អត្ថបទខ្លីៗ

កម្មករ​រោង​ចក្រ​បង្ហាញ​ការ​គាំទ្រ​ដល់​សហជីព​ដែល​បាន​ចាប់​ខ្លួន

ចេញផ្សាយ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០១៤
F T M

នា​ថ្ងៃ​នេះ កម្មករ​ជា​ច្រើន​រយ​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​ក្រុង​តាកែវ​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​អ្នក​ទាំង​នោះ ដល់​មេ​ដឹក​នាំ​សហជីព​ និង​សមា​ជិក​សហជីព​ទាំង​ប្រាំ​បី​នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួនកាល​ពី​រសៀល​ម្សិល​មិញ​អំឡុង​ពេលមាន​បាតុកម្ម​កម្មករ​រោង​ចក្រ​នៅ​មុខ​រោង​ចក្រ JSD Textile (Cambodia) Co. Ltd។ កម្មករ​ដែល​ធ្វើ​កូដ​កម្ម​ បាន​ទាម​ទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ ដុល្លារ​អាមេរិក និង​ល័ក្ខខ័ណ្ឌ​ការ​ងារ​ល្អ​ប្រសើរ។ កង​កម្លាំង​ប្រដាប់​អាវុធ បាន​បិទ​ផ្លូវ​ទៅ​កាន់​តុលាការ​ និងស្នងការ​​នគរបាលខេត្ត​ដោយ​បាន​ពង្រាយ​របង​បន្លា​លួស។ នៅស្នង​ការ​​​នគរបាល​ខេត្ត​ គឺ​ជា​កន្លែង​ដែលមេដឹក​នាំ​សហជីព​ទាំង​នោះ​ត្រូវ​បាន​គេ​ឃាត់​ខ្លួន។

មេដឹក​នាំ​សហជីព​ទាំង​ប្រាំ​បី រួ​មមាន​មេ​ដឹក​នាំ​ប្រាំ​មួយ​នាក់​មក​ពីសម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) និង​បុគ្គលិក​របស់​សហជីព​នេះ​ចំនួន​ពីរ​នាក់​ទៀត ដែល​បាន​មក​ជួយកម្មករ​ដែល​បាន​ធ្វើ​កូដ​កម្ម។ រហូត​មក​ដល់​ពេល​នេះ អ្នក​ទាំង​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ស្នង​ការ​នគរបាល​ខេត្ត​ នៅ​ក្នុង​ក្រុង​តាកែវ ជា​កន្លែង​ដែល​មេធាវី សហជីព និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ត្រូវ​បាន​បដិសេធ​ ពី​ការ​ចូល​ទៅ​ជួប​អ្នក​ទាំង​នោះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា