សេចក្តីថ្លែងការណ៍

ការវាយប្រហារលើអ្នកសហជីព គឺជាភាពអាម៉ាសសម្រាប់​កម្ពុជាខណៈពេលកិច្ច​ប្រជុំកំពូលអាស៊ាន

ចេញផ្សាយ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

អ្នកដឹកនាំសហជីព លោក រ៉ុង បញ្ញា ត្រូវបានវាយដំ និងទាញចេញដោយកង កម្លាំងនគរបាល អំឡុងពេលប្រមូលផ្តុំ ដោយអហិង្សាមួយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២

សមាគមមន្ត្រីរាជការកម្ពុជា (CICA) សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)បណ្តាញយុវជនកម្ពុជា (CYN) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សមាគមធាងត្នោត (STT)

យើងទាំងអស់គ្នា ក្នុងនាមអង្គការសង្គមស៊ីវិល ដូចមានឈ្មោះដូចខាងក្រោម សូមធ្វើការ ថ្កោលទោសចំពោះការវាយ
ប្រហារដ៏កាចសាហាវពីសំណាក់អាជ្ញាធរ មកលើសកម្មជនសហជីព នាថ្ងៃនេះ នៅក្នុងរាជធានីភ្នំពេញ ដែលបានកើត
ឡើងបន្ទាប់ពីក្រុមកម្មករសហជីពបានដាក់ញត្តិ ដោយអហិង្សាមួយជូនលោកនាយករដ្ឋមន្ត្រី។

លោក រ៉ុង បញ្ញា សមាជិកសម្ព័ន្ធសហជីពកម្ពុជា (CATU) ត្រូវបានវាយឲ្យរបួសនៅមុខវត្តបទុមវតី បន្ទាប់ពីក្រុម កម្មករ
សម្ព័ន្ធសហជីពកម្ពុជា(CATU)មួយក្រុមមានគ្នា២០នាក់បានហែរក្បូនពីទីលានសួនសេរីភាពទៅកាន់សួនច្បារសាធារណៈ
មួយនៅជិតគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីដើម្បីប្រគល់ញត្តិជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។កម្មករទាំងនោះ
បម្រើការងារនៅរោងចក្រ តៃ ណាន ដែលជារោងចក្រផ្គត់ផ្គង់សម្លៀកបំពាក់ទៅឲ្យក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិ
ល្បីៗដូចជាលីវ៉ាយ ស្រូស (Levi Strauss) ហ្គេប (Gap) និង អូល នេវី (Old Navy)។

ការវាយប្រហារនេះ គឺជាហេតុការណ៍មួយទៀត ក្នុងចំណោមខ្សែនៃព្រឹត្តិការណ៍ ដែលបង្ហាញ នូវការកើនឡើងនៃ
ចេតនារបស់អាជ្ញាធរកម្ពុជា ក្នុងការប្រើអំពើហិង្សាទៅលើអ្នកតវ៉ាដោយអហិង្សា។ វាក៏ជាក្តីអាម៉ាសមួយផងដែរសម្រាប់
កម្ពុជា ខណៈពេលដែលទីក្រុងភ្នំពេញកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានដែលមានការចូលរួមពីសំណាក់រដ្ឋ
មន្ត្រីក្រសួងការបទេសសហរដ្ឋអាមេរិកលោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) និងមេដឹកនាំកំពូលៗ
លើលោកជាច្រើននាក់ទៀត។ កិច្ចប្រជុំកំពូលនេះ ផ្តោតទៅលើបញ្ហាការទូត និងធុរកិច្ច។

អ្នកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូបានមានប្រសាសន៍ថា៖ “ភ្នែកជាច្រើនគូ កំពុងសម្លឹងមើលមកកម្ពុជា
ខណៈពេលដែលកម្ពុជាកំពុងតែរៀបចំនូវកិច្ចប្រជុំអន្តរជាតិសំខាន់នេះ”។ “ក៏ប៉ុន្តែ អ្នកសហជីពត្រូវបានគេវាយឲ្យរបួស
នៅតាមផ្លូវសាធារណៈ អំឡុងពេលជួបជុំគ្នាបែបអហិង្សាទៅវិញ (ពួកគាត់ជាអ្នកសហជីពដែលកំពុងតែធ្វើការដើម្បីធ្វើ
ឲ្យមានភាពប្រសើរឡើងនូវលក្ខខណ្ឌការងារសម្រាប់កម្មករដែលជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យដល់រោងចក្រវាយនភណ្ឌ
ធំបំផុតលើលោកមួយចំនួន)។

អ្នកស្រី ណាលី ពីឡូក មានប្រសាសន៍បន្តថា អសមត្ថភាពរបស់អាជ្ញាធរក្នុងការអត់ធ្មត់ ចំពោះការជួបជុំគ្នាបែបអហិង្សា និងក្នុងទ្រង់ទ្រាយតូចបែបនេះបានផុ្តល់សារយ៉ាងច្បាស់ថាសកម្មភាពបែបនេះរបស់អាជ្ញាធរមិនមែនជារឿងចម្លែកទៀត
ឡើយនៅកម្ពុជា។តើនេះជាអ្វីដែលអ្នកដឹកនាំកម្ពុជាចង់ផ្ញើជូនប្រជាជនទាំងឡាយជុំវិញពិភពលោកខណៈពេលអ្នកដឹក នាំទាំងនោះកំពុងរៀបចំកិច្ចប្រជុំអន្តរជាតិបែបនេះ?

កម្មកររោងចក្រ តៃ ណាន បានធ្វើកូដកម្មអស់រយៈពេល ៣ សប្តាហ៍ កន្លងមកហើយ ដោយទាមទារថ្លៃស្នាក់នៅ និងថ្លៃធ្វើដំណើរចំនួន ១៥ ដុល្លារ ថ្លៃទឹកដោះគោសម្រាប់កម្មករជាម្តាយ ដែលទើបតែសម្រាលកូនចំនួន ១៥ ដុល្លារ
និងប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១៥ ដុល្លារទៀត។ កម្មករក៏បានទាមទារផងដែរឲ្យរោងចក្រទទួលស្គាល់ថា ខ្លួនទើប
តែបានផ្លាស់ប្តូរឈ្មោះនិងម្ចាស់រោងចក្រដែលតាមច្បាប់ការងាររបស់កម្ពុជាតម្រូវឲ្យផ្តល់ជាសំណងដល់កម្មករជាចំបាច់។

កន្លងទៅ កម្មករបានធ្វើការបិទផ្លូវជាតិលេខ ៤ នៅក្នុងខេត្តកណ្តាល ដើម្បីធ្វើកូដកម្ម ក៏ប៉ុន្តែ ពួកគេបានយល់ព្រម ផ្អាកសកម្មភាពរបស់ខ្លួន នៅពេលដែលអាជ្ញាធរបានធានាថា រោងចក្រនឹងបើក ការចរចា។ ផ្ទុយទៅវិញ រោងចក្រមិន ដែលបានមកចចារនោះឡើយ។

កាលពីសប្តាហ៍មុន កម្មកររោងចក្រ តៃ ណាន ៤,០០០ នាក់ បានព្យាយាមហែរក្បូនមកកាន់រាជធានីភ្នំពេញ
ប៉ុន្តែត្រូវបាន កម្លាំងនគរបាលរារាំង។ កម្មករបានយល់ព្រមស្ថិតនៅក្រៅទីក្រុង ជាថ្នូរនឹងការជួបគ្នារវាងភាគីទាំងពីរ
នៅក្រសួងការងារ។ ក៏ប៉ុន្តែ ការជួបនោះ មិនទទួលបានលទ្ធផលអ្វីនោះឡើយ។ សម្ព័ន្ធសហជីពកម្ពុជាបានអះអាង
ថា ភាគីរោងចក្រមិនមានចេតនាក្នុងការចរចានោះទេ។

ជាចុងក្រោយ នៅថ្ងៃពុធ កម្មកររោងចក្រទាំងអស់គ្នាគ្រោងហែរក្បូនពីទីលានសួនសេរីភាពទៅកាន់គេហដ្ឋាន
លោកនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែមន្រ្តីនគរបាលរារាំងពួកគាត់។ បន្ទាប់ពីមានការចរចាគ្នា អាជ្ញាធរយល់ព្រមអនុញ្ញាត
ឲ្យអ្នកតំណាងកម្មករចំនួន ១៩ នាក់ ហែរក្បួន ដោយមានការរួមដំណើរដោយលោក រ៉ុង ឈុន ដែលជា
ប្រធានសហព័ន្ធសហជីពកម្ពុជា(CCU)។

ក្រុមអ្នកតំណាងទាំង ១៩ នាក់ បានធ្វើដំណើរមកដល់សួនមុខវត្តបទុមវតី មុនពេលពួកគាត់ត្រូវបានរារាំងដោយ
នគរបាល។ បន្ទាប់មកតំណាងមកពីខុទ្ធាកាល័យនាយករដ្ឋមន្ត្រីបានចេញមកទទួលយកញត្តិនោះ។ បន្ទាប់ពីនោះ ដោយសារមានការហត់នឿយនឹងការដើរ កម្មករទាំងនោះ ក៏បានប្រមូលផ្តុំគ្នាសម្រាកនៅសួនសាធារណៈក្បែរវត្ត
បទុមវតី។

នគរបាល “បង្ក្រាបកុបកម្ម” ដែលបានមកដល់ក្រោយពេលដាក់ញត្តិ បានប្រាប់ពួកគាត់ថា ពួកគាត់មិនអាចបន្ត
ស្ថិតនៅនោះបានទេ។ ពេលដែលអ្នកសហជីពមិនព្រមចាកចេញ ដោយសំណូមពរសម្រាកនៅទីនោះ ៥នាទីមុន
ពេលដើរត្រលប់មកវិញ ពេលនោះ នគរបាលបានចាប់ផ្តើមប្រមូល កម្លាំងបង្ខំឲ្យពួកគាត់ចាកចេញ។ ខណៈពេល
ដែលមានការប្រតាយប្រតប់គ្នា មន្ត្រីនគរបាលម្នាក់បាន វាយលោក រ៉ុង បញ្ញា ត្រង់ក្បាល ដោយប្រើដំបងរបស់
នគរបាល។ គាត់បានចេញពីហ្វូងមនុស្សពោរពេញដោយឈាម ហើយវង្វេងស្មារតីនៅមុនពេលដែលគាត់ត្រូវបាន
គេលើកដាក់លើរថយន្តរបស់នគរបាល។ បញ្ញាត្រូវបានបញ្ជូននិងឃាត់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ។

ហេតុការណ៍នេះ ប្រាកដជាបានទាក់ទាញការចាប់អារម្មណ៍បែបអវិជ្ជមានពីសំណាក់មេដឹកនាំនានាក្នុងលោក
ដែលកំពុងស្ថិតនៅក្នុងរាជធានីភ្នំពេញសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។

លោកស្រី ហ៊ីលឡារី គ្លិនតុន(Hillary Clinton) ក្នុងចំណោមមេដឹកនាំកំពូលដទៃទៀត ដែលកំពុងស្ថិតនៅ ទីក្រុងភ្នំពេញថ្មីៗនេះ បានមានប្រសាសន៍នៅដើមសប្តាហ៍នេះថា “បេះដូង” នៃយុទ្ធសាស្ត្រទំនាក់ទំនង ការទូត អន្តរជាតិរបស់សហរដ្ឋអាមេរិក ចំណែកដែលនាំមកនូវការរូបរួមគ្នាគឺការលើកកំពស់លទិ្ធប្រជាធិបតេយ្យ និងសិទិ្ធ
មនុស្ស។ សហរដ្ឋអាមេរិកចង់ក្លាយជាដៃគូដ៏សំខាន់ជាមួយប្រទេស ដែលខិតខំប្រឹងប្រែងលើកកំពស់សិទិ្ធមនុស្ស និងសេរីភាពមូលដ្ឋាន”។

យើងសូមអំពាវនាវដល់អាជ្ញាធរឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាមកលើអ្នកតវ៉ា ដោយអហិង្សា។ យើងក៏សូម
អំពាវនាវផងដែរ ដល់ម្ចាស់រោងចក្រ តៃ ណាន ឲ្យចូលមករកតុចរចាវិញ ជាមួយសម្ព័ន្ធសហជីពកម្ពុជា (CATU)
និងធ្វើការចរចាប្រកបដោយភាពទៀងត្រង់។ លើសពីនេះទៅទៀត អាជ្ញាធររាជរដ្ឋាភិបាលជាពិសេសក្រសួងការងារ
គួរតែបំពេញតួនាទីរបស់ខ្លួនជាអាជ្ញាកណ្តាលអព្យាក្រិត ដោយមិនលំអៀងទៅរកផលប្រយោជន៍ភាគីអ្នកមាននៅ
ក្នុងការដោះស្រាយបញ្ហាជម្លោះការងារនេះទេ។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodia's Civil Servants Association (CICA)
២. Cambodian Food and Service Worker Federation (CFSWF)
៣. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៤. Cambodian Worker Center for Development (CWCD)
៥. Cambodian Youth Network (CYN)
៦. Coalition of Cambodian Farmer Community (CCFC)
៧. Community Legal Education Center (CLEC)
៨. Independent Democracy of Informal Economy Association (IDEA)
៩. Sahmakum Teang Tnaut (STT)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Am Sam Ath, LICADHO Technical Supervisor, 012 327 770 (Khmer)
 Ee Sarom , STT Programmes Coordinator, 012 836 533 (Khmer and English)
 Moeun Tola, CLEC Head of Labour Program, 012 921 961 (Khmer and English)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា