អត្ថបទខ្លីៗ

តុលាការ​កំពូល​បាន​បដិសេធ​ម្តងទៀត​ចំពោះ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​

ចេញផ្សាយ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៣
F T M
តុលាការ​កំពូល​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​ វិច្ឆិការ​ ឆ្នាំ​២០២៣

​នា​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​បដិសេធ​ការ​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ថ្នាក់​ដឹកនាំ​គណ​បក្សជំទាស់​ ​។​ ​លោក​ ​សេដ្ឋា​ ​នឹង​បន្តជាប់​ឃុំ​ខ្លួន​ ​ខណៈ​រង់ចាំ​សវនាការ​បណ្តឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹងការ​ផ្តន្ទាទោស​លើ​រូបលោក​ពី​បទ​ទូទាត់​សង​ប្រាក់​មិន​ប្រក្រតី​​ ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កាត់ទោស​លោក​ ​សេដ្ឋា​ ​ពី​បទ​ទូទាត់​សង​ប្រាក់​មិន​ប្រក្រតី​ ​តាម​មាត្រា​ ​២​៣​១​ ​នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញ​ដូរ​បាន​ ​និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែកញ្ញា​ ​។​ ​ការ​ផ្តន្ទាទោស​នេះ​ធ្វើឡើង​ក្រោយ​ទទួល​បាន​បណ្តឹង​របស់​ ​រិន​ ​ឆាយ​ ​ម្ចាស់​ហាង​បញ្ចាំ​មួយ​ ​ដែល​បាន​អះអាង​ថា​លោក​ ​សេដ្ឋា​ ​បាន​ចេញ​សែក​ស្អុយ​ចំនួន​ប្រាំ​ដើម្បី​សង​ប្រាក់​ក​ម្ចី​ក្នុង​ឆ្នាំ​២​០​១​៩​ ​។​ ​តុលាការ​បាន​កាត់ទោស​លោក​ ​សេដ្ឋា​ ឱ្យ​ជាប់ពន្ធនាគារ​ ​មួយ​ឆ្នាំ​កន្លះ​ ​និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ ​៣​ ​លាន​រៀល​ (​ប្រហែល​ ​៧​៥​០​ ​ដុល្លារ​អាមេរិក​) ​។​ ​លោក​ ​សេដ្ឋា​ ​ក៏​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​សង​ប្រាក់​ទៅ​ក្រុមហ៊ុន​ ​រិន​ ​ឆាយ​ ​ចំនួន​ប្រមាណ​ ​១​៣​៣​.​៦​ ​លាន​រៀល​ (​ប្រហែល​ ​៣​៣​,​៤​០​០​ ​ដុល្លារ​អាមេរិក​) ​ជា​ចំនួន​ប្រាក់​ដែល​គាត់​ជំពាក់​ ​និង​សំណង​ចំនួន​ ​៥​ ​លាន​រៀល​បន្ថែម​ទៀត​ (​ប្រហែល​ ​១​,​២​៥​០​ ​ដុល្លារ​អាមេរិក​) ​។​

​ក្នុង​សំណុំរឿង​មួយទៀត​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​តុលា​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កាត់ទោស​លោក​ ​សេដ្ឋា​ ​ពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​និង​បទ​ញុះ​ញង់​ឱ្យ​មានការ​អើ​ស​រើ​ង​ ​តាម​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ផ្អែកលើ​ការ​អធិប្បាយ​របស់​លោក​ជាមួយ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីដើម​ឆ្នាំនេះ​ ​។​ ​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ​ក​ម្រិ​ត​អតិបរមា​ចំនួន​ ​បី​ឆ្នាំ​ ​និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ ​៤​ ​លាន​រៀល​ (​ប្រហែល​ ​១​,​០​០​០​ ​ដុល្លារ​អាមេរិក​) ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា