សេចក្តីថ្លែងការណ៍

កម្ពុជា៖ ចូរ​គោរព​សិទ្ធិ​នៃ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិ​វិធី

ចេញផ្សាយ ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

នៅពេលគណបក្សសង្រ្គោះជាតិ (គសជ) ជា​គណ​បក្ស​ប្រឆាំង រៀប​ចំ​ធ្វើ​ការ​ជួប​ជុំគ្នា​ដើម្បី​ធ្វើ “សមាធិ” ដោយសន្ដិវិធី នៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៣ នេះ ដើម្បី​សុំ​​ឲ្យ​​មាន​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យមួយ ទៅ​លើ​អ្វី​ដែលគណបក្សនេះ​ចោទ​ថា​មាន​ភាព​មិន​ប្រក្រតី ក្នុងនេះ​រួម​មាន​ការ​ឆរ​បោក​​ជុំ​វិញ​​ការ​​បោះឆ្នោតថ្ងៃទី ២៨ ខែ កក្កដា អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ក្រុម​សង្គម​ស៊ីវិល ដែលចុះហត្ថលេខាខាងក្រោមនេះ សូម​ធ្វើ​សេចក្ដី​ប្រកាស​ដូចតទៅ៖

រដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងកងនគរបាល មិនគួរបន្ទុចបង្អាក់ ឬ​ទប់​ស្កាត់ប្រជាពលរដ្ឋពីការទទួលបានសិទ្ធិនៃសេរីភាពក្នុងការ​ធ្វើ​ការ​ជួប​ជុំ​គ្នា​​ដោយ​​​សន្ដិ​វិធី​មិនថាតាមរយៈការគម្រាមកំហែង ការបំភិតបំភ័យ ឬការប្រើកម្លាំង​ដោយខុស​ច្បាប់​ទេ។ ជា​ជំនួស គឺ​ជា​ការព្វ​កិច្ច​របស់​អាជ្ញាធរ​ដែល​ត្រូវ​ធ្វើ​ឲ្យ​ការប្រើប្រាស់សិទ្ធិ​នេះ​សម្រេច​​ទៅ​បាន​យ៉ាង​ពេញបរិបូរណ៍ ដែលសិទ្ធិ​នេះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ និង​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្ដី​ពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលកម្ពុជាជារដ្ឋភាគី។ កាតព្វកិច្ចជាវិជ្ជមាននេះ រួមមាន ធានាសុវត្ថិភាព និងសន្ដិសុខ របស់អ្នករៀបចំ និងអ្នកចូលរួម ការជួបជុំគ្នាទាំងនេះ។ ក្នុងពេលជាមួយគ្នានេះ សិទ្ធិ​នៃ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នាដោយសន្ដិវិធី មិន​គួរ​នាំ​ឲ្យ​យល់​ឃើញ​ថា​មាន​សិទ្ធិ​​ប្រ​ព្រឹត្ត​ការ​បំពាន​​សិទ្ធិ​មនុស្ស​ប្រ​ឆាំង​អ្នក​ដទៃ​ទេ។

ក្នុងន័យនេះ យើងសូមស្វាគមន៍ចំពោះសេចក្ដីថ្លៃងការណ៍ជាវិជ្ជមានកាលពីពេលថ្មីៗ​កន្លង​​ទៅ​​នេះ​របស់​រដ្ឋា​ភិបាល​ចាំ​ផ្ទះ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (គបក) ដែល​ជា​គណ​បក្ស​កាន់​អំណាច ក្នុងនេះរួមមានឃ្លាមួយ​ចំនួន​នៅ​ក្នុង​​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៣ អំពាវនាវឲ្យ​អាជ្ញាធរ​ទាំង​អស់​ប្រ​កាន់​ខ្ជាប់​បទ​ដ្ឋាន​​សីល​ធម៌ និងគុណធម៌ខ្ពស់បំផុត និងប្រកាន់យកការអត់ធ្មត់ខ្ពស់បំផុត ក្នុងស្ថានភាពសព្វថ្ងៃនេះ។ យើង​​ក៏​សូម​ស្វាគមន៍​​​ផង​ដែរ នូវសេចក្ដីណែនាំក្នុងក្រមសីលធ៌មរបស់ គសជ ដែលបានចេញផ្សាយមួយថ្ងៃ​បន្ទាប់​ពី​​ការ​អំពាវ​នាវ​ឲ្យ​ធ្វើ​បាតុកររក្សានូវសន្ដិភាព ក្នុងនេះរួមមានការមិនញុះញង់ឲ្យមានអំពើហឹង្សាខាងពូជសាសន៍ ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាកាលពីអតីតកាលផង។

ដើម្បីធានាវិសាលភាព និងការកំហិតដែលអាចអនុញ្ញាតឲ្យដាក់បាន លើសិទ្ធិនៃសេរីភាពក្នុងការជួប​ជុំ​គ្នា​ដោយ​សន្ដិ​វិធី ​ត្រូវបានយល់ និងប្រកាន់យក ទាំងដោយអាជ្ញាធរ និងបាតុករ យើងសូមអំពាវនាវខ្លួននឹង​​ប្រកាន់​ខ្ជាប់​តាម​​បទ​ដ្ឋាន គោលការណ៍ និងការអនុវត្តល្អបំផុតជាអន្ដរជាតិមានពាក់ព័ន្ធនានា ដែលពួកយើងផ្ទាល់បាន​​ប្រកាន់​ខ្ជាប់​ដោយ​ពេញ​​លេញ ហើយឲ្យផ្សព្វផ្សាយជាបន្ទាន់ក្នុងជួររបស់ខ្លួន និងក្នុងចំណោមប្រជាពលរដ្ឋជាទូទៅ។

អត្ថបទទាំងនេះ រួមដូចមានចែងខាងក្រោមនេះ ដែលអាចរកបានក្នុងប្រព័ន្ធអេឡិចត្រូនីក (Online) សិទ្ធិ​មនុស្ស sithi.org ( at http://sithi.org/peacefulassembly ) ដែលមានការដក​ស្រង់​​មក​បក​ប្រែ​មួយ​ចំនួនក៏ត្រូវបានដាក់បញ្ជូលផងដែរ៖

• “របាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស” (ឆ្នាំ ២០១៣),
• “របាយការណ៍របស់អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ស្ដី​អំពី​សិទ្ធិ​នៃ​សេរី​ភាព​ក្នុង​ការ​ជួប​ជុំគ្នា​ដោយ​សន្ដិវិធី និងនៃការធ្វើសមាគម” (ឆ្នាំ ២០១២),
• សេចក្ដីណែនាំអំពីសេរីភាពក្នុងការជួបជុំគ្នាដោយសន្ដវិធី” (ឆ្នាំ ២០០៧) បោះពុម្ពផ្សាយ​ដោយ​អង្គការ​សម្រាប់​សន្ដិ​សុខ​និងសហប្រតិបត្តិការនៃអឺរ៉ុប (ដែលបានយល់ព្រមនៅក្នុងរបាយ​ការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស អសប ថាជា “ការអនុវត្តដ៏ឈានមុខជាងគេបំផុត” ស្ដីពីការជួបជុំគ្នាដោយសន្ដិវិធី),
• “បទដ្ឋានសិទ្ធិមនុស្ស និងការអនុវត្តសម្រាប់នគរបាល” (ឆ្នាំ ២០០៤) បោះពុម្ពផ្សាយ​ដោយ​ការិយា​ល័យ​​ឧត្តម​ស្នងការ អសប ទទួលបន្ទុកសិទ្ធិមនុស្ស,
• “គោលការណ៍ជាមូលដ្ឋាន ក្នុងការប្រើកម្លាំង និងកាំភ្លើង ដោយមន្រ្តីអនុវត្តច្បាប់” នៃ អសប (ឆ្នាំ ១៩៩០), និង
• ក្រមសីលធ៌ម សម្រាប់មន្រ្តីអនុវត្តច្បាប់” នៃ អសប (ឆ្នាំ ១៩៧៩)។

យើងក៏សូមអំពាវនាវផងដែរ ដល់រដ្ឋាភិបាលបរទេស អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិរដ្ឋា​ភិបាល​ដទៃ​ទៀត សូមឲ្យចូលរួមជាមួយយើង ក្នុងការជម្រុញការជាប់ពាក់ព័ន្ធជាសាធារណៈ ដោយអ្នកមាន​ជាប់ពាក់ព័ន្ធ​ទាំង​អស់ ទៅ​នឹង​កាតព្វកិច្ចច្បាប់ និងអនុសាសន៍ដែលមាន​ចែងនៅក្នុងអត្ថបទទាំងនេះក្នុងការផ្សព្វផ្សាយឲ្យ​បាន​ទូលំ​ទូ​លាយ​ដែល​អាច​ធ្វើ​ទៅ​បាន និងក្នុងការសម្រួលនូវការផ្សព្វផ្សាយបែបនេះ។ យើងក៏សូមស្វាគមន៍ផងដែរ ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​រាយការណ៍​ពិសេស អសប ស្ដីពីសិទ្ធិនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្ដិវិធី និង​ក្នុង​ការ​ធ្វើ​សមាគម ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​នៃប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Amnesty International
២. Cambodian Center for Human Rights (CCHR)
៣. Cambodian Committee of Women (CAMBOW)
៤. Cambodian Domestic Worker Network (CDWN)
៥. Cambodian Food and Service Worker Federation (CFSWF)
៦. Cambodian Human Rights and Development Association (ADHOC)
៧. Cambodia's Independent Civil-servants Association (CICA)
៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៩. The Cambodian NGO Committee on CEDAW (NGO-CEDAW)
១០. Cambodian Worker Center for Development (CWCD)
១១. Cambodian Youth Network (CYN)
១២. Civil Rights Defenders
១៣. Coalition of Cambodian Farmer Community (CCFC)
១៤. Community Legal Education Center (CLEC)
១៥. Community Peace Building Network (CPN)
១៦. Equitable Cambodia (EC)
១៧. Farmer Development Association (FDA)
១៨. Housing Rights Task Force (HRTF)
១៩. Human Rights Watch
២០. Independent Democracy of Informal Economy Association (IDEA)
២១. Life with Dignity (LWD)
២២. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
២៣. People’s Action for Change (PAC)
២៤. Sahmakum Teang Tnaut (STT)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា