អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅឃុំ​របស់លោក វន់ ពៅ

ចេញផ្សាយ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០១៤
F T M

នៅល្ងាចនេះ លោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ (IDEA) ត្រូវបាន​សាលា​ឧទ្ធរណ៍​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន នៅខណៈ​ដែល​អ្នកគាំទ្រ​របស់​លោកចំនួនប្រមាណ ៣០០ នាក់ កំពុង​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលា​ឧទ្ធរណ៍ ដើម្បី​អំពាវនាវ​សុំ​ឲ្យមាន​ការដោះ​លែង​រូបលោក។

ពៅ ដែល​មិនមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ ត្រូវបាន​ចាប់ខ្លួន​​ជាមួយ​មនុស្ស​ចំនួន ២១នាក់ ផ្សេង​ទៀត រួមទាំង​អ្នក​ការពារ​សិទិ្ធ​មនុស្ស និង​កម្មករ​មួយ​ចំនួន ក្នុងអំឡុង​ពេល​នៃ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​មកលើ​ក្រុមបាតុករ​ដែល​ជា​កម្មករ​រោងចក្រ​កាលពី​ថ្ងៃទី​២ និង​ទី៣ ខែ​មករា។ ពៅ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ម៣ ចាប់​តាំង​ពីពេល​នោះ​មក។ ពីរនាក់​ក្នុងចំនោម​អ្នក​ទាំង ២៣ គឺ​លោក យន់ សុខជា និង​ប៊ូ សារិទិ្ធ ត្រូវ​បាន​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​កាល​ពីថ្ងៃ​ទី​៨ ខែ​កុម្ភៈ។ នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ អ្នក​ទាំង ២១ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​សំណើរ​សុំនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ហើយ​ត្រូវបន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ ម៣។

យោងតាម​តុលាការ ប្រាក់​ធានា​នៅ​ក្រៅឃុំ​របស់​ វន់ ពៅ ចំនួន ៥ លានរៀល មិន​ត្រូវបាន​ពិចារណា ដោយ​មាន​បទចោទចំនួនពីរ​ត្រូវ​បាន​ដាក់លើ​រូបលោក​ ដោយ​ករណី​របស់​លោក ត្រូវបាន​បញ្ចប់ការ​ស៊ើបសួរ និង​រង់ចាំ​បញ្ជូន​ទៅតុលាការ​សម្រាប់​ការ​បើក​សវនាការ ហើយ​និង​ដើម្បី​ធានា​ថា ពៅ នឹងមាន​វត្តមាន​នៅ​ក្នុង​សវនាការ។ កាល​បរិច្ឆេទ​នៃសវនាការ​របស់លោក មិនទាន់​ត្រូវបាន​កំណត់​នៅ​ឡើយទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា