អត្ថបទខ្លីៗ

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កោះ​ហៅ​ចូល​តុលាការ

ចេញផ្សាយ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៤
F T M

នាថ្ងៃ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​វេលា​ម៉ោង ៨ ព្រឹក។ ដីកា​នេះ​ ត្រូវ​បាន​ចេញ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចំនួន ៥​នាក់ និង​សកម្ម​ជនចំនួន​ម្នាក់ របស់​​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៥ និង​១៦។ អ្នក​ទាំង​ ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​​ត្រូវ​បាន​គេ​អះ​អាង​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ផ្តើម​គំនិត​បង្ក​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទំងន់​ទោស (មាត្រា ២៨ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ) បទញុះ​ញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ (មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ) និង​បទ​ល្មើស​ដឹក​នាំ​កុប​កម្ម (មាត្រា ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ​)។ បទ​ល្មើស​ចុង​ក្រោយ​​ដែល​ត្រូវ​បាន​ចោទ​នោះ អាច​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ទោស​​រហូត​ដល់ ៣០​ក្នុង​ពន្ធនាគារ។ អ្នក​ទាំង​ ៦​នាក់​បច្ចុប្បន្ន​នេះ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​នៅ​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី១ និង​ទី២ (ព្រៃស)។

លោក​ កឹម សុខា ហាក់​ដូច​ជា​ក៏​ត្រូវ​បានកោះ​ហៅ​សួរ​ចម្លើយ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ នេះ​ដែរ។ ដីកា​កោះ​ហៅ​នោះ បាន​បញ្ជាក់​ថា​លោក នឹង​ត្រូវ​បាន​សួរ​ចម្លើយ​​ដើម្បី​បញ្ចាក់​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២​នាក់​ទៀត គឺ​លោក ឡុង រី និង​នុត រំដួល ហើយ​និង​សកម្ម​ជន​គណបក្ស​ម្នាក់​ទៀត លោក គីន ចំរើន ក៏​មាន​ឈ្មោះ​នៅ​ក្នុង​ឯក​សារ​របស់​តុលាការ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ព្រះ​រាជ​អាជ្ញា​កាន់​សំណុំ​រឿង​នេះ​ផង​ដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា