សេចក្តីថ្លែងការណ៍

នគរបាលបំបែកបាតុកម្ម កម្មកររោងចក្រកាត់ដេរ ២,០០០នាក់ របួស ៨នាក់ និងចាប់ខ្លួន ២នាក់

ចេញផ្សាយ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០១១; ក្រុមសង្គមស៊ីវិល
F T M

Garment workers pushed back into the factory ground after the violent break up by anti-riot police.

ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១១: អង្គការអាដហុក មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការលីកាដូ សូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយបំបែកដ៍ឃោរឃៅរបស់រដ្ឋាភិបាល លើសហជីពកម្មករកាត់ដេរក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ជាកំឡុងពេលដែលកូដកម្មទាក់ទងនឹងវិវាទការងារបាននឹងកំពុងតែបន្តធ្វើ ហើយដែលវិវាទនោះ បានចាប់ផ្តើមឡើង ដោយការដុតបំផ្លាញរោងចក្រសំរាប់កម្មករ។ បាតុកម្ម បានបន្សល់ទុកនូវកម្មករចំនួន ៨នាក់ រងរបួស ដែលក្នុងចំនោមនោះមានអ្នកខ្លះរងរបួសធ្ងន់។

មានកម្មករប្រហែលជា ២,០០០នាក់ មកពីរោងចក្រមិថុនា បានប្រមូលផ្តុំគ្នា នាព្រឹកថ្ងៃអាទិត្យ នៅឯទីតាំងរោងចក្រ ដែលបានដុតបំផ្លាញនៅលើផ្លូវពោធិ៍ចិនតុង ជិតព្រលានយន្តហោះរបស់រាជធានី។ ក្រុមកម្មករ មានបំណងបិទផ្លូវជាបណ្តោះអាសន្ន ដើម្បីទាក់ទាញការយកចិត្តទុកដាក់ ចំពោះស្ថានភាពរបស់ពួកគេពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាត់នឹងវិលត្រលប់មកពីបរទេសវិញ ដោយឆ្លងកាត់តាមព្រលានយន្តហោះ។ សកម្មភាពបិទផ្លូវនេះត្រូវបានរៀបចំធ្វើឡើងដោយសាខាមូលដ្ឋានរបស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)។

ភ្លាមៗបន្ទាប់ពីកម្មករចាប់ផ្តើមបិទផ្លូវ មានកំលាំងកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលប្រមាណជា១០០នាក់ ដែលប្រដាប់ដោយគ្រឿងការពារប្រឆាំងបាតុកម្ម ដំបងឆក់ និងកាំភ្លើងបានចូលមកបំបែកហ្វូងបាតុកម្ម។ កងកំលាំងបានបាញ់ព្រមានឡើងទៅលើ និងបានវាយដំទោលើបាតុករជាច្រើននាក់។ មានសេចក្តីរាយការណ៍ថា នគរបាលបានបើកម៉ូតូសំដៅហ្វូងបាតុករដែលពួកគេភាគច្រើនលើសលុបជាស្ត្រី។

មានកម្មករស្ត្រី សរុបចំនួន ៨នាក់ ត្រូវបាននាំយកទៅព្យាបាល នៅមន្ទីរពេទ្យក្នុងមូលដ្ឋាន។ របួសដែលពួកគេបានទទួលរងរួមមាន របួសក្បាល ឈឺចាប់ដោយការតក់ស្លត់ រយៈដាច់សាច់ ហើយដែលក្នុងនោះ មានកម្មករពីរនាក់ត្រូវដេរមុខរបួសជាច្រើនថ្នេរ។ កម្មករស្រ្តីពីរនាក់ត្រូវបានចាប់ខ្លួន គឺមេដឹកប្រចាំមូលដ្ឋានរបស់ FTUWKC ឈ្មោះ ប៉េង ជូ អាយុ ៣៨ឆ្នាំ និងសមាជិករបស់ FTUWKC ឈ្មោះ មាស ណារិន អាយុ ៣២ឆ្នាំ ។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ បានមានប្រសាសន៍ថា “ការប្រើអំពើហិង្សា ដោយនគរបាល គីមិនសមាមាត្រទៅនឹងសកម្មភាពរបស់កម្មករទេ។ រាជរដ្ឋាភិបាល គួរតែគាំទ្រសហជីពលើបញ្ហាសិទ្ធិខាងបញ្ចេញមតិ ជាជាងការបង្ក្រាបជាប្រព័ន្ធលើរាល់ទម្រង់ទាំងអស់ ខាងសិទ្ធិសំដែងនូវសកម្មភាពនេះ។”

វិវាទការងាររបស់កម្មករ បានកើតចេញមកពីការបាត់បង់ការងារ បន្ទាប់ពីការឆេះរោងចក្រមិថុនា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១។ អគ្គីភ័យ បានបំផ្លាញរោងចក្រ ហើយកម្មករទាំងអស់ ត្រូវបានបឈ្ឍប់ពីការងារ។ ម្ចាស់រោងចក្រក បានផ្តល់អោយកម្មករនូវប្រាក់បំណាច់ចំនួន២០ដុល្លា សហរដ្ឋអាមេរិច ចំពោះការបំពេញការងារបានរយៈពេលមួយឆ្នាំ។ ចំពោះកម្មករដែលមានបទពិសោធន៍ការងាររយៈពេលបីឆ្នាំ ត្រូវទទួលបាន ៦០ដុល្លាសហរដ្ឋអាមេរិក ដែលមានតម្លៃប្រហាក់ប្រហែលនឹងប្រាក់ឈ្នួលមួយខែ។ កម្មករគិតឃើញថា កាផ្តល់អោយប្រាក់បំណាច់នេះគឺមិនត្រឹមត្រូវទេ ។ ទន្ទឹមគ្នានេះ មន្រ្តីសាលារាជធានីភ្នំពេញ បានគាំទ្រជាសាធារណៈចំពោះការចំពោះការផ្តល់ប្រាក់នេះ នៅក្នុងកិច្ចប្រជុំមួយជាមួយកម្មករ កាលពីពាក់កណ្តាល សបា្តហ៍មុន។

ម្ចាស់រោងចក្រ ដែលត្រូវបានបំផ្លាញនេះ ក៍ជាម្ចាស់រោងចក្រវាយនភ័ណ្ឌចំនួនពីរផ្សេងទៀត។ សមាជិកសហជីពក៍មិនសប្បាយចិត្តផងដែរ ចំពោះម្ចាស់រោងចក្រនេះ ដែលបានបញ្ជូនកម្មករមួយចំនួន ដែលជាអ្នកមិនមានប្រវត្តិចូលរួមសហជីពពីអតីតកាល អោយទៅធ្វើការនៅឯរោងចក្រដទៃទៀតនោះ។

លោក មឿន តុលា ប្រធានកម្មវិធីការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា “ការបិទផ្លូវ ត្រូវបានទទួលស្គាល់ថា គឺជាជំហានដ៍ធ្ងន់ធ្ងរមួយ ប៉ុន្តែវិវាទការងារនេះ គឺជាវិវាទធ្ងន់ធ្ងរ ដែលប៉ះពាល់កម្មកររាប់ពាន់នាក់។ ប្រជាពលរដ្ឋកម្ពុជាសាមញ្ញា មិនមានឥទ្ធិពល មិនមានសម្លេង និងមិនទទួលបាននូវដំណោះស្រាយផ្លូវច្បាប់នៅក្នុងស្ថានភាពដូចនេះទេ។ ពួកគេ ត្រូវបានផាត់ចេញ។ ប្រជាពលរដ្ឋងាកមកប្រើសកម្មភាពបែបអស់សង្ឃឹមកាន់តែច្រើនឡើងៗ។ នគរបាលប្រើអំពើហិង្សា មិនមែនជាមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទេ។”

អំពើហិង្សាបានកើតឡើង ក្រោយពីរយៈពេលមួយសប្តាហ៍ បន្ទាប់ពីថ្ងៃដែលមានសហជីពកម្មករច្រើនជាង ៣,០០០នាក់ បាន​ដើរ​ក្បួន​ក្នុង​ទី​ក្រុង​ភ្នំពេញ ដើម្បី​អប​អរ​សាទរ​ទិវា​ពល​កម្ម អន្តរ​ជាតិ ១ ឧសភា។ មិន​មាន​ឧប្បត្តិ​ហេតុ​នៃ​អំពើ​ហិង្សា ក្នុង​ពេល​ដើរ​ក្បួន​នា​ថ្ងៃ​ទិវាពល​កម្ម អន្តរ​ជាតិ ត្រូវ​បាន​គេ​រាយ​ការណ៍​នោះ​ទេ។

លោក ចាន់ សុវ៉េត ប្រធានកម្មវិធីសិទ្ធិមនុស្សអង្គការ អាដហុក បានមានប្រសាសន៍ថា “អាជ្ញាធរសុខចិត្តផ្តល់ការអនុញ្ញាតអោយ​ធ្វើ​បាតុកម្ម​​ជា​​ទូទៅ​សម្រាប់​ព្រឹត្តិការណ៍​សំខាន់ៗ ដូច​ជា​ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី១ ឧសភា ប៉ុន្តែ​នៅ​ពេល​ដែល​កម្មករ​ជំរុញ​កាន់​តែ​ខ្លាំង និង​តំរង់​ទិស​ដៅ​លើ​បញ្ហា​ជាក់​លាក់​ណា​មួយ នោះ​ភាព​ចំហ​នឹង​មិន​មាន​នោះ​ឡើយ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក មឿន តុលា ប្រធានកម្មវិធីការងារមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមនួ
 ទូរស័ព្ទលេខ៖ ០១២ ៩២១ ៩៦១
 លោក ចាន់ សុវ៉េត ប្រធានកម្មវិធីសិទ្ធិមនុស្ស អង្គការអាដហុក ទូរស័ព្ទលេខ ៖ ០១៦ ៩៣៧ ៥៩១
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេត អង្គការ លីកាដូ ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា