អត្ថបទខ្លីៗ

គណបក្សសង្គ្រោះជាតិ ប្រារព្ធពិធី​​ជួបជំុ​ឡើងវិញ​រំលឹក​​ព្រឹត្តិការណ៍​​គប់គ្រាប់​បែក

ចេញផ្សាយ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៤
F T M

នៅព្រឹក​នេះប្រជាពលរដ្ឋ​​ជាង ១៥០០​នាក់ ​រួមមាន​ទាំង​អ្នក​គាំទ្​​គណបក្ស​សង្រេាះ​ជាតិ លោក​កឹម សុខា និង​លោក​សមរង្ស៊ី ហើយ​និង​ព្រះសង្ស​មួយ​ចំនួន បាន​ប្រមូល​ផ្តំុគ្នា​នៅមុខ​វត្ត​បុទុម ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួបនៃការ​ស្លាប់ និង​រងរបួស​​ក្នុង​ព្រឹត្តិការណ៍​បោកគ្រាប់​បែក​កាល​ពី​ខែ​មិនា ឆ្​នាំ១៩៩៧។ ការ​ជួបជុំ​គ្នា គឺជាពិធី​ដំ​បូង​ដែល​រៀបចំ​ដោយ​គណបក្ស​សង្រោះ​ជាតិ ចាប់តាំង​ពី​​ការ​បង្ក្រា​បយ៉ាង​​ហិង្សា​ពី​កង​សន្តិសុខ​​របស់​រដ្ឋ លើការ​ជួបជំុ​កាល​ពីដើម​ខែ​មករា ហើយ​ក៏ជា​ការ​​ប្រមូលផ្តុំ​យ៉ាងធំ​បំផុត ចាប់​តាំង​ពី​ការ​ហាម​ឃាត់​ពីអាជ្ញាធរ​រដ្ឋ​កាល​ពី​ដើម​ខែ​មករា។

អ្នកចូលរួមមួយ​ចំនួនបាន​ជួប​នឹង​ការ​បិទ​ផ្លូវ និង​ការ​ឆែក​ឆេរ​ជា​ច្រើន​កន្លែង ហើយ​និង​វត្តមាន​នគរ​បាល ជាច្រើន​នៅ​ជុំវិញ​​វត្តបុទុម និង​ទីលាន​ប្រជាធិបតេយ្យ ហើយ​​ប្រជាពលរដ្ឋ​​ជាច្រើន ត្រូវ​បាន​រារាំង​ពីការ​ចូលរួម​ពិធី។

បន្ទាប់ពី​ពិធីនាព្រឹក​នេះ នឹងមាន​​សមាជ​ប្រជាជន​នៅ​ទីស្នាក់ការ​​គណបក្ស​សង្គេាះ​ជាតិ​នៅ​ល្ងាច​នេះ។ សមាជនឹង​​ធ្វើការ​ពិភាក្សា​អំពី​ការ​ជាប់គាំង​នយោបាយ​​ដែលកំពុង​បន្តមាន។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា