អត្ថបទខ្លីៗ

កម្មករ​រោង​ចក្រ​ដើរហែរក្បួន​នៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ស្នើ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា

ចេញផ្សាយ ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០១៤
F T M

នាព្រឹកនេះ​ កម្មករ​រោង​ចក្រ​ប្រមាណ ១០០០ នាក់ មក​ពី​សហជីព​ធំៗ​ចំនួន​ ៦ គឺ CUMW NIFTUC WFUF NTUC TUFW និង IDYTU បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។ ទោះ​បី​ជា​មាន​ការ​ព្រមាណ​ពី​អាជ្ញាធរ​រាជ​រដ្ឋាភិបាល ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ដើរ​ហែ​រ​ក្បួន​ ឬ​ចាក​ចេញ​ពី​ទី​លាន​ប្រជាធិបតេយ្យ​ក៏ដោយ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ហែរក្បួន​ដោយ​អហិង្សា​ទៅ​កាន់​វិមាន​រដ្ឋ​សភា​ជាតិ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​សហគមន៍អឺរ៉ុប ដើម្បី​ដាក់​ញត្តិ។

នគរបាល​បង្ក្រាប​បាតុកម្ម​ប្រមាណ ៥០​នាក់ បាន​ឈរ​​នៅ​វត្ត​ភ្នំ​ នៅ​ពេល​ដែល​ក្រុម​បាតុករ​កំពុង​ដើរ​ហែរ​ក្បួន ហើយ​កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាល​បង្ក្រាប​បាតុកម្មមួយ​ក្រុម​យ៉ាង​ធំ កំពុង​ឈរ​បិទ​ផ្លុវ​នៅ​មុខ​ស្ថាន​ទូត​សហគមន៍​អឺរ៉ុប។

ការ​តវ៉ា​ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​យុទ្ធនាការ​កាល​ពី​ខែមុនដើម្បី​ទាម​ទារ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​ដល់ ១៧៧ ដុល្លារ​អាមេរិក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា