សេចក្តីថ្លែងការណ៍

ត្រូវតែដោះលែង​អ្នកភូមិនៃ​សហគមន៍​បុរីកីឡា​ដែលជាប់ឃុំឃាំង​ចេញពី មជ្ឈមណ្ឌល​សង្គមកិច្ច ព្រៃស្ពឺ

ចេញផ្សាយ ថ្ងៃទី​១២ ខែមករា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំទាំងអស់គ្នា​ដែលជាអង្គការសង្គមស៊ីវិល​ចំនួន១០ដូចមាន​ចុះហត្ថលេ​ខាងក្រោម សូមអំពាវនាវ អោយមានការ ដោះលែងជាបន្ទាន់​នូវអ្នកភូមិ​នៃសហគមន៍​បុរីកីឡា ដែលត្រូវបានដាក់ឃុំឃាំង​តាំងពី ថ្ងៃម្សិលម៉ិញ​នៅមជ្ឈមណ្ឌល​សង្គមកិច្ច ព្រៃស្ពឺ ដែលការ​ឃុំឃាំងនេះ គឺជាការខុសច្បាប់។ យើងខ្ញុំក៏សូម​អំពាវនាវផងដែរ អោយបិទ​មជ្ឈមណ្ឌល​សង្គមកិច្ច ព្រៃស្ពឺ ជាអចិន្រ្តៃយ៍ ដោយសារ​មជ្ឈមណ្ឌលនេះ បង្ហាញអោយ​ឃើញអស់ពេលជា យូរមកហើយ​និងជាថ្មីម្តងទៀតថាវាមិន មែនជា​កន្លែងសម្រាប់​ធ្វើអី្វក្រៅតែពី​សំរាប់ឃុំឃាំង​មនុស្សក្រៅ ច្បាប់តែប៉ុណោះ។

អ្នកភូមិដែលត្រូវបានគេឃុំឃាំងមានស្រី្ត២៤នាក់និងកុមារ៦នាក់គឺជាអ្នកដែលស្ថិតក្នុងចំណោមប្រជារដ្ឋប្រមាជា ទៅ ៤០០នាក់ ដែលត្រូវបានបណ្តញចេញដោយបង្ខំ នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ ២០១២ នៅពេលក្រុមហ៊ុនសាង សង់ ផានអ៊ីម៉ិច មានម្ចាស់ឈ្មោះ ស៊ុយ សុផាន ជាបុគ្គលមានខ្នង បង្អែករឹងមាំ បានបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេ នៅបុរីកីឡាទីក្រុងភ្នំពេញ។ ការបណ្តេញចេសដ៏ឃោរឃៅនោះស្ថិតក្រោមការពិនិត្យមើលពីកងកម្លាំងប្រដាប់ អាវុធជាង១០០នាក់ និងដោយមានការចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារអ្នកភូមិ យ៉ាងហោចណាស់ចំនួន ៨នាក់។ មានអ្នកភូមិប្រហែល ១២នាក់រងរបួស ដែលក្នុងនោះមានអ្នកខ្លះរងរបួសធ្ងន។ ក្រុមហ៊ុនផានអ៊ីម៉ិច ទទួលបានសិទ្ធិអភិវឌ្ឍនៅទីតាំងបុរីកីឡាជា ការតបស្នងចំពោះការសាងសង់អាគារចំនួន១០ខ្នងផ្តល់ អោយ ក្រុមគ្រួសារ ដែលត្រូវបានគេបណ្តេញចេញនេះ។ ប៉ុន្តែ ក្រុមហ៊ុនបានសាងសង់អាគារចំនួនតែ ៨ខ្នងប៉ុណ្ណោះ និង សំរេចមិនអនុវត្តតាមកិច្ចសន្យាដោយឯកឯងក្នុងមេសា ឆ្នាំ ២០១០ ដែលតាមសេចក្តីរាយការណ៍ថា ដោយ សារ ចំណាយ លើការសាងសង់មានតម្លៃខ្ពស់ពេក។ ក្រហ៊ុនផានអ៊ីម៉ិចត្រូវបានអនុញ្ញាតអោយបន្តការអភិវឌ្ឍន៍ សំរាប់គោលំណង ពាណិជ្ជកម្មលើទីតាំងដីនោះ ទោះបីជាមានការរំលោភកិច្ចសន្យាក្តី។

ការចាប់ខ្លួនស្រ្តីនិងកុមារកាលពីថ្ងៃម្សិលម៉ិញបានធើ្វឡើងខណៈដែលពួកគេបានកំពុងតែតវ៉ានៅខាងមុខអាគារ សាលាក្រុងភ្នំពេញអំពីការបណ្តេញពួកគេចេញពីលំនៅដ្ឋាន និងទាមទាអោយមានការដោះលែងអ្នកភូមិដែល ជាប់ឃុំឃាំងនៅពន្ធនាគារ។ ការចាប់ខ្លួននោះ ត្រូវបានអនុវត្តដោយកង កម្លាំងនគបាល និងក្រុមសន្តិសុខ របស់ ខណ្ឌដូនពេញ។ ក្រុម សន្តិសុខខណ្ឌមិនមានអំណាចតាមផ្លូវច្បាប់ដើម្បីចាប់ខ្លួនជន ណាឡើយ។

លោក យ៉េង វីរៈ នាយកប្រតិបត្តិអង្គការ CLEC មានប្រសាសន៍ថា “តាមពិតទៅសូម្បីតែការដែលហៅទង្វើទាំង នេះ ថាជា“ការចាប់ខ្លួន” គឺមិនត្រឹមត្រូវទ”។ ការចាប់ខ្លួនត្រូវមាននូវដីកា ស្របតាមច្បាប់មាននិតិវិធីត្រឹមត្រូវ និង មាន ការចោទប្រកាន់ ពីបទព្រហ្មទណ្ឌ។ អាជ្ញាធរមិនបានផ្តល់នូវចំណុចទាំងអស់ នេះទេ។ មានអ្នកដែល គ្រាន់ តែសម្រចថា ពួកគេចង់អោយ ប្រជាពលរដ្ឋទាំងអស់នេះចេញទៅបាត់ពីមុខពួកគេប៉ុណ្ណោះ។ នោះគឺការ នាំពួក គេ ទៅដាក់នៅព្រៃស្ពឺ ដែលជាទីកន្លែងឃុំ ឃាំងមនុស្សក្រៅប្បាប់។ “ការឃុំឃាំងដែលតែងតែធ្វើឡើង បែបនេះ នៅទីនោះ។”

លោក ស៊ា ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន(HRTF) មានប្រសាសន៍ថា “អជ្ញាធរបានបញ្ជូន សារយ៉ាងច្បាប់ៗថា ពួកគេមិនបានគិតគូរអ្វីទាំងអស់អំពីទ្រព្យ សម្បត្តិរបស់ប្រជាពរសរដ្ឋ និងសិទ្ធិមានតាមកិច្ចសន្យានោទេ”។ “ឥឡូវនេះ វាក៍ច្បាស់ ណាស់ថា ពួកគេក៍មិនគោរពចំពោះសិទ្ធិពលរដ្ឋផង ដែរ។ ប្រ ជាពលរដ្ឋបានតវ៉ាយ៉ាងខ្ទរខ្ទារ ហើយការតវ៉ារបស់ពួកគេត្រូវ បានទូទាត់ជាមួយនឹងសេរីភាពរបស់ពួក គេ។ សកម្មភាពនេះ ពិតជាបង្ហាញពីចំណាត់ការបែបលេងសើចជាមួយនឹងអ្វី ដែលជាករណីដ៍ជ្រុលហួសហេតុ រួចទៅហើយនោះ។ វាហួសពីភាព រន្ធត់ទៅទៀត”។

អង្គការនានាមានដូចជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ និងអង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បានសរសរចងក្រងនូវរបាយការណ៍ស្តីពីការរំលោភ ដ៏រីករាលដាលរួមមាន ការឃុំ ឃាំងដោខុសច្បាប់ ការរំលោភសេពសន្ថវៈ ការស្លាប់ និការធ្វើទារុណកម្មនៅមណ្ឌលព្រៃស្ពឺ និងមណ្ឌលសង្គម កិច្ចដទៃទៀត។ នៅក្នុងករណីជាច្រើន មណ្ឌលមានលក្ខខណ្ឌអាក្រក់ជាងលក្ខខណ្ឌនៅពន្ធនាគាររបស់ប្រទេស កម្ពុជាទៅទៀត ហើអាជ្ញាធរមិនប្រើប្រាស់នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ចំពោះអ្នកជាប់ឃុំនៅទីនេះទេ។

អ្នកនាង ណាលី ពីឡូក ប្រធានអង្គការលីកាដូ មានប្រសាសន៍ ថា “ការឃុំឃាំងដោយខុសច្បាប់នូវជនរងគ្រោះ ពីបណ្តេញ ចេញដោយបង្ខំនៅក្នុងមណ្ឌលព្រៃស្ពឺ កត់សំគាល់ពីសញ្ញាដ៏ អាក្រក់បំផុតមួយទៀតសម្រាប់មណ្ឌល ដែលមានឈ្មោះ អាក្រក់ដ៏ល្បីល្បាញនេះ។ វាជា រឿងដ៏គួរអោយព្រួយបារម្ភ ខ្លាំងណាស់ ដែលអាជ្ញាធរឃុំឃាំង នរណាម្នាក់ ដោយខុស ច្បាប់ជាពិសេសកុមារនៅក្នុងមណ្ឌល ដែលមានសេចក្តីរាយ ការណ៍ពីការរំលោភបំពាន ជាហូហែរមក”។ “មជ្ឈមណ្តលដូចជាមណ្ឌលព្រៃស្ពឺនេះ មិនបានបម្រើអោយគោលបំណងស្រប ច្បាប់ក្នុងសង្គម ប្រជាធិបតេយសេរីទេ។ ការបិទមជ្ឈមណ្ឌលនេះ ត្រូវតែបានធ្វើឡើងជាយូមកហើយ។ ឧប្បត្តិហេតុចុងក្រោយ​នេះ គួរតែត្រូវបានចាត់ទុកថា ជាការដាស់ដៃគួនានា របស់ក្រសួងសង្គមកិច្ចអោយភ្ញាក់ពីដំណេកឡើងដើម្បី ជំរុញ អោយមានការបិទមណ្ឌលនេះ ជាអចិន្រៃយ៍។”

យើងខ្ញុំសូមអំពាវនាវ អោយមានការដោះលែងអ្នកនៃ សហគមន៍បុរីកីឡាចេញពីមណ្ឌលព្រៃស្ពឺជាបន្ទាន់ និង សូម អោយបិទមណ្ឌលនេះទាំងស្រុង និងជាអចិន្ត្រៃយ៍ក្នុងពេល ឆាប់បំផុតដែលអាចធ្វើបាន។ យើងខ្ញុំក៍សូម អំពាវនាវដល់ក្រហ៊ុនផានអ៊ីម៉ិច អោយគោរពកិច្ចព្រមព្រៀងរបស់ខ្លួនក្នុងការ សាងសង់អាគា១០ខ្នង សំរាប់អ្នក ភូមិនៃសគមន៍បុរីកីឡា និង អំពាវនាវដល់រដ្ឋាភិបាលអោយធានាថា ការសាងសង់អាគារ ទាំងអស់នេះ ត្រូវបាន ធ្វើឡើង ហើយក្រុមគ្រួសារដែលត្រូវ បានបណ្តេញចេញដោយបង្ខំទទួលបានផ្ទះនៅនឹងកន្លែង។
សេចក្តីថ្លែងការណ៍សារព័ត៌មាននេះ បានយល់ស្របតាម និងគាំទ្រដោយអង្គការសង្គមស៊ីវិល ដូចខាងក្រោម៖

១. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
២. បណ្តាញយុវជនកម្ពុជា (CYN)
៣. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)
៤. អង្គការស្ពានទៅកាន់សន្តិភាពកម្ពុជា(BABC)
៥. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហមគន៍(CLCE)
៦. សម្ព័ន្ធសហគន៍កសិករកម្ពុជា(CCFC)
៧. សមាគមមន្ត្រីរាជកម្ពុជាឯករាជ្យ(CICA)
៨. សម្មភាពរបស់ប្រជាពរដ្ឋសម្រាប់ការផ្លាស់ប្តូរ(PAC)
៩. សមាគមធាងត្នោត(STT)
១០. អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា