សេចក្តីថ្លែងការណ៍

ក្រុមសង្គមស៊ីវិល ថ្កោល​ទោសការ​ចោទប្រ​កាន់​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់ និង​អំពាវនាវឲ្យ​បញ្ឈប់​អំពើ​ហិង្សា និង​ការ​គាប​សង្កត់

ចេញផ្សាយ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ជាក្រុមអង្គការ​សង្គម​ស៊ីវិល មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការចោទ​ប្រកាន់​ដោយ​គ្មានមូលដ្ឋាន​ច្បាស់​លាស់​លើ​តំណាងរាស្រ្ត​ជាប់ឆ្នោត​ទាំង​ប្រាំពីរ​នាក់ និង​សកម្មជន​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ម្សិល​មិញ។ យើងខ្ញុំ​សូម​អំពាវ​នាវ ស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ ហើយ​ព្រម​ទាំង​ធ្វើការ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់។

អ្នកទាំង ៨នាក់ ត្រូវបានចាប់ខ្លូនដោយជាប់ពាក់ព័ន្ធនឹងអំពើហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា នៅទីលានប្រជាធិបតេយ្យ
ហើយត្រូវបានចោទប្រកាន់ដោយយោងតាមច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា ២៨ និងមាត្រា ២១៨(ផ្តើមគំនិតបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) មាត្រា ៤៩៥
(ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ) មាត្រា ៤៥៩ (ដឹកនាំឲ្យមានចលនាកុបកម្ម)។ បទលើ្មសចុងក្រោយដែល
ត្រូវបានចោទប្រកាន់នេះ នឹងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។

សកម្មជនម្នាក់ផ្សេងទៀតរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានចោទប្រកាន់ជាផ្លូវការពីសំណាក់ព្រះរាជអាជ្ញា និងត្រូវបានបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ។ លើសពីនេះទៅទៀត អនុប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា នៅថ្ងៃនេះបានទទួលដីកាកោះដើម្បីធ្វើការសាកសួរនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែកក្កដាផងដែរ។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា “សាក្សីនៅកន្លែង
កើតហេតុ និងភស្តុតាងជាវីដេអូ ថ្ងៃទី១៥ ខែកក្កដា បានបង្ហាញយ៉ាងច្បាស់ថាមិនមានភស្តុតាងច្បាស់លាស់ណាមួយ ដែលបង្ហាញថាការចោទប្រកាន់ទៅលើតំណាងរាស្ត្រជាប់ឆ្នោតទាំង ៨នាក់ សមហេតុផលនោះទេ”។ លោកបានមាន
ប្រសាសន៍បន្តទៀតថា៖ “ជាក់ស្តែងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិបាន
ជំរុញយ៉ាងខ្លាំងក្លាកុំឲ្យសមាជិករបស់ខ្លូនប្រើប្រាស់អំពើហិង្សា។ មិនតែប៉ុណ្ណោះតំណាងរាស្រ្តជាប់ឆ្នោតមួយចំនួន ត្រូវបានគេមើលឃើញថាជួយការពារកងសន្តិសុខនៅពេលដែលអ្នកទាំងនោះត្រូវបានគេវាយប្រហារថែមទៀតផង”។

ទាក់ទងនឹងការចោទប្រកាន់ទៅលើតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង ៨នាក់ និងការប្រើប្រាស់
អំពើហិង្សានៅទីលានប្រជាធិបតេយ្យដែលបណ្តាលឲ្យប្រជាពលរដ្ឋរាប់សិបនាក់ ភាគច្រើនជាកងសន្តិសុខត្រូវ
បានរងរបួស យើងខ្ញុំសូមធ្វើការអំពាវនាវ ស្នើសុំដល់រាជរដ្ឋាភិបាល សូមលោកមេត្តាចាត់វិធានការណ៍ជាបន្ទាន់
ដើម្បីធានាការគោរពឲ្យបានពេញលេញនូវនីតិរដ្ឋ សិទ្ធិមនុស្ស និងសិទ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

អំពើហិង្សា ហើយនិងការចាប់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីមាននូវការគាបសង្កត់ជាលក្ខណៈប្រព័ន្ធរបស់
រាជរដ្ឋាភិបាលអស់រយៈពេល ៦ខែកន្លងមក ជារឿយៗគឺតាមរយៈការប្រើប្រាស់កម្លាំងហួសប្រមាណ
ទៅលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការជួបជុំដោយអហិង្សា និងសេរីភាពក្នុងការបញ្ចេញមតិ។
ប្រសិនបើមិនមានកំណែទម្រង់ជាបន្ទាន់ និងមានប្រសិទិ្ធភាពនោះទេ ហើយគណបក្សប្រជាជនមិនបាន
បង្ហាញឆន្ទៈនយោបាយនោះទេ យើងមានការព្រួយបារម្ភខ្លាចសកម្មភាពនៃការប្រើប្រាស់អំពើហិង្សា
យ៉ាងខ្លាំងក្លា និងមិនចាំបាច់នេះនឹងកើតឡើងតទៅទៀតនៅថ្ងៃអនាគត។

លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) បានមាន
ប្រសាសន៍ថា៖ “នៅខណៈពេលដែលសំខាន់នេះ យើងខ្ញុំសូមអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ចៀសវាងការប្រើ
ប្រាស់អំពើហិង្សា។ ទាំងគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ ត្រូវតែទទួលស្គាល់ថា ការគំរាមកំហែង
ការបង្កជម្លោះ និងការប្រើប្រាស់អំពើហិង្សា នឹងមិនអាចដោះស្រាយជម្លោះនយោបាយបានឡើយ។ ផ្ទុយទៅវិញ
គោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋានត្រូវតែជាចំណុចកណ្តាលនៃដំណើការចរចានៅថ្ងៃអនាគត”។

១០ចំនុចខាងក្រោមនេះ គួរតែត្រូវបានដាក់ជាអាទិភាព៖
- អ្នកដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ដែលត្រូវបានចាប់ខ្លួនដោយពាក់ព័ន្ធនឹងអំពើហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ត្រូវតែដោះលែងជាបន្ទាន់ និងឥតល័ក្ខខណ្ឌ ហើយការចោទប្រកាន់ទាំងអស់ត្រូវលើកចោល។

- ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវតែទទួលស្គាល់ និងថ្កោលទោសឲ្យបានខ្លាំងក្លា
ទៅលើអំពើហិង្សានាពេលថ្មីៗនេះ។ អ្នកនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សទាំងពីរ គួរតែត្រូវបាន
លើកទឹកចិត្តឲ្យអនុវត្ត និងរក្សាគោលការណ៍អហិង្សា។

- សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ អាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជា និងកងសន្តិសុខ ត្រូវតែសហការ
ឲ្យបានពេញលេញនៅក្នុងការស៊ើបអង្កេតផ្លូវការដែលម៉ត់ចត់មួយ ទៅលើអំពើហិង្សា ដែលបង្កដោយកងសន្តិសុខ
និងបាតុករមួយចំនួនកាលពីថ្ងៃទី១៥។

- រាជរដ្ឋាភិបាលកម្ពុជាគួរតែទទួលស្គាល់ថាការគាបសង្កត់ជាលក្ខណៈប្រព័ន្ធទៅលើសិទិ្ធក្នុងការជួបជុំរបស់
ប្រជាពលរដ្ឋ បានបង្កឲ្យការមិនពេញចិត្ត និងគ្រោះថ្នាក់ ដែលអាចនឹងបង្កជាហិង្សាកាន់តែច្រើនឡើងថែមទៀត។
គ្រប់ការរឹតត្បិតលើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ និងសិទិ្ធក្នុងការជួបជុំ ត្រូវតែបញ្ឈប់ជាបន្ទាន់។ របាំងបិទ
ទីលានប្រជាធិបតេយ្យ គួរតែត្រូវបានរុះរើចេញ ហើយគ្រប់ការជួបជុំដោយអហិង្សា គួរតែត្រូវបានអនុញ្ញាតឡើងវិញ។

- គ្រប់គណបក្សទាំងអស់ ត្រូវតែអនុវត្តនូវការអត់ធ្មត់អំឡុងពេលនៃការជួបជុំជាសាធារណៈ។ កងសន្តិសុខអាចប្រើ
ប្រាស់កម្លាំង តែនៅពេលដែលចាំបាច់បំផុតប៉ុណ្ណោះ។ កងសន្តិសុខដែលមិនដែលទទួលបានការបណ្តុះបណ្តាល
ដូចជាសន្តិសុខខណ្ឌ ដែលជាអ្នកទទួលខុសត្រូវក្នុងអំពើហិង្សាជាច្រើនមកលើប្រជាពលរដ្ឋ និងជាអ្នកដែល
ក្លាយជាគោលដៅក្នុងការវាយដំកាលពីម្សិលមិញ មិនគួរត្រូវបានយកមកធ្វើជានគរបាលរក្សាសន្តិសុខ
សម្រាប់ការជួបជុំជាសាធារណៈនោះទេ។

- គ្រប់អ្នកដែលត្រូវបានចាប់ខ្លួន ដែលត្រូវបានអះអាងថាជាប់ពាក់ព័ន្ធនឹងអំពើហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ត្រូវតែត្រូវបានយកចិត្តទុកដាក់ និងមើលថែរក្សាក្នុងលក្ខណៈជាមនុស្សធម៌ និងត្រឹមត្រូវ។ អ្នកទាំងនោះ ត្រូវតែទទួលបានការការពារពីអំពើហិង្សា និងទទួលបានសវនាការមួយដែលយុត្តិធម៌ ហើយនិងឆាប់រហ័ស។ ការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ គួរតែត្រូវបានប្រើ តែក្នុងករណីពិសេសប៉ុណ្ណោះ។

- ត្រូវតែមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ យ៉ាងតិចណាស់មានមនុស្សចំនួន ៦នាក់
ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់អាជ្ញាធររដ្ឋ និងជាច្រើននាក់ទៀត រងរបួស ប៉ុន្តែករណីនេះមិនទាន់មានការស៊ើប
អង្កេត ឬការចាប់ខ្លួនជនសង្ស័យដែលគួរឲ្យជឿជាក់ណាមួយ នៅឡើយទេ។ អ្នកដែលទទួលខុសត្រូវទាំងអស់
លើអំពើដែលជាករណីបទល្មើសព្រហ្មទណ្ឌ ហើយនិងការរំលោភនូវសិទិ្ធមនុស្ស ត្រូវតែទទួលទណ្ឌកម្មឲ្យបាន
ត្រឹមត្រូវ និងយុត្តិធម៌។ គោលការណ៍នេះ ត្រូវតែគ្របដណ្តប់ទាំងកងកម្លាំងរបស់អាជ្ញាធររដ្ឋ និងប្រជាពលរដ្ឋ
ដោយស្មើភាព។

- និទណ្ឌភាព ត្រូវតែបញ្ចប់។ ជាអាទិភាព ត្រូវតែមានការស៊ើបអង្កេតដោយពេញលេញ ឯករាជ្យ និងតម្លាភាព
ទៅលើការសម្លាប់បាតុករកាលពីឆ្នាំមុន រួមទាំងការស៊ើបអង្កេតរកនូវអ្នកដែលបញ្ជាឲ្យប្រើប្រាស់កងកម្លាំងយ៉ាង
ច្រើនលើសលុបទៅលើប្រជាពលរដ្ឋស៊ីវិល។ អ្នកដែលទទួលខុសត្រូវលើការសម្លាប់នេះ ត្រូវតែត្រូវបាន
ផ្តន្ទាទោសតាមច្បាប់ដោយមិនមានការពន្យាពេល។ ក៏ត្រូវតែមានការស៊ើបអង្កេតពេញលេញមួយ
ទៅលើការបាត់ខ្លួនរបស់ក្មេងប្រុសម្នាក់ឈ្មោះ ខឹម សុផាតផងដែរ។

- អ្នកសារព័ត៌មាន អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស និងអ្នកការពារសិទិ្ធមនុស្ស ត្រូវតែមានសេរីភាព
ពេញលេញក្នុងការអនុវត្តតួនាទីរបស់អ្នកទាំងនោះ ដោយមិនមានការភ័យខ្លាចពីការគម្រាមកំហែង
ដាក់សម្ពាធ ហិង្សា និងការរំលោភបំពាននោះឡើយ។ រាជរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់
លើការងារសំខាន់ដែលអនុវត្តដោយតួអង្គខាងលើទាំងនេះ ហើយនិងតម្រូវការអ្នកទាំងនោះ
ក្នុងការបន្តការងារនេះដោយមិនមានឧបសគ្គ។

- ការលើកកំពស់ និងការពារគោលការណ៍សិទិ្ធមនុស្ស ត្រូវតែស្ថិតក្នុងចំនុចកណ្តាលនៃការចរចា
នយោបាយទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ នៅក្នុងការស្វែងរកកំណែទម្រង់ដ៏មានអត្ថន័យមួយ។


បន្ទាយស្រី
សហគមន៍បឹងកក់ (BKL)
សហគមន៍បុរីកីឡា (BK)
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
សហព័ន្ធសហជីព កម្មករចំនីអាហារ និងសេវាកម្ម (CFSWF)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR)
បណ្តាញយុវជនកម្ពុជា (CYN)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញកសាងសន្តិភាព (CPN)
អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
ពង្រឹងអំណាចយុវជនកម្ពុជា (EYC)
សមធម៌កម្ពុជា (EC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
លីកាដូ កាណាដា
គណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា (NICFEC)
សមាគមធាងត្នោត (STT)
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
សហគមន៍ថ្មគោល

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Banteay Srey
២. Boeung Kak Lake Community (BKL)
៣. Borei Keila Community (BK)
៤. Building and Wood Workers Trade Union Federation (BWTUC)
៥. Cambodian Committee for Women (CAMBOW)
៦. Cambodian Food and Service Worker Federation (CFSWF)
៧. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៨. Cambodian Tourism and Service Workers Federation (CTSWF)
៩. Cambodian Center for Human Rights (CCHR)
១០. Cambodian Youth Network (CYN)
១១. Cambodia’s Independent Civil Servants Association (CICA)
១២. Coalition of Cambodian Farmer Community (CCFC)
១៣. Community Legal Education Centre (CLEC)
១៤. Community Peace-Building Network (CPN)
១៥. CamASEAN
១៦. Empowering Youth in Cambodia (EYC)
១៧. Equitable Cambodia (EC)
១៨. Housing Rights Task Force (HRTF)
១៩. Independent Democracy of Informal Economy Association (IDEA)
២០. LICADHO Canada
២១. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
២២. Sahmakum Teang Tnaut (STT)
២៣. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២៤. Thmor Kol Community

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍, ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦
 លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេត នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា