អត្ថបទខ្លីៗ

ការ​ចូល​ស្នាក់​នៅ​រយៈ​ពេល​ខ្លី​របស់​ប្រជាពលរដ្ឋ​បុរី​កីឡា​ ត្រូវបានបញ្ចប់​ដោយ​ហិង្សា

ចេញផ្សាយ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

នៅព្រឹកនេះ កងសន្តិសុខ​ជាច្រើន​ បានបណ្តេញយ៉ាង​ហិង្សា​លើ​​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​ចេញ​ពី​ការ​ចូល​កាន់​កាប់​រយៈ​ពេល​ ពីរ​ថ្ងៃ​ នៅក្នុង​អគារ​មួយ​នៅលើ​ដី​របស់​អ្នក​ទាំង​នោះ​ ដែល​ជា​អគារ​ដែល​បានសន្យា​ថា​នឹង​ប្រគល់​ជូន​ពួក​គាត់។

នៅ​ម៉ោង​ប្រហែល ៧ ព្រឹកនេះ ផ្លូវ​ចូល​ទៅ​កាន់​បុរី​កីឡា​ ត្រូវបាន​បិទ​ ហើយកង​នគរបាល​បង្ក្រាប​បាតុកម្ម​ និង​កងសន្តិ​សុខ​ជាច្រើន ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពីអគារ។ ប្រជាពលរដ្ឋ​ចំនួន ៦នាក់ បាន​រងរបួស​យ៉ាងធ្ងន់​នៅ​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ ដោយ​រួម​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ ៧ខែម្នាក់​ផង​ដែរ។ នៅ​ថ្ងៃពុធ ប្រជាពលរដ្ឋ​បុរីកីឡា​ដែល​ត្រូវ​បានគេ​បណ្តេញ​ចេញ​ចំនួនជាង ១៥០ គ្រួសារ បានផ្លាស់ទៅរស់​នៅ នៅ​ក្នុង​អគារ​នោះ (ជាអគារ​ដែល​ធ្លាប់​បាន​សន្យា​ថា​នឹងប្រគល់​ជូន​ពួក​គាត់​ ទៅ​តាម​កិច្ច​សន្យា​ផ្លាស់​ប្តូរដី​កាល​ពី​ឆ្នាំ ២០០៣) បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ បរាជ័យ​ក្នុងការជួស​ជុល​ការ​ខូច​ខាត​ដោយ​សារ​ការ​បាត់បង់​ផ្ទះរបស់​ប្រជាពលរដ្ឋ​បុរីកីឡា​ ក្រោយ​ពី​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ខែ​មករា ឆ្នាំ២០១២។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា