សេចក្តីថ្លែងការណ៍

របាយការណ៍របស់អង្គការ​លីកាដូ​និយាយ​លំអិត​អំពី​ជួរ​មុខ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១០
F T M

ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០: យោង​តាម​របាយការណ៍​ថ្មី​មួយ​ទៀត​របស់​អង្គការ លីកាដូ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​ថយ​ក្រោយ អំពី​បញ្ហា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ឆ្នាំ២០១០​នេះ ហើយ​នឹង​ប្រុង​ប្រៀប​បន្ត​និន្នា​ការ​នេះ​ក្នុង​ឆ្នាំ​២០១១។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​នៅ​​កម្ពុជា៖ ប្រជាធិបតេយ្យ​ថ្កិន​ភ្នែក បាន​កតិ​ត្រា​ចំនួន​ជិត ៥០​ករណី ដែល​រដ្ឋាភិបាល​បាន​រំលោភ​បំពាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​បុគ្គល​ម្នាក់ៗ​អំឡុង​ឆ្នាំ​២០១០។ ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ បង្ហាញ​ពី​និន្នា​ការ​រុក​គួន៖ អាជ្ញាធរ​មាន​សមត្ថកិច្ច​កាន់​តែ​ឃ្លើន​នៅ​ក្នុង​យុទ្ធ​នា​ការ​របស់​ខ្លួន ដើម្បី​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​និន្នា​ការ​នយោយ​បាយ និង​សេដ្ឋ​កិច្ច។ ជា​លទ្ធ​ផល ប្រជាពល​រដ្ឋ​ខ្មែរ​កំពុង​ត្រូវ​បាន​បដិសេដ​មិន​ឲ្យ​ចូល​រួម​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ខ្លួន​ឡើយ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ បានមានប្រសាសន៍ថា តាមនិយមន័យលទ្ធិប្រជាធិបតេយ្យ គឺតម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋមិនអាចនិយាយរិៈគន់ និងបង្ហាញពីកង្វល់របស់ពួកគេដោយសេរី មានន័យថា ពួកគាត់ពុំមានការចូលរួម។ ត្រង់ចំនុចនេះប្រជាធិបតេយ្យគឺថ្កិនភ្នែក។

ករណីសិក្សាមួយចំនួននៅក្នុងរបាយការណ៍ ដែលបានយកចេញចាប់ពីថ្ងៃទី១ ខែមេសា ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១០ និងភាគច្រើនប្រមូលបានពីបណ្តាញផ្សាយព័ត៌មានជាភាសាខ្មែរ និងភាសាអង់គ្លេស។ ពុំមានព្រឹត្តិការណ៍ទាក់ទងនឹងការបោះឆ្នោត ជម្លោះដោយប្រដាប់អាវុធ និងការប្រកាសអាសន្នពីថ្នាក់ជាតិរយៈពេល ៦ខែនេះ។ ផ្ទុយទៅវិញ អង្គការ លីកាដូ ធ្វើការផ្តោតទៅតាមរឿងជាពិសេសអង្គការ លីកាដូ បង្ហាញពីទំហំនៃបញ្ហាដែលប្រឈមមុខដោយប្រជាពលរដ្ឋខ្មែរ ដែលចង់ហ្វឹកហាត់សេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន។

ការតម្រង់គោលដៅ គឺមានលក្ខណៈធំសម្បើម៖ សេចក្តីលំអិតនៃរបាយការណ៍នេះ ផ្តោតលើសិទ្ធិខាងការបញ្ចេញមតិរបស់មេដឹកនាំសហជីព តំណាងសហគមន៍ អ្នកនយោបាយ អ្នកការទូត បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលព្រះសង្ឃ បុគ្គលិកអង្គការសហប្រជាជាតិ និងប្រជាពលរដ្ឋខ្មែរដែលបានរៀបរាប់ផ្សេងទៀត។ យុទ្ធវិធីនេះត្រូវបានប្រើបា្រស់ ដោយអាជ្ញាធរមានសមត្ថកិច្ចរាប់បញ្ចូលទាំងការវាយដំ ការគំរាមកំហែង ការធ្វើទុក្ចបុកម្នេញ ការតវ៉ាដោយសន្តិវិធី និងការឈ្លក់នឹងការរំលោភបំពានពាក់ព័ន្ធទៅនឹងការអនុវត្តមិនត្រឹមត្រូវរបស់ប្រព័ន្ធតុលាការ។

នៅក្នុងខេត្តបាត់ដំបង តំណាងសហគមន៍ម្នាក់ត្រូវបានលួចធ្វើឃាត បន្ទាប់ពីគាត់បាននិយាយអំពីជម្លោះដីធ្លី ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីទាហាន។ នៅខេត្តស្វាយរៀង បុរសម្នាក់ត្រូវបានវាយដំ ក្រោយពីគាត់ត្រូវបានចាប់ខ្លួន ដោយសារតែស្តាប់វិទ្យុឯករាជ្យ។ នៅទីក្រុងភ្នំពេញ អ្នកសារព័ត៌មានបានទទួលការគំរាមកំហែងដល់អាយុជីវិត បន្ទាប់ពីបោះពុម្ភផ្សាយក្នុងសៀវភៅមួយរិៈគន់រដ្ឋាភិបាលអំពីអំពើពុករលួយ។ នៅខេត្តកំពង់ចាម នគរបាលបានប៉ុនប៉ងរារាំងប្រជាពលរដ្ឋមិនឲ្យចេញពីភូមិទៅចូលរួមការក្នុងរាជធានីភ្នំពេញ។

កញ្ញា ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា អ្វីដែលពួកគេកំពុងប្រឆាំងតវ៉ាអំពីរឿងទាំងនេះ គឺជាភាពខុសគ្នា និងមានទំហំនៃរឿងផ្សេងគ្នា (រាប់ទាំងអ្នកបង្កើតរហូតដល់ការធ្វើទុក្ខបុកម្នេញ) និងជាប់ពាក់ព័ន្ធជាមួយមនុស្សគ្រប់ស្រទាប់។ អាជ្ញាធរមានសមត្ថកិច្ចកាន់តែប្រមើលស្រម៉ៃ និងក្លាហានក្នុងការគាបសង្គត់អ្នកដែលហ៊ានជំទាស់ ហើយគ្មាននរណាម្នាក់អាចរួចផុតពីការធ្វើទុក្ខបុកម្នេញនោះបានឡើយ។

របាយការណ៍នេះ ក៍បានលើកយកពីការវិភាគអំពីបញ្ញាតិទាំង៩ នៃក្រមព្រហ្មទញ្ឌថ្មី ដែលបង្ហាញពីការគំរាមកំហែងលើសិទ្ធិខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងឆ្នាំ២០១១ និងក្រោយៗទៀត។ ក្រមព្រហ្មទណ្ឌថ្មីនេះ ត្រូវបានអនុម័តតាំងពីឆ្នាំ២០០៩ មកម្លេះ ប៉ុន្តែផ្នែកសំខាន់ៗនៃក្រមព្រហ្មទណ្ឌថ្មីនេះ មិនបានចូលជាធរមានរហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០។ ក្រមនេះ រួមបញ្ចូលទាំងខចែងថ្មីៗទៀត ដែលក្នុងចំណោមខចែងទាំងនោះនិយាយថា រាល់ការរិៈគន់ទៅលើតុលាការអាចក្លាយជាបទល្មើសព្រហ្មទណ្ឌ។

ក្រមថ្មីនេះ ក៍មានការខចែងដោយប្រើប្រាស់ពាក្យ ញុះញង់ ដោយមានលក្ខណៈរឹតបន្តឹងនិងទូលំទូលាយ (មាត្រា៥៩៥) ដែលស្រដៀងទៅនឹងបទឧក្រិដ្ឋនៃ បទផ្សាយព័ត៌មានមិនពិត ក្នុងក្រមចាស់។ ខចែងនោះត្រូវបានប្រើប្រាស់ជាលើកដំបូងនៅថ្ងៃទី១៩ ខែធ្នូ នៅពេលដែលបានកាត់ឲ្យជាប់ទោស លោក សេង គុណាកា បុគ្គលិកកម្មវិធីស្បៀងពិភពលោក ក្រោមបទញុះញង់ និងចោទប្រកាន់ថា បានព្រីន និងចែកចាយឯកសារ ដែលបានមកពិគេហទំព័រព័ត៌មានកម្ពុជាឈ្មោះ ឃេ អាយមេឌា ដែលត្រូវបានគេដឹងថា បានប្រកាន់ជំហរយ៉ាងរឹងមាំប្រឆាំងនឹងរដ្ឋាភិបាល។ លោកត្រូវបានកាត់ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ និងបង់ពិន័យជាប្រាក់ ១លានរៀល ។

ការវិភាគតាមផ្លូវច្បាប់របស់អង្គការ លីកាដូ ដែលបានចេញផ្សាយមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០ ដើម្បីកំណត់សំគាល់ពីកាលបរិច្ឆេទនៃក្រមព្រហ្មថ្មីដែលបានចូលជាធរមាន។

ទីបំផុត ផ្នែកដោយឡែកនៃរបាយការណ៍នេះ ក៍បានលើកយកពិការចាប់ខ្លួនអ្នកសារព័ត៌មាននិងអ្នកតាំងខ្លួនជាអ្នកសារព័ត៌មាន អំឡុងនៃការបង្ក្រាបការកាប់ព្រៃឈើខុសច្បាប់របស់រដ្ឋាភិបាលនៅដើមឆ្នាំ២០១០។ ក្នុងកំឡុងដើមឆ្នាំ អ្នកសារព័ត៌មានចំនួន ១២នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ច ដោយប៉ុនប៉ងជំរិតទាលុយពីពួកគាត់ម្នាក់ៗ ដែលពួកគេសង្ស័យថាលួចកាប់ព្រៃឈើខុសច្បាប់។

ករណីមួយចំនួន ត្រូវបានអះអាងពីការជាប់ពាក់ព័ន្ធនឹងការជំរិតទារលុយជាក់ស្តែង ហើយនេះមិនជាប់ទាក់ទងនឹងបញ្ហាសេរីភាពខាងការបញ្ចេញមតិទេ ប៉ុន្តែរយៈពេលនៃការកើតមានការចាប់ខ្លួនក្នុងកំឡុងពេលនៃការបង្ក្រាបដោយប្រុងប្រយ័ត្នរបស់រដ្ឋាភិបាល ចំពោះការកាប់ព្រៃឈើខុសច្បាប់បានបង្ហាញពីមតិដ៍គួរឲ្យចាប់អារម្មណ៍៖ បើទោះបីជាមានការអះអាង ពីការបង្ក្រាបប្រកបដោយ ភាពជោគជ័យ ប្រព័ន្ធផ្សាយព័ត៌មាន បានរាយការណ៍ពីការចាប់ខ្លួនអ្នកសារព័ត៌មានច្រើនជាងចាប់ខ្លួនអ្នកកាប់ព្រៃឈើខុសច្បាប់។ ផ្នែកនៃរបាយការណ៍នេះ បាននិយាយពីការជាប់ពាក់ព័ន្ធអំពីការបង្ក្រាបការកាប់ព្រៃឈើខុសច្បាប់ និងការចាប់ខ្លួនជំរិតទារលុយ។

សូមអានព័ត៌មានបន្ថែម បង្ហាញក្នុងគេហទំព័រ : http://licadho-cambodia.org/freedomofexpression2010

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតអង្គការ លីកាដូ ០១២ ៣២៧ ៧៧០
 កញ្ញា ណាលី ពីឡូក នាយិកាអង្គការ លីកាដូ ០១២ ៨០៣ ៦៥០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា