អត្ថបទខ្លីៗ

ពិធីបួង​សួង​ឲ្យ​មាន​យុត្តិធម៌ និង​ការ​ដោះ​លែង នៅ​ទិកន្លែង​ដែល​មានការ​បង្ក្រាប​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន

ចេញផ្សាយ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

នៅ​ល្ងាច​នេះ ប្រជា​ពលរដ្ឋ​ប្រមាណ ៨០ នាក់ រួម​ទាំង​ព្រះ​សង្ឃ​ចំនួន ២០ អង្គ បាន​ប្រមូល​ផ្តុំគ្នា​នៅ​លើ​ផ្លូវ​វេង​ស្រេង ត្រង់​ទី​កន្លែង​នៃ​ការ​ប៉ះ​ទង្គិច​គ្នានា​ថ្ងៃទី​២ និង​ទី៣ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំង ២៣ នាក់ និង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​អ្នក​ដែល​រង​របួស និង​ស្លាប់​ក្នុង​អំឡុង​ពេល​មាន​អំពើ​ហិង្សា​នៅក្នុង​ព្រឹត្តិការណ៍​នោះ។

ពិធីត្រូវបាន​ប្រារព្ធ នៅ​មុខ​សួន​ឧស្សាហកម្ម កាណា​ឌីយ៉ា ដែល​ជាទី​កន្លែង​ដែល​មាន​អំពើ​ហិង្សា​បាន​កើត​ឡើង​រយៈពេល​ពីរថ្ងៃ ហើយ​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​ជាង ៤០ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ ៤នាក់​ផ្សេង​ទៀត ត្រូវបាន​គេ​បញ្ជាក់ថា​បាន​ស្លាប់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា