អត្ថបទខ្លីៗ

អំពើ​ហិង្សា​បំបែក​អ្នក​តវ៉ា​មួយ​ទៀត​បាន​កើត​ឡើង​នៅ​ក្បែរ​គេហដ្ឋាន​សម្តេច​នាយក​រដ្ឋ​មន្ត្រី

ចេញផ្សាយ ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៤
F T M

ការពីព្រឹកមិញ មនុស្ស​ចំនួន​បួន​នាក់​ បាន​រង​របួស​ បន្ទាប់​ពី​កង​សន្តិសុខ​ដែល​ឈរ​បិទ​ផ្លូវ​នៅ​ក្បែរ​វិមាន​ឯក​រាជ្យ​បានវាយ​ដំ​ក្រុម​អ្នក​បាតុករ ដែល​មក​ពី​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​ខណៈ​ដែល​កង​រាជ​អាវុធហត្ថ​បាន​ឈរ​នៅ​ក្បែរ​នោះ។

ក្រុម​អ្នក​តវ៉ា​ដែល​រួម​មាន​បុរស​ ស្ត្រី និង​កូន​ក្មេង បាន​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ជំនួយ​​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏រ៉ាំ​រ៉ៃ​ ដែល​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ។

អ្នក​ទាំង​នោះ​មាន​បំណង​ដើរ​ហែរក្បួន​ទៅ​កាន់​ស្ថាន​ទូត​ចិន រុស្ស៊ី និង​អូស្ត្រាលី មុន​ពេល​ដាក់​ញ្ញត្តិ​ទៅ​គេហដ្ឋាន​​លោក​នាយក​រដ្ឋ​មន្ត្រី។ ប៉ុន្តែ​អ្នក​តវ៉ា ត្រូវបាន​រារាំង​ ដោយ​មិន​ឲ្យ​ចូល​ទៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​នៅ​ក្បែរ​វត្ត​បុទុម​វតី​នោះ​ឡើយ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​វាយ​ដំ​នៅ​ទី​នោះ​ទៀត​ផង។

អង្គការ​ លីកាដូ បាន​ព្យាបាល​អ្នក​របួស​ចំនួន​ពីរនាក់​ក្នុង​ចំណោម​អ្នក​របួស​ទាំង​អស់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា