សេចក្តីថ្លែងការណ៍

ការបង្ក្រាបដោយហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធីក្នុងអំឡុងដំណើរ ទស្សនៈកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

ចេញផ្សាយ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១០
F T M

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ថ្កោលទោសចំពោះការតបតដ៍សាហាវព្រៃផ្សៃរបស់អាជ្ញាធរទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី ដែលបានជួបជុំគ្នាក្នុងអំឡុងដំណើរទស្សនៈកិច្ចរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ។ ហេតុការណ៍នេះបានកើតឡើង អំឡុងពេលមានការតវ៉ាមួយនៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១០ ជាកន្លែងដែលមានក្រុមអ្នកតវ៉ាប្រហែល៥០នាក់មកប្រមូលផ្តុំគ្នា ដើម្បីស្វះស្វែងរកការអន្តរាគមន៍ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះការរំលោភបំពានយកដីធ្លី ដែលចេះតែបន្តលើតំបន់បឹងកក់ ក្នុងទីក្រុងភ្នំពេញពីសំណាក់ក្រុមហ៊ុន ស៊ូកាគូ ជារបស់សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ។

នៅប្រហែលម៉ោង១០ និង១៥នាទី ខណៈពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងចុះសួរសុខទុក្ខនៅមន្ទីរពេទ្យជាមួយមន្រ្តីរដ្ឋាភិបាល ក្រុមនគរបាលអន្តរាគមន៍ និងមន្ត្រីនគរបាលផ្នែករដ្ឋបាល បានវាយដំ និងប្រើបា្រស់អំពើហិង្សាផ្សេងទៀតទៅលើក្រុមអ្នកតវ៉ាដូចជា រុញប្រជាពលរដ្ឋឲ្យដួលលើដី វាយដំជាមួយនឹងវិទ្យុទាក់ទង និងបានឆក់អ្នកផ្សេងទៀតដោយដំបងឆក់ ។

នៅក្នុងហេតុការណ៍នេះ លោក សួង សោភ័ណ្ឌ ជាសកម្មជនម្នាក់រស់នៅតំបន់បឹងកក់ត្រូវបានចាប់ខ្លួន និងវាយដំយ៉ាងសាហាវ ដែលបណ្តាលឲ្យមានរបួសក្បាល ហូរឈាមយ៉ាងដំណំ ។ ក្រុមនគរបាល បានអូសទាញគាត់ចេញក្នុងខណៈដែលគាត់កំពុងសន្លប់ជាមួយនឹងការវាយដំគាត់បន្ថែមទៀត។ លោក សោភ័ណ្ឌ ជាប្រជាពលរដ្ឋខ្មែរមួយនាក់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរផ្សេងទៀត ដែលកំពុងឈរតវ៉ា ប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំនៅក្នុងសហគមន៍បឹងកក់ ហើយកំពុងអំពាវនាវឲ្យមានកិច្ចប្រជុំជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ ។

នៅដើមខែមិថុនា ឆ្នាំ២០០៩ លោក សោភ័ណ្ឌ ក៍ត្រូវធ្លាប់បានចាប់ដាក់ពន្ធនាគារ រយៈពេល ៣ថ្ងៃ ហើយបន្ទាប់មកគាត់ត្រូវបានយកមកសវនាការពីបទបរិហាកេរ្តិ៍រដ្ឋាភិបាល ក្រោយពីគាត់បានសរសេរពាក្យថា "បញ្ឈប់ការជម្លៀស" នៅលើជញ្ជាំងផ្ទះរបស់គាត់ក្នុងតំបន់បឹងកក់ ។

កញ្ញា ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានកត់សម្គាល់ថា "ការវាយដំដោយចំហរ ទៅលើអ្នកតវ៉ាដោយសន្តិវិធី ក្នុងអំឡុងដំណើរទស្សនៈកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺបង្ហាញយ៉ាងច្បាស់លាស់ពីគំនិតដ៍ស្តួចស្តើងដែលរដ្ឋាភិបាលមួយនេះបានអនុវត្តន៍ទៅលើ បទដ្ឋានអន្តរជាតិ និងសិទ្ធិមនុស្ស។ ពួកគេក៍មិនយល់អំពីផលប៉ះពាល់ចំពោះកត្តិយសរបស់ប្រទេសកម្ពុជា ដែលបណ្តាលមកពីហេតុការណ៍ដ៍ហិង្សាបែបនេះ និងគិតថា ពួកគេអាចនឹងរួចខ្លួនចំពោះហេតុការណ៍ខាងលើនេះ “ ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានកត់សម្គាល់ថា “ ខណៈដែលរដ្ឋាភិបាលកម្ពុជា កំពុងតែពិភាក្សាយ៉ាងរីករាយអំពីសិទ្ធិមនុស្ស និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្របពេលនេះដែរកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល កំពុងបង្ក្រាបលើសេរីភាពក្នុងការបញ្ចេញមតិ ។ ហេតុការណ៍ដ៍ហិង្សានេះគឺកំពុងឆ្លុះបញ្ចាំងបន្ថែមទៀតអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានតែសំបកខាងក្រៅតែប៉ុណ្ណោះ “ ។

អង្គការ លីកាដូ អំពាវនាវដល់រដ្ឋាភិបាល បឈ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមិនចាំបាច់ប្រឆាំង និងអ្នកតវ៉ាដោយសន្តិវិធី ទាំងអំឡុងពេលទស្សនៈកិច្ចផ្លូវរដ្ឋ ឬក៍ពេលធម្មតា ។

អង្គការ លីកាដូ សំណូមពរយ៉ាងទទួចដល់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ កុំប្រងើយកន្តើយចំពោះហេតុការណ៍នេះ ដោយធ្វើការថ្កោលទោសជាសាធារណៈចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ្នកតវ៉ា ដោយសន្តិវិធី ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ ០១២ ៨០២ ៥០៦
 លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកស៊ើបអង្កេត អង្គការលីកាដូ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា