អត្ថបទខ្លីៗ

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅតែ​មានភាព​ក្លាហាន​ហែក្បួន​យ៉ាងធំ ទោះ​បីមានការ​ហាម​ឃាត់ខ្លាំង

ចេញផ្សាយ ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៤
F T M

នាថ្ងៃនេះ អ្នកគាំទ្រគ​ណបក្ស​សង្គ្រោះជាតិ រាប់ពាន់នាក់ បាន ដើរហែរក្បួន​នៅក្នុង​រាជធានី​ភ្នំពេញ ជាកិច្ចចាន់​ផ្តើមនៃ​យុទ្ធនាការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក ខ័ណ្ឌ ខេត្រ ក្រុង និងរាជធានី។ យ៉ាងតិច​មានមនុស្ស ៥ នាក់ រង​របួស​ពីការ​វាយប្រហារ​ពីកងសន្តិសុខ ដែល​ក្នុង​ចំណោមអ្នកទាំងនោះរួម​មាន អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ព្រះសង្ឃ​មួយអង្គ និងអ្នក​កាសែត​ម្នាក់ នៅពេល​ដែលអ្នក​ទាំងនោះ​កំពុងរង់ចាំ​ក្បួនដង្ហែមក​ដល់​ទីលាន​ប្រជាធិបតេយ្យ។ អ្នកកាសែត ត្រូវបាន​បញ្ជូនទៅកាន់​មន្ទីពេទ្យ រីឯអ្នករងរបួសដទៃទៀតត្រូវ​បានព្យាលបាល​ដោយក្រុមគ្រូពេទ្យអង្គការ លីកាដូ ដែល​ក្នុងនោះ​មានបុរសម្នាក់ មុខរបួសទាម​ទារឲ្យមានការដេរបីថ្នេរ។

ក្បួនបានចាប់ផ្តើម​ពីទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​នាពេលរសៀល ហើយ​បន្តក្បួនហែ​តាមបណ្តោយមហាវិថី​សំខាន់ៗនានាទូទាំងេាជធានីអស់​ប្រហែល ៣ម៉ោង បន្ទាប់​មកបាន​មកដល់​មុខព្រះបរមរាជវាំង ជាកន្លែង​ដែលមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្សុី និង​លោក កឹម សុខា ថ្លែងទៅកាន់​អ្នកគាំទ្រ​ជាច្រើន។ មុនពេល​ចាក​ចេញពីទីនោះ អ្នកទាំងពីបាន​ប្រកាស​ថាការជួបជុំគ្នានឹង​បន្តនាថ្ងៃស្អែក។

កងសន្តិសុខ​ជាច្រើននាក់ ត្រូវបាន​គេឃើញ​មានវត្តមាន​នៅក្នុងរាជធានីភ្នំពេញ​ចាប់តាំងពី​ថ្ងៃទី៣០ ខែមេសា គឺ​នៅពេល​ដែលរបាំងបន្លាលួ​សជាច្រើន​ត្រូវបានដាក់​ដើម្បីបិទ​ទីលាន​ប្រជាធិបតេយ្យ។ នៅ​ថ្ងៃនេះ បន្លាលួស​ត្រូវបាន​ដាក់បន្ថែមម​កដល់ស្ពាននាគ និងវត្តភ្នំ ជាកន្លែង​ដែលកង​សន្តិសុខ និងនគរបាល​ដែលប្រដាប់​ដោយកាំភ្លើង​បាញ់ឧស្ម័នបង្ហូរ​ទឹកភ្នែក រាប់​រយនាក់ឈរជើង។ កងរាជអាវុធហត្ថ​ជាច្រើន ក៏ត្រូវបានពង្រាយ​នៅក្បែរគេហដ្ឋាន​សម្តេចនាយក​រដ្ឋមន្ត្រី និង​នៅក្បែរតុលាការ​កំពូលក្បែរ​ព្រះបរមរាជវាំងផងដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា