ីវិល​នៅតែ​បន្ត​អំពាវនាវ​ស្វែងរក​អ្នកទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ ​និង​ការ​បាត់ខ្លួន​នេះ ​។​ ​រហូតមកដល់​បច្ចុប្បន្ននេះ​ ​រាជរដ្ឋាភិបាល​នៅតែ​មិនទាន់​ធ្វើ​ការស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់​ ​ឯករាជ្យ​ ​និង​អព្យា​ក្រិត្យ​ ​។​ ​ក្រៅពី​អ្នក​ទាំងនេះ ​ការ​ចាប់ខ្លួន​កម្មករ​ដទៃទៀត​រហូតមកដល់​បច្ចុប្បន្ន​ ​ក៏​ទទួល​បានការ​ជំទាស់​ពី​សាធារណជន​ផង​ដែរ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា