អត្ថបទខ្លីៗ

តុលាការសម្រេចឃុំ​ខ្លួន​លោក មៀច សុវណ្ណារ៉ា បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ម១

ចេញផ្សាយ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ លោក មៀច សុវណ្ណារ៉ា ត្រូវបាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ម១ នៅ​ព្រៃ​ស​ នៅ​ល្ងាច​នេះ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​មិញ​នៅ​រាជ​ធានី​ភ្នំពេញ​ ពាក់​ព័ន្ធនឹង​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃទី១៥ ខែកក្កដា។

ចៅ​ក្រម​ស៊ើប​សួរ​ លោក កែវ មុន្នី បាន​សម្រេច​ចោទ​ប្រកាន់​លោក សុវណ្ណារ៉ា តាម​មាត្រា ២៨ និង ២១៨ (ផ្តើម​គំនិត​​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ហិង្សា​ដោយ​ចេតនា) មាត្រា ៤៩៥ (ញុះ​ញង់ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ) និង​មាត្រា ៤៥៩ (ដឹកនាំ​ចលនា​កុបកម្ម) នៃ​ក្រម​ព្រហ្មទណ្ឌ។ មាត្រា ៤៥៩ កំណត់​ទោស​ពន្ធនាគារ​ដល់​ទៅ ៣០​ឆ្នាំ។

ជាសរុប មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៤ នាក់ ត្រូវបាន​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃទី​១៥ ខែ​កក្កដា។

បច្ចុប្បន្ន មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិចំនួន ៣​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ៖ លោក អ៊ុក សំណាង ក្រុម​ប្រឹក្សា​ខ័ណ្ឌ​ច្បារ​អំពៅ លោក ស៊ុំ ពុទ្ធី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មៀច សុវណ្ណារ៉ា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា