អត្ថបទខ្លីៗ

សកម្មភាពមួយផ្សេងទៀតនៃការបួងសួង ដើម្បីដោះលែងអ្នកជាប់ឃុំទាំង ២៣នាក់

ចេញផ្សាយ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

នាព្រឹកនេះ សមាជិកនៃក្រុមសង្គមស៊ីវិល និងព្រះសង្ឃប្រមាណជា ៥០ អង្គ-នាក់ បានប្រមូលផ្តុំគ្នា នៅមុខព្រះអង្គដងកើ ដែលស្ថិតនៅតាមដងមាត់ទន្លេ ដើម្បីអំពាវនាវសុំឲ្យមាន​​​​ការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងកម្មករទាំង២៣នាក់ ដែលបានជាប់ឃុំខ្លួន នៅមុនពេល​សវនាការ​សុំឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នាថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ។

ព្រះសង្ឃចំនួន ២៣អង្គ បានធ្វើការសូត្រធម៌ បួងសួងសុំឲ្យដោះ​​លែងអ្នកទាំង ២៣នាក់ ដែលត្រូវបានឃាត់ខ្លួន អំឡុងពេលមានការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ កាលពីដើម​ខែមករា កន្លងមក។ អ្នកទាំងនោះ បានប្រារព្ធពិធីដោះលែង​ចាប និងបង្ហោះប៉ោងប៉ោង​ផងដែរ។ ការជួបជុំគ្នានេះ បានធ្វើឡើងនៅមុនពេលដែលទិវា​សកម្មភាព​អន្តរជាតិប្រារព្ធឡើង ដែលនឹងមានការចូលរួមពីសហជីព​អន្តរជាតិជាច្រើនដូចជា សហជីពអន្តរជាតិ IndistAll សហជីពអន្តរជាតិ UNI ហើយសហព័ន្ធសហជីពអន្តរជាតិកំពុងធ្វើការប្រមូល​កម្មករទូទាំង​ពិភពលោក ដើម្បីធ្វើការតវ៉ានៅមុខគ្រប់ស្ថានទូតកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ មួយថ្ងៃមុខសវនាការសុំឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ទាមទារសុំឲ្យអ្នកទាំង ២៣នាក់នោះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា