សេចក្តីថ្លែងការណ៍

ការ​ផ្ដល់​ក​ម្ចី​ពី​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ទៅ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​នាំ​ឱ្យ​មាន​ហា​និ​ភ័យ​កាន់តែ​អាក្រក់​ឡើង​នៃ​វិបត្តិ​សិទ្ធិមនុស្ស​

ចេញផ្សាយ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​មានរាយ​នាម​ដូច​ខាងក្រោម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​អឺរ៉ុប​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​អនុម័ត​ទឹកប្រាក់​ ​១​៧​៥​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​របស់​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ (​A​I​I​B) ​ទោះបីជា​មានការ​រាយការណ៍​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ជាច្រើន​ឆ្នាំ​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​វិ​ស័​យ​នេះ​ ​។​

​ធនាគារ​ ​A​I​I​B ​ដែល​ជា​ធនាគារ​វិនិយោគ​ពហុភាគី​ ​ជាមួយ​សមាជិក​ចំនួន​ ​១​០​៥​ ​រួម​មាន​អា​ឡឺម៉ង់​ផង​ដែរ​ ​ដែល​កាន់កាប់​ភាគ​ហ៊ុន​សំខាន់​ៗ​មួយ​ចំនួន​ ​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ចំនួន​ពីរ​នៅ​ក្នុង​ខែ​តែមួយ​ ​ខណៈ​ដែល​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​អន្តរជាតិ​ ​បាន​ទទួល​បណ្ដឹង​មួយ​ ​ដែល​កំពុង​ចោទប្រកាន់​លើ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​ក្នុង​ស្ថាប័ន​ផ្ដល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ទាំងពីរ​ ​និង​ស្ថាប័ន​ផ្សេងទៀត​ ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការ​ប្រមូល​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​និង​រំលោភបំពាន​ ​។​

​យោង​តាម​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​ក​ម្ចី​ទាំងនេះ​ ​គឺជា​ការ​វិនិយោគ​ដំបូង​របស់​ធនាគារ​ ​A​I​I​B ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ធនាគារ​ ​A​I​I​B ​បាន​អនុម័ត​ឥណទាន​ទំហំ​ ​៧​៥​លាន​ដុល្លារ​ ឱ្យ​ទៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ដើម្បី​បង្កើន​ការ​ផ្ដល់​ក​ម្ចី​ដល់​សហគ្រាស​មីក្រូ​ហិរញ្ញវត្ថុ​ ​ធុន​តូច​ ​និង​មធ្យម​ (​MS​ME​s) ​។​ ​នៅ​ខែ​តែមួយ​ ​ចន្លោះ​ពេល​តែ​១​៥​ថ្ងៃ​ ​ធនាគារ​ ​A​I​I​B ​ក៏បាន​ប្រញាប់ប្រញាល់​បង្ហាញ​ ​និង​ ​អនុម័ត​ឥណទាន​ទំហំ​ ​១​០​០​លាន​ដុល្លារ​ ​ទៅ​ធនាគារ​អេ​ស៊ី​លីដា​ ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​ផ្ដល់​ក​ម្ចី​ដល់​សហគ្រាស​មីក្រូ​ហិរញ្ញវត្ថុ​ ​ធុន​តូច​ ​និង​មធ្យម​ ​។​

​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែល​ ​ធនាគារ​ ​A​I​I​B ​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​វិនិយោគ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ក្នុងពេលដែល​រឿង​នេះ​វា​បញ្ហា​ក្ដៅ​គគុក​ ​ក្រោយ​ពី​មាន​របាយការណ៍​គួរ​ឱ្យ​ជឿ​ទុកចិត្ត​មួយ​ចំនួន​របស់​អង្គការសង្គម​ស៊ីវិល​ ​អ្នក​សារ​ព័ត៌មាន​ ​និង​ការសិក្សា​ដែល​ផ្ដល់​ជំនួយ​ដោយ​វិនិ​យោគិន​ ​បាន​រក​ឃើញ​បញ្ហា​ជាច្រើន​នៃ​ការ​រឹបអូស​ដីធ្លី​ ​ការ​បាត់បង់​ជីវភាពរស់នៅ​សមរម្យ​ ​ផល​ប៉ះពាល់​លើ​បញ្ហា​សុខភាព​ ​ការ​បាត់បង់​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ ​អ​សុវត្ថិភាព​ស្បៀងអាហារ​ ​និង​ពលកម្ម​កុមារ​ ​ជាដើម​ ​។​

​ជាទូទៅ​ ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ ​ទាមទារ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ​ដើម្បី​ដាក់ជា​ទ្រព្យ​ធានា​ ​ដែល​ជា​ការ​អនុវត្ត​មួយ​ត្រូវ​បាន​រិះគន់​ថា​ជា​ “​គម្រោង​មួយ​ដែល​គ្មាន​ក្រម​សីលធម៌​ ​និង​បង្កើត​ឱ្យ​មានការ​បាត់បង់​ជម្រក​ជាច្រើន​” ​។​ ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ទាំងពីរ​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ ​ធនាគារ​ ​A​I​I​B ​បាន​រាយការណ៍​ថា​ ​ជាង​៩​០​%​នៃ​ផល​ប័ត្រ​ឥណទាន​របស់​ពួកគេ​គឺ​មានការ​ដាក់​ទ្រព្យ​ធានា​ ​។​

ការសិក្សា​ថ្មី​មួយ​ ​ដែល​គាំទ្រ​ដោយ​ ​ក្រសួង​សហ​ព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​) ​បាន​បង្ហាញ​ពី​ភាព​ស៊ីចង្វាក់គ្នា​ជាមួយនឹង​ការ​រាយការណ៍​ជាច្រើន​ឆ្នាំ​របស់​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ​ដោយ​រក​ឃើញ​ថា​ វិស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​នាំ​ឱ្យ​មានការ​លក់​ដី​ដោយបង្ខំ​ជាច្រើន​ករណី​កើត​ចេញពី​បញ្ហា​បំណុល​ ​ពោល​ក្នុង​ក​ម្រិ​ត​មួយ​ “​ខ្ពស់​ខ្លាំង​” ​និង​ “​មិន​អាច​ទទួលយក​បាន​” ​ក្នុង​អត្រា​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​ ​គឺ​មានការ​លក់​ដី​ម្ដង​នៅ​រៀងរាល់​រយៈពេល​ ​១​៦​នាទី​ ​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ ​។​

​ផល​ប៉ះពាល់​ទាំងនេះ​ ​មិន​ត្រូវ​បាន​រាយការណ៍​ ​តាម​ប្រព័ន្ធ​គ្រប់គ្រង​ហា​និ​ភ័យ​សង្គម​ ​និង​បរិស្ថាន​ដែល​មានស្រាប់​ ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នោះ​ទេ​ ​ដែល​នេះ​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​ដ៏​សំខាន់​សម្រាប់​ធនាគារ​ ​A​I​I​B ​ជាពិសេស​ដោយសារ​ភាព​ខ្វះ​ចន្លោះ​នេះ​បង្កើត​ជា​មូលដ្ឋាន​នៃ​បណ្ដឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​និង​ភាព​ស្រដៀងគ្នា​រវាង​ ​គោលការណ៍​ធនាគារ​ ​A​I​I​B ​និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​។​

​ការ​អនុម័ត​គម្រោង​ទាំងនេះ​ ​បង្ហាញ​ពី​ការ​បរាជ័យ​យ៉ាង​ច្បាស់​សម្រាប់​ធនាគារ​ ​A​I​I​B ​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​។​ ​កង្វល់​ទាំងនេះ​ ​ត្រូវ​បាន​អង្គការសង្គម​ស៊ីវិល​ផ្សេងៗ​លើកឡើង​ ​ទៅកាន់​ ​A​I​I​B ​អំឡុង​ពេល​មាន​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ ​ប៉ុន្តែ​ពុំ​មានការ​ឆ្លើយតប​ជាក់លាក់​ជា​សាធារណៈ​ពី​គណៈ​គ្រប់គ្រង​ ​ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​ដ៏​សកម្ម​ដែល​ធនាគារ​ ​ប្រើប្រាស់​ដើម្បី​ដោះស្រាយបញ្ហា​ទាំងនេះ​ ​។​ ​នេះ​តម្រូវ​ឱ្យ​មាន​កំណែ​ទម្រង់​ជាចាំបាច់​សម្រាប់​វិ​ស​័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​មុន​ពេល​មានការ​វិនិយោគ​ថ្មី​ ​ដើម្បី​ធានា​ពី​សិទ្ធិមនុស្ស​របស់​អ្នក​ខ្ចីប្រាក់​ ​ដូចជា​៖​
 ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ត្រូវ​បាន​ដាក់​ធានា​ក្នុង​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​គួរតែ​ត្រូវ​ប្រគល់​ត្រឡប់​ឱ្យ​ទៅ​អ្នក​ខ្ចីប្រាក់​វិញ​
 ជនរងគ្រោះ​ពី​ការ​អនុវត្ត​ការ​ប្រមូល​ក​ម្ចី ​និង​ការ​ផ្ដល់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​គួរតែ​ទទួល​បាន​សំណង​ជំងឺចិត្ត​
 វិនិ​យោគិន​ថ្មី​ដែល​អាច​មាន​ដូចជា​ ​ធនាគារ​ ​A​I​I​B ​ត្រូវតែ​វាយ​តម្លៃ​ពី​គោលការណ៍​សង្គម​និង​បរិស្ថាន​ ​និង​នីតិវិធី​ចាំបាច់​ដោយ​ហ្មត់ចត់​របស់​ខ្លួន​ដែល​មានស្រាប់​ ​ក៏ដូចជា​ប្រឹក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​គណនេយ្យ​ភាព​ ​និង​ការ​ដោះស្រាយ​ភាព​ខ្វះ​ចន្លោះ​ ​ក្នុង​ការ​វែកញែក​ ​កាត់បន្ថយ​ ​និង​ការពារ​ផល​ប៉ះពាល់​អវិជ្ជមាន​ក្នុង​សង្គម​ ​នៅ​ក្នុង​ទី​ផ្សារ​សំខាន់​មួយ​ ​ដូច​វិ​ស​័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។

​ប្រសិនបើ​គ្មាន​កំណែ​ទម្រង់​ទាំងនេះ​ទេ​ ​នោះ​ការ​វិនិយោគ​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​នឹង​មាន​ហា​និ​ភ័យ​ដល់​ការខូចខាត​ទ្រព្យ​បញ្ចាំ​ ​ដែល​មិន​អាច​អត់ឱន​បាន​ ​៕

សេចក្ដីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
១. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)
២. អង្គការសមធម៌កម្ពុជា
៣. FIAN Germany
៤. Just Finance International
៥. NGO Forum on ADB
៦. Recourse
៧. Stiftung Asienhaus
៨. Urgewald e.V.

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian League for the Promotion and Defense of Human Rights (LICADHO)
២. Equitable Cambodia (EC)
៣. FIAN Germany
៤. Just Finance International
៥. NGO Forum on ADB
៦. Recourse
៧. Stiftung Asienhaus
៨. Urgewald e.V.

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាតាមរយៈ Signal: +៨៥៥ ១២ ៧៩១ ៧០០ (ភាសាខ្មែរ និងអង់គ្លេស)
 អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal: +៨៥៥ ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
 លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ តាមរយៈ Signal: +៨៥៥ ១០ ៣២៧ ៧៧០ (ភាសាខ្មែរ)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា