សេចក្តីថ្លែងការណ៍

ការដឹកជញ្ជូនអ្នកទោសមកកាន់សាលាឧទ្ធរណ៍មានភាពប្រសើរឡើង ប៉ុន្តែ មិនទាន់ ដោះស្រាយចប់សព្វ គ្រប់នៅឡើយ

ចេញផ្សាយ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៣
F T M

របាយការណ៍ថ្មី ដែលចេញផ្សាយដោយអង្គការ លីកាដូ បានរកឃើញថា បន្ទាប់ពីពន្យាពេលអស់ជាច្រើនឆ្នាំ អាជ្ញាធរពន្ធនាគារ បានចាប់ផ្តើមដឹក ជញ្ជូនអ្នកទោស ដែលនៅតាមបណ្តាខេត្តនានាមកកាន់ សវនាការសាលាឧទ្ធរណ៍របស់ អ្នកទាំងនោះ នៅរាជធានីភ្នំពេញ ប៉ុន្តែការ ខកខានក្នុងការបញ្ជូនត្រឡប់ទៅវិញ គឺកំពុងធ្វើឲ្យដំណើរការនេះ ប្រព្រឹត្តទៅមិនបានល្អ។

នៅក្នុងឆ្នាំ២០១០ និង២០១២ អង្គការ លីកាដូ បានបង្ហាញអំពីបញ្ហា ដ៏រីករាល ដាល ស្តីពីការអវត្តមានរបស់ជនជាប់ចោទនៅក្នុងសវនាការសាលាឧទ្ធរណ៍ នៅក្នុងប្រទេសកម្ពុជា។ ដោយសារតែ មធ្យោបាយដឹកជញ្ជូនអ្នកទោស រាប់រយនាក់ (ប្រសិនបើមិនមែនរាប់ពាន់នាក់) កំពុងត្រូវបានបដិសេធ ជាប្រព័ន្ធក្នុងការទទួលបាននូវសិទិ្ធ ក្នុងការចូលរួមក្នុង សវនាការឧទ្ធរណ៍ នៃរឿងក្តីព្រហ្មទណ្ឌរបស់ខ្លួន។ ច្បាប់ប្រទេសកម្ពុជា តម្រូវឲ្យមានវត្តមាន របស់ជនជាប់ ចោទនៅក្នុងសវនាការឧទ្ធរណ៍។

ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធនាគារ (GDP) បានរាយ ការណ៍ថា អគ្គនាយកដ្ឋានបានដឹកជញ្ជូនអ្នកទោសតាមបណ្តា ខេត្តចំនួន ៤៧៥ នាក់ ឲ្យមកចូលរួមសវនាការឧទ្ធរណ៍របស់ អ្នកទាំងនោះនៅរាជធានីភ្នំពេញនៅអំឡុងឆ្នាំ២០១២ ហើយ អ្នកទោសមួយចំនួនច្រើនប្រាប់អង្គការ លីកាដូ ថា អ្នកទាំង នោះត្រូវបានដឹកជញ្ជូនដោយមិនគិតកម្រៃ។ ក៏ប៉ុន្តែ ភាគច្រើន នៃអ្នកទោសទាំងនេះ ក៏បាននិយាយថា ពួកគេមិនត្រូវបានដឹក ជញ្ជូនត្រឡប់មក ពន្ធនាគារខេត្ត របស់អ្នកទាំងនោះវិញទេ ឬក៏ ថា ពួកគេត្រូវបានស្នើសុំឲ្យបង់ប្រាក់ចំនួន ២០០ ដុល្លារ ទៅ ៣០០ ដុល្លារសម្រាប់ ត្រលប់មកវិញមុនគេ។

របាយការណ៍ថ្មីបានបង្ហាញថា ការបន្តរក្សាទុកអ្នក ទោសមកពីខេត្តនៅក្នុងពន្ធនាគារនៅភ្នំពេញបង្កើតជាបញ្ហា ដោយសារមូលហេតុជាច្រើន។ បញ្ហាយ៉ាង ច្បាស់មួយក្នុងចំណោមបញ្ហាជាច្រើន គឺការដឹកជញ្ជូនមានតែមកភ្នំពេញ ដែលមិនសូរដឹកត្រលប់មក វិញ គឺកំពុងបន្ថែមចំនួនអ្នកទោសនៅក្នុងពន្ធនាគារនានានៅតំបន់ភ្នំពេញ។ ពន្ធនាគារភ្នំពេញ ដែលជាពន្ធនាគារចង្អៀតស្រាប់បំផុតក្នុងចំណោមពន្ធនាគារ ដែលចង្អៀតបំផុត ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលជាបញ្ហាសំខាន់បំផុតសម្រាប់អ្នកទោស គឺថាអ្នកទោសជារឿយៗ ពឹងផ្អែកលើក្រុម គ្រួសារ និងមិត្តភក្តិក្នុងការផ្តល់នូវរបបអាហារ ថ្នាំពេទ្យ ប្រាក់កាស និងសម្ភារៈសំខាន់ៗផ្សេងទៀតដ៏ សំខាន់ដែលខ្វះខាតនៅក្នុងពន្ធនាគារ។

កញ្ញា ង៉ែត សុគន្ធ អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ក្រុមគ្រួសារ និងមិត្តភក្តិ ជាការពិត គឺជាខ្សែជីវិតសម្រាប់អ្នកទោសទាំងឡាយ”។ កញ្ញាបានបន្តទៀត ថា៖ “នៅខណៈដែលពាក្យសំដី ដែលថាមធ្យោបាយដឹកជញ្ជូនទៅកាន់សវនាការឧទ្ធរណ៍ គឺជាសំបុត្រ មានតែមកភ្នំពេញយើងកំពុងតែលឺថា អ្នកទោសជាច្រើនកំពុងបដិសេធក្នុងការមកកាន់សាលាឧទ្ធរណ៍”

ការកាត់ផ្តាច់ទំនាក់ទំនងអ្នកទោសពីក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទាំងនោះ គឺជាការបំបែក អ្នកទាំងនោះពីសហគមន៍របស់ពួកគេ ហើយធ្វើឲ្យអ្នកទាំងនោះអាចប្រព្រឹត្តបទល្មើសជាថ្មីម្តងទៀត និងហាក់ដូចជាមិនអាចឲ្យពួកគេចូលរួមនៅក្នុងសង្គមរបស់ពួកគេនោះទេ បន្ទាប់ពីពួកគេត្រូវបានដោះ លែង។ របាយការណ៍ បានលើកឡើងករណីសិក្សាមួយចំនួន ដែលបង្ហាញនូវបញ្ហាលំបាកជាច្រើន ដែលអ្នកទោសតាមបណ្តាខេត្តនានា ដែលជាប់នៅពន្ធនាគារភ្នំពេញបានជួបប្រទះ។ អ្នកទោសម្នាក់ មកពីខេត្តបាត់ដំបងនឹងប្រឈមមុខនឹងការជាប់នៅក្នុងពន្ធនាគារនៅភ្នំពេញរយៈពេលរហូតដល់ ៥ ឆ្នាំ ដោយមិនមានក្រុមគ្រួសារមកសួរសុខទុក្ខ ប្រសិនបើគេមិនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដើមនៅ ខេត្តរបស់គេទេនោះ។ អ្នកទោសជាអនីតិជនពីរនាក់ផ្សេងទៀត (ដែលមកពីខេត្តបាត់ដំបងដែរ) និយាយថា អ្នកទាំងពីរមិនដឹងថាតើអ្នកទាំងពីរនឹងអាចត្រលប់ទៅផ្ទះនៅបាត់ដំបងបានដែរឬទេនៅ ពេលដែលអ្នកទាំងពីរត្រូវបានដោះលែង។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានឃើញថាអគ្គនាយកដ្ឋានពន្ធនាគារ បានចាប់ផ្តើម ដឹកជញ្ជូនអ្នកទោសទៅចូលរួមសវនាការឧទ្ធរណ៍របស់អ្នកទាំងនោះ”។ អ្នកនាងបានបន្តទៀតថា៖ “ប៉ុន្តែមានភាពច្បាស់ណាស់ថាការងារនោះ មិនទាន់បានបញ្ចប់នៅឡើយ។ អ្នកទោសទាំងនោះ មិនគួរ មានការភ័យខ្លាចក្នុងការចូលរួមសវនាការឧទ្ធរណ៍របស់ពួកគេទេ។ មិនគួរមានឧបសគ្គសម្រាប់អ្នក ទាំងនោះទេក្នុងការទទួលបានសិទិ្ធជាមូលដ្ឋានក្នុងតុលាការ”។

នៅខណៈរបាយការណ៍រកឃើញបញ្ហានេះ មានការវិវឌ្ឍន៍បន្តិចបន្តួចប៉ុណ្ណោះទៅលើការខំ ប្រឹងប្រែងដទៃទៀត ដែលអាចបង្ហាញពីបញ្ហាដឹកជញ្ជូនអ្នកទោសទៅកាន់សវនាការសាលាឧទ្ធរណ៍។ អង្គការ លីកាដូ បានលើកយោបល់នៅក្នុងរបាយការណ៍ឆ្នាំ២០១០ និង២០១២ របស់ខ្លួនថា រាជរដ្ឋា
ភិបាលគួរបង្កើតសាលាឧទ្ធរណ៍ ចល័ត ឬតាមតំបន់។ ទោះជាអាជ្ញាធរ បានអះអាងជា សាធារណៈ ថាអាជ្ញាធរកំពុងធ្វើការទៅលើជម្រើសបង្កើតតាមតំបន់ក៏ដោយ ក៏មិនទាន់ឃើញមានការវិវឌ្ឍន៍ ជាក់ស្តែងលេចចេញឡើងនៅឡើយ។

របាយការណ៍ថ្មី ដែលមានចំណងជើងថា “ការជម្រះក្តីកំបាំងមុខ ឆ្នាំ២០១៣៖ បច្ចុប្បន្នភាពស្តីពី សិទិ្ធក្នុងការប្តឹងឧទ្ធរណ៍ និងវិបត្តិក្នុងការដឹកជញ្ជូនពិរុទ្ធជន នៅកម្ពុជា” ដែលអាចរកបាននៅក្នុង
គេហទំព័ររបស់អង្គការ លីកាដូ គឺ www.licadho-cambodia.org។

សូមមើលរបាយការណ៍អង្គការ លីកាដូ ចេញផ្សាយលើកមុនស្តីពី “សិទិ្ធក្នុងការប្តឹងឧទ្ធរណ៍ និងវិបត្តិក្នុងការដឹកជញ្ជូនពិរុទ្ធជន”៖

ការជម្រះក្តីកំបាំងមុខ ឆ្នាំ២០១២៖ បច្ចុប្បន្នភាព ស្តីពីសិទិ្ធក្នុងការប្តឹងឧទ្ធរណ៍ និងវិបត្តិក្នុងការដឹកជញ្ជូនពិរុទ្ធជន នៅកម្ពុជា (ខែមេសា ឆ្នាំ២០១២)៖ http://www.licadho-cambodia.org/collection/11/right_appeal_2012

ការជម្រះក្តីកំបាំងមុខ ឆ្នាំ២០១០៖ សិទិ្ធក្នុងការប្តឹងឧទ្ធរណ៍ និងវិបត្តិក្នុងការដឹកជញ្ជូនពិរុទ្ធជន នៅកម្ពុជា (ខែមីនា ឆ្នាំ២០១០)៖ http://www.licadho-cambodia.org/reports.php?perm=140

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Ms. Naly Pilorge, Director of LICADHO (French, English) – 012-803-650
 Mr. Am Sam Ath, Technical Supervisor for LICADHO (Khmer) – 012-327-770
 Ms. Nget Sokun, LICADHO Prison Project Supervisor (Khmer) – 016-797-305

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា