អត្ថបទខ្លីៗ

សាលក្រម​ករណី​ក្បាល​ថ្នល់​៖ បុរស​ម្នាក់​ជាប់​ពន្ធនាគារ​ រីឯ​អ្នកបាញ់​នៅ​តែ​រួច​ខ្លួន​

ចេញផ្សាយ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

នាព្រឹកនេះ បុរសបីនាក់ ក្នុង​ចំណោម​ប្រាំមួយ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្ពាន​ក្បាល​ថ្នល់​ក្នុង​អំឡុងពេលនៃ​ការ​ប៉ះ​ទង្គិចគ្នា​កាល​ពីថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ ត្រូវបាន​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចេញ​សាល​ក្រម​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ និងបំផ្លិច​បំផ្លាញទ្រព្យ​សម្បត្តិ​ដោយ​ចេតនា។ រីឯ​បុរស​បីនាក់​ផ្សេងទៀត ត្រូវបាន​រួចផុត​ពី​ការចោទ​ប្រកាន់។ បុរសទាំង​ប្រាំ​មួយ​នាក់ ត្រូវ​បាន​ចូល​ខ្លួន​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០១៤។ ង្វៀង ធីដុក ដែល​ត្រូវបាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ម១ ចាប់​តាំង​ពី​ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​ផ្តន្ទាទោស​ពន្ធនាគារ​រយៈពេល​ ៣ឆ្នាំ ដោយទោស​ ២ឆ្នាំ ត្រូវ​ព្យួរ។ វ៉ាន់ នឿន និងឡាច សាមឿន ដែល​ត្រូវ​បាន​ដោះលែងឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពីថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១៣ ត្រូវបាន​ផ្តន្ទាទោស​ពន្ធនាគារ​រយៈពេល​ ៣ឆ្នាំ ដោយទោស​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។ បុរស​ទាំង​បី​នាក់ មាន​គម្រោង​នឹង​ប្តឹង​ឧទ្ធរណ៍ជំទាស់​នឹង​សាលក្រម​នេះ។ នៅ​ខណៈ​នេះ​ដែរ គ្មាន​កង​កម្លាំងប្រដាប់​អាវុធ​ណាម្នាក់​ ត្រូវបានផ្តន្ទាទោស​ទាក់​ទង​នឹង​ការ​បញ្ជាឲ្យ​ប្រើប្រាស់​កាំភ្លើងពិត​ បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ​ ដែលបណ្តាល​ឲ្យ​អ្នកឈរ​មើល​ម្នាក់​បាន​ស្លាប់​កាល​ពីថ្ងៃទី​១៥ ខែកញ្ញា​នោះទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា