អត្ថបទខ្លីៗ

អ្នកធ្វើការផ្នែកសិទ្ធិមនុស្សត្រូវ​បាន​នរគបាល​ខេត្តឧត្តរ​មានជ័យ​វាយ​ឲ្យ​របួសនៅ​ពេល​ធ្វើការ​ចងក្រង​ឯកសារ​អំពី​ការ​រំលោភ​ដីធ្លី

ចេញផ្សាយ ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៤
F T M

នារសៀលនេះ នរគបាលខេត្តឧត្តមានជ័យ បានវាយលើ​បុគ្គលិក​ម្នាក់អង្គការ​សមធម៌​កម្ពុជា​ឲ្យ​របួស បន្ទាប់​ពីបុគ្គលិក​ទាំងនោះ​បដិសេធ ដោយ​មិនឲ្យ​មន្ត្រី​ទាំងនោះ​ឆែកឆេរ​រថយន្ត​របស់​អ្នកទាំង​នោះ ដោយ​មិនមាន​ដីកា​ឆែកឆេរ និងបើក​មើល​កាមេរ៉ា​របស់​អ្នក​ទាំង​នោះ។

នរគបាលបានបញ្ឈប់រថយន្ត នៅពេល​ដែលកំពុង​ដឹកជញ្ជូន​ក្រុមអ្នក​ភូមិត្រឡប់​ទៅភូមិ​វិញ ក្រោយពី​ធ្វើការ​សម្ភាស​រួច​ជាមួយ​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជានៅ ការិយាល័យ​អង្គការ​អាដ​ហុក។

ក្រោយពី​ឆែក​ឆេរ និងវាយ​បុគ្គលិក​អង្គការ​សមធម៌​ឲ្យ​របួសដោយ​ខុសច្បាប់​រួច នរគបាល​ទាំងនោះ​បាន​រឹប​អូស​រថយន្ត និង​លុប​រូបថត​ជាច្រើន​ពី​កាមេរ៉ា។ ឥឡូវ​បុគ្គលិក​អង្គការ​ទាំងនោះ កំពុង​នៅ​បុស្តិ៍នគរបាល​ខេត្តឧត្តរមាន​ជ័យកំពុង​ចរចារ​ជាមួយ​នគរបាល ប៉ុន្តែ​អ្នកទាំង​នោះ​មិនទាន់​ត្រូវបាន​ឃំុខ្លួន​នៅឡើយ​ទេ។

អំពើហិង្សាបានកើតឡើង ក្រោយពេល​បុគ្គលិក​អង្គការ​សមធម៌ ត្រូវបាន​ឃាត់​ខ្លួន​កាលពី​ខែមុន នៅពេល​អ្នកទាំងនោះ​ទៅ​ភូមិ​បុសក្នុង​ខេត្ត​ឧត្តរ​មានជ័យ ដើម្បីស៊ើប​អង្កេត​ករណី​ដែល​ប្រជាពលរដ្ឋ​ប្រមាណ ១០០ គ្រួសារ​រងផល​ប៉ះពាល់​ដោយ​ដីស្រែ​របស់​អ្នក​ទាំងនោះ ត្រូវបាន​បំផ្លាញ​ដើម្បី​យកដីដាំ​អំពៅ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា