អត្ថបទខ្លីៗ

ការប្រកាស​សាលក្រម​លើក​រណីស្ពានក្បាលថ្នល់ ត្រូវបាន​ពន្យាពេល

ចេញផ្សាយ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

ការប្រកាស​សាលក្រម​របស់​តុលាការ​លើករណីស្ពានអាកា​សក្បាលថ្នល់ ដែល​មាន​បុរស ៦នាក់ ត្រូវបាន ចាប់ខ្លួន អំឡុងពេល ការប៉ះទង្គិចគ្នាកាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ត្រូវ​បាន​តុលាការពន្យាពេល​ទៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ វិញ។

អ្នក​ទាំង​នោះត្រូវបាន​ចាប់ខ្លួន​នៅពេល​ដែល​មានការបិទ​ផ្លូវបណ្តាលឲ្យមាន ការប៉ះទង្គិចគ្នាមួយ​បានកើតឡើង រវាង​កងកម្លាំង​សមត្ថកិច្ច និងប្រជាពលរដ្ឋ​ខណៈពេល ដែល ពួកគេព្យាយាម​ត្រលប់ទៅផ្ទះ ជិតស្ពានអាកាសក្បាលថ្នល់។ អ្នកទាំងអស់នោះ​ត្រូវបាន កាត់ទោស នៅសាលាដំបូង រាជធានីភ្នំពេញ​នៅថ្ងៃទី១៧ ខែកុម្ភៈ។ ក្នុងចំណោម​អ្នកទាំង ៦នាក់នោះមាន ៥នាក់​ត្រូវបានដោះលែង​ឲ្យនៅក្រៅឃុំ​ជាបណ្តោះអាសន្នរង់ចាំ​សវនាការ​ហើយ​ ម្នាក់ទៀតស្ថិតនៅក្នុង​មណ្ឌល​អប់រំកែប្រែទី ១។ អ្នកទាំង៦​នាក់នោះត្រូវបាន​ចោទប្រកាន់​ពីបទហិង្សាដោយ​ចេតនា និងធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិ ដោយចេតនា ដែលត្រូវបាន​អនុវត្តទោស​​​រួមគ្នា​ ឲ្យជាប់ពន្ធនាគារពី បួនឆ្នាំ ទៅ ដប់ឆ្នាំ​និងពិន័យជាប្រាក់ពី ប្រាំបីលានរៀល ទៅម្ភៃលានរៀល។ អំឡុងពេល សវនាការ គ្មានសាក្សីណាម្នាក់ ស្គាល់អ្នក ទាំងអស់នោះទេ ហើយមន្រ្តី​នគរបាល ទាំងអស់ដែលបាន ធ្វើការសួរ​​ចម្លើយអ្នកទាំងអស់ នោះបាន បដិសេធថា អង្គភាព​របស់ពួកគេ មិនបានធ្វើការ​ចាប់ខ្លួនអ្នក ទាំងនោះ ឡើយ។យោងតាម​ចៅក្រមជំនុំជម្រះការ ប្រកាស សាលក្រម​ត្រូវបាន​ពន្យាពេល ដោយ​សារករណី នេះមានបញ្ហាស្មុគស្មាញ មួយចំនួន។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា