អត្ថបទខ្លីៗ

អ្នក​តំណាង​សហ​គមន៍​បឹង​កក់ ត្រូវ​បាន​ចាប់​ខ្លួន

ចេញផ្សាយ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

នា​ព្រឹក​នេះ​ នៅម៉ោងប្រ​ហែល​ ៩ និង​៣០​នាទី អ្នក​តំណាង​សហគមន៍​បឹង​កក់ជា​ស្ត្រី​​ចំនួន​ ៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តវ៉ា​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ ទាក់​ទង​នឹង​រឿង​កង្វះ​ប្រ​ព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ ជាពិសេស​តំបន់​បឹងកក់។

តំបន់​នៅ​ជាប់​អតីត​តំបន់​បឹងកក់​ត្រូវបាន​លិច​លង់​អស់​រយៈ​ពេល​បី​ថ្ងៃ ដោយ​សារ​មិន​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ​ចេញ ដែល​ជា​ការ​គ្រប់​គ្រង​របស់​សាលា​រាជ​ធានី​ភ្នំពេញ។

អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មាន អ្នក​ស្រី​ ង៉ែត​ ឃុន អ្នក​ស្រី ទេព វន្នី កញ្ញា សុង ស្រី​លាភ អ្នក​ស្រី គង់​ ចន្ថា អ្នក​ស្រី ផាន់ ឈុន​រ៉េត ដែល​ជា​អ្នក​ធ្លាប់​ត្រូវបាន​ចាប់​ខ្លួន និង​ផ្តន្ទាទោសដាក់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​ ២០១២ ដោយ​សារ​ភាព​សកម្ម​និយម​អហិង្សា​របស់​អ្នក​ទាំង​នោះ។ អ្នក​តំណាង​សហគមន៍​ពីរ​នាក់​​ទៀតមាន កញ្ញា ប៊ូ ឆវី និង នង ស្រេង ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផងដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា