សេចក្តីថ្លែងការណ៍

ការ​ជួបជុំ​ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​​ជន​ល្មើស​លើ​ករណីរ​សម្លាប់ អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ សហគមន៍
អន្តរជាតិនឹងរៀបចំទិវាអន្តរជាតិលើកទី៣ ដើម្បីបញ្ចប់និទណ្ឌភាព។ និទណ្ឌភាព
នៅប្រទេសកម្ពុជានៅតែជាបញ្ហាដ៏ធំមួយ ក្នុងការពង្រឹងនីតិរដ្ឋ និងធ្វើឲ្យប្រជាពល
រដ្ឋក្នុងប្រទេសនេះទទួលបាននូវយុត្តិធម៌។ យើងខ្ញុំសូមអញ្ជើញអ្នកសារព័ត៌មាន
ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយនិងជនរងគ្រោះដែលពុំទាន់ទទួលបាននូវយុត្តិធម៌
ដោយសារតែនិទណ្ឌភាព ចូលរួមទាំងអស់គ្នា ក្នុងសាមគ្គីភាព ដើម្បីប្រារព្ធ
ពិធីនៅកន្លែងដែលអ្នកសារព័ត៌មាន លោក ឃឹម សំបូរ ត្រូវបានគេសម្លាប់
កាលពីឆ្នាំពី២០០៨ និងសុំឲ្យរដ្ឋាភិបាលជួយផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។ របាយការណ៏ថ្មីបានបង្ហាញពីការប្រើ
ប្រាស់កម្លាំងប្រដាប់អាវុធហួសហេតុ និងអំពើហឹង្សាកើនឡើងដើម្បីបំបិទមាត់សកម្មជននិង សារព័ត៌មានក៏ដូចជា
ការបំបិទសិទ្ធិប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិក៏ដូចជាជីវិតរបស់ពួកគេនៅក្នុងករណីមួយចំនួន។ ការជួបជុំគ្នានេះ
គឺជាឳកាសមួយដើម្បីធ្វើការតវ៉ា នូវវប្បធម៌ និទណ្ឌភាព និងសុំឲ្យបញ្ចប់និទណ្ឌភាពនៅកម្ពុជា។ វាក៏ជាទិវាមួយ
សម្រាប់ចងចាំ និងគោរព អ្នកកាសែតទាំងអស់ដែលត្រូវបានសំលាប់ ព្រោះក្នុងគោលបំណងនិងបេសកកម្មរបស់
អ្នកសារព័ត៌មាន យើងខ្ញុំជឿជាក់ថាទិវានេះនឹងលើកកម្ពស់ការយល់ដឹងអំពីការបរាជ័យរបស់ រដ្ឋាភិបាលក្នុងការ
ស្វែងរកឃាតករដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងសន្យាធ្វើសកម្មភាពបន្ថែមទៀត ដើម្បីស្វែងរក វិធីនៃការ
ធ្វើឱ្យ អ្នកសារព័ត៌មាន មានសុវត្ថិភាព។
• កញ្ញា សន រ៉ាម៉ាណា អ្នកសម្របសម្រួលកម្រោងសេរីភាពនៃការបញ្ចេញមតិ ប្រចាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បានមានប្រសាសន៍ថា៖ “បញ្ហានិទណ្ឌភាពនៅកម្ពុជាបច្ចុប្បន្ន គឺ មន្រ្តីអាក្រក់នៅតែមានសេរីភាពដើរហើរ ខណៈដែល
សកម្មជនសិទ្ធិមនុស្សពុំមានទោសហើយអ្នកសារព័ត៌មានត្រូវបានគេយាយីគំរាមកំហែង និងសម្លាប់ចំពោះការនិយាយ
របស់ពួកគេ។ ករណីនៃការ រំលោភបំពាន ទៅលើសកម្មជន និងអ្នកកាសែតទាំងនេះត្រូវបានអាជ្ញាធរមិនអើពើ និងធ្វើ
ការដោះស្រាយនោះឡើយ”។
• លោក ប៉ា ងួនទៀង នាយកប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមាន ប្រសាសន៏ថា៖ “ភាគ
ច្រើននៃករណីទាំងនេះ គ្មានជនល្មើសណាគួរត្រូវបានចាប់ខ្លួនដើម្បីផ្តន្ទាទោសនោះទេ។ មានការយកចិត្តទុកដាក់តិច
តួចណាស់ពីអាជ្ញាធរ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះហើយក្រុមគ្រួសារនៅតែទន្ទឹងរង់ចាំយុត្តិធម៌។ វប្បធម៌និ
ទណ្ឌភាពកើតឡើងជាស្ថានភាពនិទណ្ឌភាពចំពោះអ្នកទាំងឡាយណាដែលមានបំណងចង់ប្រើប្រាស់ហឹង្សា ដើម្បី
បំបិទសំលេងរិះគន់ តែប៉ុណ្ណោះ។ នេះគឺជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លាចំពោះប្រជាជនកម្ពុជា និងសិទ្ធិរបស់ពួក
គេដែលត្រូវបានទទួល។ វាក៏ផ្ដល់នូវការកើនឡើងនូវការបំបិទសិទ្ធិបុគ្គល នៅក្នុងចំណោមអ្នកសារព័ត៌មាន និង
ការគៀបសង្កត់លើសេរីភាពបញ្ចេញមតិ ហើយបទឧក្រិដ្ឋនៃការប្រឆាំងអ្នកសារព័ត៌មាន និងការយាយី ក៏គួរតែ
ត្រូវបានបញ្ចប់”។
• លោក យ៉េង វិរៈ នាយកប្រតិបត្តិ មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានប្រសាសន៏ថា៖ “បច្ចុប្បន្ន ប្រទេស
កម្ពុជាបានបរាជ័យក្នុងការបញ្ចប់ទំព័រប្រវត្តិសាស្រ្ដរបស់ខ្លួនអំពីរបបខ្មែរក្រហមនិងរឿងអតីតកាល។ ហិង្សា និងនិទណ្ឌ
ភាពនៅតែមាននៅក្នុងប្រទេសកម្ពុជា។ មេដឹកនាំបច្ចុប្បន្ននិងនាពេលអនាគតរបស់ប្រទេសនេះគួរតែរៀនពីបទ
ពិសោធន៍អតីតកាលរបស់ខ្លួន និងចៀសវាងពីការរំលោភសិទ្ធិមនុស្ស។ និទណ្ឌភាពត្រូវតែបញ្ឈប់ ដើម្បីជៀស
វាងនូវ ប្រវត្តិសាស្រ្តច្រំដែល”។ វិទ្យុសម្លេងប្រជាធិបតេយ្យ នឹងរៀបចំកម្មវិធីពិសេសមួយ នៅវេលាម៉ោង ២ដល់
ម៉ោង ៣រសៀល នៅថ្ងៃទី២១ វិច្ឆិកា នេះដើម្បីពិភាក្សាអំពីបញ្ហានិទណ្ឌភាព ដោយមានវាគ្មិនចួលរួមពីភរិយា
លោក ហង្ស សេរីឧត្តម និងក្លឹបអ្នកកាសែតកម្ពុជា។ លោកអ្នកនាងអាចស្ដាប់បានតាមរយៈ វិទ្យុសារិការ
FM ១០៦.៥ រាជធានីភ្នំពេញ និង ៩៥.៥ ខេត្តសៀមរាប។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 The Cambodian Center for Human Rights (CCHR) – Contact: Ms. Ramana Sorn (+855 (0)17. 655591 / ramana.sorn@cchrcambodia.org)
 The Cambodian Center for Independent Media (CCIM) – Contact: Mr. Nop Vy (+ 855 (0) 60 405 999 / + 855 (0)12 519 261 / nopvy@vodhotnews.com)
 
 The Community Legal Education Center (CLEC) - Contact: Mr. Dythe Hoya (+855 (0) 66 777 015 /dythehoya@clec.org.kh)
 The Cambodian League for the Promotion and Defense of Human Rights (LICADHO) – Mr. Am Sam Ath (+855 (0) 12 327 770 / mon1@licadho-cambodia.org)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា