អត្ថបទខ្លីៗ

អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​ជួប​ជាមួយ​នឹង​អ្នក​រង​គ្រោះ​ដី​ធ្លី​នៅ​ខេត្ត​កោះ​កុង​ និង​ព្រះ​សីហ​នុ

ចេញផ្សាយ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៤
F T M

នាព្រឹក​នេះ​ លោក សុរិយា ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា បាន​ទៅ​ធ្វើ​ទស្ស​ន​កិច្ច និង​ពិភាក្សា​ជាមួយ​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​ដី​ធ្លី នៅ​ភូមិ​ជីខលើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង។ ដីធ្លី​ដែល​ជាន់​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ចំការ​អំពៅ​សម្រាប់​ផលិត​ស្កស​រ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ព្រឹទ្ធសមាជិក​គណបក្ស​កាន់​អំណាច​លោក លី យ៉ុង​ផាត់។

នៅ​វេលា​ថ្ងៃ​រសៀល លោក ស៊ូបេឌី ក៏បាន​ទៅ​ទស្សនកិច្ច​នៅ​សហគមន៍​ស្ពាន​ឆេះ ភូមិ ៦ ក្នុង​ខេត្ត​ព្រះ​សីហនុ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​សហគមន៍នេះ គឺ​ជា​ប្រជាពលរដ្ឋ​ក្នុង​ចំនោម​ប្រជាពលរដ្ឋ​ប្រហែល ១០០ គ្រួសារ​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពីថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០០៧ ពី​ដីធ្លី​ដែល​មាន​ចំងាយ​ ៥០០ ម៉ែត្រ​ពីឃុំ ៤ សង្កាត់​មិត្តភាព ខេត្ត​ព្រះ​សីហនុ ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​រួម​មាន​ទាំង​យោ​ធា​ផង​ដែរ។ លោក ស៊ូបេឌី បាន​ជួប​ពិភាក្សាជាមួយ​សមាជិក​សហគមន៍មួយចំនួន​មុន​នឹង​ជួប​ជាមួយ​លោក​អភិបាល​ខេត្ត។

ទស្សនកិច្ច​របស់​លោក ស៊ូបេឌី បាន​បង្ហាញ​ឡើង​វិញ​នូវ​ករណីការ​រំលោភ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ ដែល​កំពុង​មិន​ទាន់​ដោះ​ស្រាយ​បាន។ នៅ​ក្នុង​ករណី​ទាំង​ពីរ ការ​រំលោភ​ដីធ្លី​ដែល​មាន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​រដ្ឋ​ បាន​កើត​ឡើង​ជាង​កន្លះ​ទស្សវត្ស​មុន​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា