អត្ថបទខ្លីៗ

គណបក្សសង្រោះ​ជាតិ​​ដឹកនាំ​​ការ​ដើរ​ហែរ​ក្បួន ដោយ​​ឥត​គ្រោង​ទុក​​ក្នុង​រាជធានី​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៤
F T M

នៅថ្ងៃនេះ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ២០០០នាក់ បាន​ហែ​ក្បួន​​ពីសួន​មុខ​វត្ត​បុទុម​ទៅកាន់​ទីស្នាក់​ការ​​កណ្កាល​គណបក្ស ដោយ​​ឆ្លង​កាត់​​ស្ថាន​ទូត​រូស្ស៊ី ក្រសួង​មហាផ្ទៃ ទីស្នាក់ការ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ឆ្លងកាត់​​ទីស្នាក់ការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។​ការហែ​ក្បួននេះ គឺធ្វើ​ដោយ​​មិនបាន​​ជូន​ដំណឹង​ឱ្យ​អាជ្ញាធរ​បាន​​ដឹងមុន និង​ឥត​ព្រាង​ទុក​

បន្ទាប់ពី​​អាជ្ញាធរ​បដិសេធ "សមាជ​ប្រជាជន" នៅ​​ទីលាន​ប្រជាធិបតេយ្យ។ ចាប់​តាំងពី​ព្រឹកនេះ ផ្លូវ​ជា​ច្រើន​ត្រូវបាន​បិទ ចំនុច​ឆែកឆេរ​ជាច្រើន​​ត្រូវបាន​ដាក់ កម្លាំង​នគរបាល​ជាច្រើន​បាន​ដាក់​​ពង្រាយ​រារាំង​​ប្រជាពលរដ្ឋ​ពីការ​ប្រមូល​ផ្តុំ​នៅទីលាន​ប្រជាធិបតេយ្យ។

គណបក្ស​សង្រោះ​ជាតិ នឹង​​ធ្វើ​សមាជ ដើម្បី​ពិភាក្សា​​អំពី​ការ​ជាប់គាំង​នយោបាយ​ដែល​កំពុង​បន្ត​មាន បន្ទាប់​ពី​ចេញ​លទ្ធផល​​នៃ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន។ សមាជ​នេះ​នឹង​ត្រូវធ្វើ​ឡើង​បន្ទាប់​ពី​​ពិធី​រំលឹក​ខួបកាល​ពីព្រឹក​នៅ​មុខ​វត្ត​បុទុម។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា