សេចក្តីថ្លែងការណ៍

អង្គការ លីកាដូ សូមលើកយកស្ថានភាពស្ត្រីក្នុងពន្ធនាគារមកធ្វើជាប្រធានបទ សំខាន់សម្រាប់ទិវាអន្តរជាតិនារី

ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០១១
F T M

LICADHO staff distribute food and supplies to prisoners at Correctional Center 2, a women's prison on the outskirts of Phnom Penh on March 8, 2011

ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១១: ចំនួន​ស្រ្តី​និងក្មេងស្រី​នៅ​​ក្នុង​ពន្ធនាគារ​បាន​កើន​ឡើង​ចំនួន ៤១ ភាគ​រយ ចាប់​តាំង​ពី​ឆ្នាំ​២០០៧។​ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ទោស​សរុប​បាន​កើន​ដល់​ចំនួន ២៩ ភាគ​រយ ដោយ​បន្ថែម​ពី​លើ​ស្ថានភាព​ចង្អៀត​ស្រាប់​នៃ​លទ្ធភាព​ផ្ទុក​របស់​ពន្ធនា​គារ​ក្នុង​អំឡុង​ពេល​ដូច​គ្នា។

នៅ​ចុង​ឆ្នាំ២០១០ ចំនួន​អ្នក​ទោស​ជា​ស្ត្រី​កើន​ឡើង​ដល់ ៩៤១ នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​អ្នក​ទោស​ជា​ស្ត្រី​ទាំង​អស់​មាន ១២ នាក់​ជា​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​មាន​កុមារ​ចំនួន ៤៧ នាក់​កំពុង​រស់​នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ។

អង្គការលីកាដូ និងអង្គការជាដៃគូកំពុងរៀបចំទិវាអន្តរជាតិនារីនៅឆ្នាំនេះ ដោយផ្តោតការចាប់អារម្មណ៍ទៅលើស្ថានភាពស្ត្រី និងកុមារនៅក្នុងពន្ធនាគារ។ អង្គការលីកាដូ និងដៃគូរនឹងចែកអំណោយ ដែលមានអាហារ និងសម្ភារៈប្រើប្រាស់ដល់ស្ត្រីជាអ្នកទោស និងអំណោយបន្ថែមពិសេសដល់ស្ត្រីមានផ្ទៃពោះ និងកុមារតាមម្តាយនៅក្នុង ១៨ ពន្ធនាគារ និងមានកម្មវិធីពិសេសនៅមជ្ឍមណ្ឌលកែប្រែទី២ (ម២) និងពន្ធនាគារតាខ្មៅ។ កម្មវិធីនៅមជ្ឍមណ្ឌលកែប្រែទី២ និងពន្ធនាគារតាខ្មៅមានការសម្តែងរបាំបុរាណ ការលេងល្បែងកំសាន្ត ក៍ដូចជាចំណាប់អារម្មណ៍របស់វាគ្មិនទាក់ទងនឹងទិវាអន្តរជាតិនារី។

ជាមួយនឹងស្ថានភាពចង្អៀតណែន ដែលកើតមានឡើងស្រាប់នោះ ភាពខ្វះខាតនៃថវិកាដ៍តិចតួចស្រាប់របស់ពន្ធនាគារសម្រាប់ស្ត្រី ជាពិសេសស្ត្រីដែលមានកូននៅជាមួយ តែងតែកើតមានឡើងដោយសារតែប្រព័ន្ធមិនដំណើរការ។ ជាឧទាហរណ៍ របាយការណ៍របស់អង្គការលីកាដូ ដែលចេញផ្សាយនាពេលថ្មីៗនេះបានរកឃើញថា ជាទូទៅពន្ធនាគារមិនបានផ្តល់នូវប្រាក់ថ្លៃអាហារបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ឬកុមារនៅក្នុងពន្ធនាគារឡើយ។ ប្រព័ន្ធពន្ធនាគារផ្តល់ថវិកាតែចំនួន ២៨០០រៀល (០.៧០ ដុល្លាសហរដ្ឋអាមេរិច) ក្នុង១នាក់ ក្នុង១ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្លៃអាហារ ទឹក ភ្លើង សម្លៀកបំពាក់ និងការព្យាបាលសុខភាព។ ក្នុងចំណោមពន្ធនាគារដែលអង្គការលីកាដូ បានធ្វើការស្រាវជ្រាវ មិនទាន់មានពន្ធនាគារណាមួយបានផ្តល់ប្រព័ន្ធថែរក្សាសុខភាពមាតាមុនពេល និងក្រោយពេលសម្រាលកូនឡើយ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក មានប្រសាសន៍ថា “ប្រព័ន្ធពន្ធនាគារនៅប្រទេសកម្ពុជា មិនទាន់មានលទ្ធភាពផ្តល់ឲ្យទៅតាមតម្រូវការរបស់មាតា និងកុមារនៅឡើយ” ។ “ការព្យាបាលសុខភាព និងចំណីអាហារមិនទានបានគ្រប់គ្រាន់ ចំណែកឯទឹកមិនតានបានស្អាតនៅឡើយ ហើយមានឪកាសតិចតួចសម្រាប់ការសិក្សា។ ជាអកុសល មាតាជាច្រើនមិនមានជម្រើសផ្សេងក្រៅពីការបង្ខំចិត្តយកកូនទៅនៅជាមួយនៅក្នុងពន្ធនាគារ។”

នៅមានបញ្ហាផ្សេងៗទៀត ក្រៅពីបញ្ហារបស់ស្ត្រី និងកុមាររស់នៅជាមួយម្តាយ។ ដោយសារតែទំហំនៃទីកន្លែងមានកំណត់ ពន្ធនាគារខ្លះក៍នៅមានការលំបាកក្នុងការបែងចែកឲ្យនៅដាច់ដោយឡែកពីគ្នារវាងស្ត្រីនិងបុរស។ ប្រព័ន្ធពន្ធនាគារក៍បានធ្វើឲ្យមានការលំបាកផងដែរ ដោយសារតែមន្ត្រីពន្ធនាគារជាស្ត្រីមានចំនួនតិចពោលគឺមានតែ ១០ ភាគរយប៉ុណ្ណោះក្នុងចំណោមមន្ត្រី ២.០៤៣ នាក់ ដែលកំពុងធ្វើការនៅក្នុងពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា។

ដើម្បីសិក្សាបន្ថែម អំពីស្ថានភាពចង្អៀតណែនរបស់ស្ត្រី និងកុមារក្នុងពន្ធនាគារ សូមមើលរបាយការណ៍របស់អង្គការ លីកាដូ ដូចខាងក្រោម ៖

ស្ថានភាពពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨ ស្ត្រីនៅក្នុងពន្ធនាគារ(ខែមីនា ឆ្នាំ២០០៩)
( http://www.licadho-cambodia.org/reports.php?perm=129 )
ការពិនិត្យឡើងវិញនូវស្ថានភាពរស់នៅរបស់ម្តាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗរស់នៅពន្ធនាគារមួយ ចំនួននៅកម្ពុជា (មិថុនា ២០១០)
( http://www.licadho-cambodia.org/reports.php?perm=141 )

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ ០១២ ៨០២ ៥០៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា