អត្ថបទខ្លីៗ

តំណាង​រាស្ត្រ​ចំនួន​ ២​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​នៅ​ព្រៃ​ស

ចេញផ្សាយ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៤
F T M

នា​ព្រឹក​នេះ​ម៉ោង ៦ និង​ ២០នាទី តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​ផ្សេង​ទៀត​ គឺ​លោក ឡុង រី និង​នុត​ រំដូល ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជា​កន្លែង​ដែល​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​បាន​សាក​សួរ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​លោក កែវ មុនី។ អ្នក​ទាំង​​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​រសៀល​ម្សិល​មិញ នៅ​គេហដ្ឋាន​របស់​លោក ឡុង រី នៅ​ខណៈ​ដែល​អ្នក​ទាំង​ពីរង់​ចាំ​មេធាវី​របស់​អ្នក​ទាំង​នោះមក​ដល់​ ដើម្បី​ចុះ​ហត្ថលេ​ខា​លើ​ឯក​សារ។ បន្ទាប់​ពី​សាក​សួរ​រួច ចៅក្រម​បាន​បញ្ជា​ឲ្យ​មាន​ការ​ឃាត់​ខ្លួន និងឃុំ​ខ្លួន​អ្នកទាំង​ពីរ​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ធ្វើ​ការសាក​សួរ​បន្ថែម។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​ពីរ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​នា​ព្រឹក​មិញ​នៅ​វេលា​ម៉ោង ៩ កន្លះ។ ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន ៨​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ទៅ​លើ​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ដែល​កើត​ឡើង​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃទី១៥ ខែ​កក្កដា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា