សេចក្តីថ្លែងការណ៍

អង្គការលីកាដូ កត់សម្គាល់​ទិវាកុមារអន្តរជាតិ​ដោយការចែកអាហារ​នៅពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១២
F T M

អង្គការលីកាដូ និងអង្គការដៃគូទាំងអស់នឹងកត់សម្គាល់ទិវាកុមារអន្តរជាតិ ដោយការ ចែកចាយម្ហូបអាហារ និងសម្ភារៈដល់កុមារ និងស្រ្តីមានផ្ទៃពោះ នៅតាមពន្ធនាគារចំនួន ១៤ របស់ប្រទេសកម្ពុជា។

អង្គការលីកាដូ នឹងប្រារព្ធពិធីជាពិសេសសម្រាប់ទិវានេះ នៅឯមណ្ឌលអប់រំកែប្រែទី២ (ម២) ពន្ធនាគារខេត្តកណ្តាល និងនៅពន្ធនាគារខេត្តសៀមរាប។ កម្មវិធីរួមមាន ល្បែងកំសាន្ត ការផ្តល់ រង្វាន់ និងមានការថ្លែងសុន្ធរកថាកិត្តិយស
លើបញ្ហានានារបស់កុមារផងដែរ។

មានអ្នកទោសជាអនិតិជនសរុបប្រមាណជា ៥១៧នាក់ ដែលបានជាប់ឃុំឃាំងនៅ ក្នុងពន្ធនាគារចំនួន១៤ ដែលនឹង
ត្រូវកំណត់សម្រាប់ប្រារព្ធទិវាសិទ្ធិកុមារ។ អគ្គនាយកដ្ឋាន ពន្ធនាគារកំណត់អ្នកទោសជាអនិតិជនថាជាអ្នកដែលមាន
អាយុរវាង ១៤ឆ្នាំ និង១៧ឆ្នាំ នៅពេលដែលពួកគេបានប្រព្រឹត្តបទល្មើស ហើយពួកគេអាចនៅតែចាត់ទុកជាអ្នកទោស
ជាអនិតិជន នៅពេលពួកគេមានអាយុគំរប់១៨ឆ្នាំនៅក្នុងពន្ធនាគារក៏ដោយ។ អាយុ១៤ឆ្នាំ ជាអាយុទទួលខុសត្រូវបទ
ព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា។

ពន្ធនាគាររបស់ប្រទេសកម្ពុជាក៏ជាកន្លែងដែលមានស្ត្រីមានផ្ទៃពោះ ប្រហែល ១៦នាក់ កំពុងតែជាប់ឃុំឃាំង និងមាន កុមារជិត ៨១នាក់កំពុងរស់នៅជាមួយម្តាយរបស់ពួកគេក្នុង ពន្ធនាគារ។ យោងតាមច្បាប់ថ្មី ដែលចូលជាធរមានកាល
ពីខែធ្នូ ឆ្នាំ២០១១ កំណត់ថាកុមារត្រូវបានអនុញ្ញាតឲ្យរស់នៅជាមួយម្តាយរបស់ពួកគេក្នុងពន្ធនាគាររហូតដល់ត្រឹមអាយុ
៣ឆ្នាំ តែប៉ុណ្ណោះ ដែលពីមុនកំណត់ត្រឹមអាយុ៦ឆ្នាំ។

ក្រៅពីច្បាប់ថ្មីនេះ អង្គការលីកាដូ បានធ្វើការចងក្រងឯកសារនៃការកើនឡើងនៃចំនួនកុមាររស់នៅជាមួយម្តាយក្នុង
ពន្ធនាគារតាំងពីដើមឆ្នាំ២០១១។ គិតមកត្រឹមខែមេសា ឆ្នាំ២០១១មានកុមារសរុប៣៦នាក់បានជាប់ឃុំក្នុងពន្ធនាគារ
ទាំង១៨ ដែលឃ្លាំមើលដោយ អង្គការលីកាដូ។ ក្នុងខែឧសភា ឆ្នាំ២០១២ ចំនួនកុមារដែលជាប់ឃុំបានកើនឡើង
ទ្វេរដង គឺ មានចំនួនរហូតដល់ ៨១នាក់។

កុមារដែលមករស់នៅជាមួយម្តាយក្នុងពន្ធនាគារ ដែលពេលខ្លះរស់នៅជាមួយឳពុក ក្នុងពន្ធនាគារ គឺដោយសារតែពួក
គេគ្មានសាច់ញាតិជួយចិញ្ចឹមថែរក្សា។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថា “វាពិតជាពិបាកនិយាយឲ្យប្រាកដថា តើមូលហេតុអ្វីបានជាចំនួនកុមាររស់នៅក្នុងពន្ធនាគារ មានការកើនឡើងយ៉ាងខ្លាំងនោះឡើយ។ ប៉ុន្តែយើងបានមើល
ឃើញជាតួយ៉ាង គ្រួសារទំាង មូល ត្រូវបានរាប់បញ្ចូលក្នុងការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសទាំងអស់គ្នា ។
នេះអាចជាយុទ្ធសាស្រ្តមួយក្នុងការគំរាម ដែលអាចជម្រុញឲ្យជនជាប់សង្ស័យប្រញាប់សារភាព។”

លោកស្រីបានបន្តថា “ក្នុងពន្ធនាគារមួយ លីកាដូបានធ្វើការកត់ត្រាសមាជិកគ្រួសារ ទាំងអស់សរុបមានគ្នា ៨នាក់ នៃគ្រួសារ៣ជំនាន់។ ពួកគេត្រូវជាប់ឃុំឃាំងក្រោមបទល្មើស គ្រឿងញៀន ដែលការពិតមានតែមនុស្សម្នាក់ទេ
ដែលជាប់សង្ស័យក្នុងរឿងនេះ។”

ជាមួយនឹងវិបត្តិនៃចំនួនអ្នកទោសហួសចំណុះនៃពន្ធនាគាររបស់ប្រទេសកម្ពុជា ដែល ធ្វើអោយថវិកា ពន្ធនាគារមាន ភាពស្តួចស្តើងរួចស្រាប់ទៅហើយនោះ កុមារតែងតែទទួលរង ការលំបាកយ៉ាងខ្លាំងពីភាពមិនដំណើរការរបស់ប្រព័ន្ធ
នេះ។ ឧទាហរណ៍ នៅពន្ធនាគារតាម បណ្តាខេត្តភាគច្រើន អ្នកទោសជាអនិតិជន បានសំរបខ្លួនយ៉ាងពេញលេញ
ទៅក្នុងចំណោម អ្នកទោសជាមនុស្សពេញវ័យ។ របបម្ហូបអាហារមិនមានគ្រប់គ្រាន់ទេ ហើយការថែទាំវេជ្ជសាស្រ្ត
តែងតែមិនមានផងដែរ។

កញ្ចប់ចែកចាយដែលអង្គការលីកាដូរៀបចំមានចំនួន ១,០១៤ សម្រាប់១៤ ពន្ធនាគារសំរាប់ចែកចាយដល់អ្នកទោស
ជាអនិតិជន ស្ត្រីមានផ្ទៃពោះ កុមាររស់នៅជាមួយម្តាយក្នុង

ពន្ធនាគារ និងកូនៗរបស់មន្ត្រីអនុរក្សពន្ធនាគារ។ នៅក្នុងកញ្ចប់មាន ផ្លែឈើ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញសាប៊ូដុស
ខ្លួន សាប៊ូបោកខោអាវ របស់ក្មេងលេង និងទឹកសណ្តែក ។

ការចែកចាយនឹងប្រព្រឹត្តទៅនៅពន្ធនាគារដូចខាងក្រោមៈ ពន្ធនាគារខេត្តកណ្តាល មណ្ឌលអប់រំកែប្រែទី២ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ស្វាយរៀង កំពង់ធំ កំពង់ចាម ក្រុងព្រះសីហនុ កំពង់ស្ពឺ កោះកុង និងកំពត។

ដើម្បីស្វែងយល់ថែមទៀតអំពីស្ថានភាពរបស់កុមារក្នុងពន្ធនាគារ សូមអាន របាយការណ៍របស់អង្គការលីកាដូ
ដែលមានចំណងជើងថា“ពិនិត្យមើលឡើងវិញស្ថានភាព របស់ម្តាយ ស្រ្តីមានផ្ទៃពោះ និងកុមាររស់នៅ
ក្នុងពន្ធនាគារកម្ពុជាចំនួនដប់”(ខែមិថុនា ឆ្នាំ២០១០) អាចរកមើលបាននៅគេហទំព័រ
http://www.licadho-cambodia.org/reports .php?perm =141

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Dr. Pung Chhiv Kek, LICADHO President, 012 802 506
 Nget Sokun, LICADHO Prison Project Supervisor, 016 797 305

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា