អត្ថបទខ្លីៗ

អ្នក​ភូមិ​ ឡពាង ៥​នាក់​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដោយ​មាន​លក្ខខណ្ឌ​មុននឹង​មាន​សវនាការ

ចេញផ្សាយ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៤
F T M
សហគមន៍ ឡ ពាង អំពាវនាវឲ្យមានការដោះលែងអ្នកភូមិទាំង ៥នាក់ ដែលជាប់ឃុំ។

នា​ថ្ងៃ​នេះ នៅ​ម៉ោង​ប្រហែល ៤​រសៀល អ្នក​ភូមិ​ ឡពាង ៥ នាក់ ដែល​ត្រូវ​បាន​ចាប់​ និង​ឃុំ​ខ្លួន​កាល​ពី​ខែ​មុន ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ ដោយ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង។ អ្នក​ភូមិ​បី​នាក់​ក្នុង​ចំនោម​អ្នក​ទាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​អំឡុង​ពេលដើរ​ហែរ​ក្បួន​អហិង្សា​ចម្ងាយ​ ៦០ គីឡូម៉ែត ពីខេត្ត​កំពង់​ឆ្នាំង​មក​កាន់​រាជ​ធានី​ភ្នំពេញ។ ការ​ដើរ​ហែ​ក្បួន ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​រវាង​ក្រុម​ហ៊ុន​ K.D.C និង​អ្នក​ភូមិ​ឡពាង ហើយ​ក៏​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សមាជិក​សហគមន៍​ពីរ​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​ផង​ដែរ។

អ្នក​ភូមិ​ទាំង​ ៥​នាក់ ត្រូវ​បាន​ដោះ​លែង និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ ៣យ៉ាងគឺ៖ ទីមួយ ត្រូវចូល​ខ្លួន​មុខ​តុលាការ​នៅ​ពេល​មាន​ដី​កា​កោះ​ហៅ ទីពីរ មិន​ត្រូវ​ផ្លាស់​ប្តូរ​ទី​កន្លែង​ស្នាក់​នៅ​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ដល់​អាជ្ញាធរ និង​ទីបី ត្រូវ​បង្ហាញ​ខ្លួន​ដល់​នគរបាល​ប៉ុស្តិ៍​ក្នុង​តំបន់​ជា​រៀង​រាល់​ខែ។

ការ​ដោះ​លែង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​ព្យាយាម​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​រាជ​រដ្ឋាភិបាល​នានា​ដោយ​អ្នក​ភូមិ​ ឡពាង ទាក់​ទង​នឹង​ជម្លោះ​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ​ជាមួយ​ក្រុម​ហ៊ុន K.D.C។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា