ឧបករណ៍​ចាក់​សំឡេង

មាតិកា​សំឡេង៖ បំបែក​ភាពស្ងៀមស្ងាត់​ដើម្បីបញ្ចប់និទណ្ឌភាព​លើការរំលោភ​សេពសន្ថវៈ​ក្នុងប្រព័ន្ធ​យុត្តិធម៌កម្ពុជា

ថ្ងៃទី​៦ ខែមករា ឆ្នាំ២០១៧ ខ្សែអាត់សំឡេងនេះ​មានរួមបញ្ចូល​នូវកិច្ចសន្ទនា​នៅក្នុងកម្មវិធីវិទ្យុ​ចំនួនពីរ ដែលនិយាយ​អំពីប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា ឆ្លើយតបទៅនឹង​ករណីរំលោភសេពសន្ថវៈ។ ដំបូងឡើយ កិច្ចសន្ទនានេះ​ត្រូវបាន​ផ្សព្វផ្សាយ អំឡុងពេល​យុទ្ធនាការ ១៦ថ្ងៃឆ្នាំ២០១៦ ដើម្បីទប់ស្កាត់​អំពើហិង្សាផ្លូវភេទ​លើស្ត្រីនិងកុមារី។ នៅក្នុងខ្សែអាត់​ទាំងពីរ មានកុមារម្នាក់​ដែលជាជនរងគ្រោះ​នៃអំពើរំលោភសេពសន្ថវៈ  និងឪពុករបស់​ជនរងគ្រោះម្នាក់ទៀត​នៃអំពើរំលោភសេពសន្ថវៈ  បានលើកឡើង​ពីបទពិសោធន៍​របស់​អ្នកទាំងនោះ​នៅក្នុងប្រព័ន្ធ​យុត្តិធម៌កម្ពុជា និងមានកិច្ចពិភាក្សា​ជាចម្បងស្ដីពី លទ្ធផលនៃរបាយការណ៍​ចុងក្រោយ​របស់​អង្គការលីកាដូ ពាក់ព័ន្ធទៅនឹង​ករណីរំលោភសេពសន្ថវៈ “បច្ចុប្បន្នភាព​ឆ្នាំ២០១៦៖ ការរួចខ្លួន​ពីបទល្មើស” ដោយបានរំលឹកឡើងវិញ​នូវលទ្ធផល​នៃករណីរំលោភសេពសន្ថវៈ ដែល​អង្គការ​លីកាដូបានធ្វើការ​ស៊ើបអង្កេតក្នុង​ឆ្នាំ២០១៥។

Download: ទាញយក​មាតិកា​សំឡេង​ទាំងមូល
Download: ទាញយក​ជំពូក​មាតិកា​សំឡេង


0%

0%

0%