អត្ថបទខ្លីៗ

អាជ្ញាធរ​ពង្រាយ​របាំង​បន្លាលួស​ជាច្រើន​នៅទីលាន​ប្រជាធិបតេយ្យ មិនអនុញ្ញាត​ឲ្យប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ចេញផ្សាយ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៤
F T M

នៅព្រឹកនេះរបាំងបន្លាលួស រថយន្តទ្រុង និងរបងត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បីការពារមិនឲ្យ​ប្រជាពលរដ្ឋ​ចូលទៅកាន់ទីលាន​ប្រជាធិបតេយ្យ សម្រាប់​ព្រឹត្តិការណ៍​ទិវាពលកម្ម​អន្តរជាតិ​នៅថ្ងៃស្អែក និងកំឡុង​ពេលយុទ្ធនាការ​បោះឆ្នោត​ដែលចាប់​ផ្តើមនៅ​ថ្ងៃទី ២ ខែឧសភា។ នៅព្រឹកនេះ​ផងដែរ លោកស្រី ​មូរ សុខហួរ តំណាងរាស្រ្តរបស់​គណបក្ស​សង្គ្រោះជាតិ រួមជា​មួយអ្នក​គាំទ្​ចំនួន ១៥០ នាក់ និងតំណាង​មកពីសហគមន៍​ដីធ្លីមិនទាន់​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលទៅកាន់​ទីលានប្រជាធិបតេយ្យ​នៅឡើយទេ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បានធ្វើដំណើរ​ទៅកាន់ទី​លានប្រជាធិបតេយ្យ​ក្នុងរយៈពេល​ខ្លីមួយ នៅមុនពេល​ធ្វើដំណើទៅ​កាន់រមនីយដ្ឋាន​វត្តភ្នំ ហើយបន្ទាប់​មកក៏ធ្វើដំណើរ​វិលត្រឡប់ទៅ​កាន់ទីលានប្រជាធិបតេយ្យ​ដែល​ពោរពេញទៅ​ដោយបន្លាលួស​ជាច្រើន ដើម្បីផ្តល់​សុន្ទរកថា​ខ្លីមួយ។ នគរបាល​ចំនួនពី ៤០០ ទៅ ៥០០នាក់​ត្រូវបានដាក់ពង្រាយ​នៅទីលាន​ប្រជាធិបតេយ្យ​ដើម្បីរារាំង​ប្រជាពលរដ្ឋ​មិនឲ្យ​ចូលទៅកាន់​ទីនោះ។

កាលបរិច្ឆេទប៉ុនប៉ងចូលទៅកាន់ទីលាន​ប្រជាធិបតេយ្យ​របស់អ្នកស្រី មូរ សុខហួរ ត្រូវបាន​ប្រកាសជាសាធារណៈ​កាលពី​ថ្ងៃចន្ទ។ នៅពេលដែល​អ្នកស្រី មូរ សុខហួរ និងអ្នកគាំទ្រ​របស់អ្នកស្រី​ត្រូវបានរារាំង​មិនឲ្យចូលទៅ​កាន់ទីលាន​ប្រជាធិបតេយ្យ អ្នកទាំង​នោះបានដាក់ផ្កា​ឈូក​នៅលើ​របាំងបន្លា​លួស និងដុតធូប។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា