សេចក្តីថ្លែងការណ៍

ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​នាំ​ឱ្យ​មាន​ជម្លោះ​ ​និង​ចោទ​ជា​សំណួរ​

ចេញផ្សាយ ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២៣
F T M

ព្រំប្រទល់​ដីសម្បទាន​សេដ្ឋកិច្ច​ ចំណុច​សម្គាល់​បច្ចេកទេស​ និង​ផ្លូវ​ ពីផែនទី​របស់​អាជ្ញាធរ ។​

រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​មួយ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​គឺ​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ​បាន​ចុះហត្ថលេខា​ដើម្បី​ផ្អាក​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ ​ដែល​ការណ៍​នេះ​នាំ​ឱ្យ​បន្ត​កើតមាន​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​។​

​នេះ​គឺជា​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ដំបូង​គេ​ ​គិត​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៤​មក​ ​ជា​ពេល​ដែល​រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ ​ដែល​ត្រូវ​បាន​ស្នើសុំ​ ​មុន​ពេល​មានការ​ផ្អាក​ផ្ដល់​ដីសម្បទាន​វិញ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​២​ ​។

​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ​កំពុងតែ​ទទួលរង​ផល​ប៉ះពាល់​ស្រាប់​ទៅ​ហើយ​ ​ដោយ​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះទៅ​កាន់​ដីសម្បទាន​សេដ្ឋកិច្ច​នោះ​ ​។​ ​ការ​ខ្វះ​តម្លា​ភាព​ជុំវិញ​ទំហំ​ជាក់ស្ដែង​ ​និង​ទីតាំង​នៃ​ដីសម្បទាន​ ​បាន​នាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ​ប៉ាន់ប្រមាណ​ថា​ ​ប្រជាពលរដ្ឋ​រហូតដល់​ ​៤​០​០​ ​គ្រួសារ​ ​អាច​នឹង​រង​ផល​ប៉ះពាល់​ ​នៅ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ​ស្រុក​សៀម​ប៉ាង​ ​និង​ស្រុក​សេសា​ន​ ​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹង​ត្រែង​ ​។

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​រាជរដ្ឋាភិបាល​គួរតែ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៅលើ​អ្វី​ដែល​ជា​ភាព​ផ្ទុយគ្នា​នៃ​ការ​ផ្អាក​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​ ​។​ ​ការ​ផ្អាក​នេះ​ ​ធ្វើឡើង​ក្រោយពេល​ដែល​មានការ​ដកហូត​កម្មសិទ្ធិ​ ​និង​ទំនាស់​ដីធ្លី​ ​រាប់​ឆ្នាំ​ ​ដែល​ត្រូវ​បាន​ចងក្រង​ទុកជាឯក​សារ​ ​ដោយ​បាន​បង្កឡើង​ពី​កា​រជួល​ដី​ក្នុង​ទំហំ​ធំ​ៗ​ទាំងនេះ​ ​ហើយ​បញ្ហា​ជម្លោះ​ថ្មីៗ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ ​បញ្ហា​ដូចគ្នា​ជាមួយនឹង​ដីសម្បទាន​សេដ្ឋកិច្ច​មុន​ៗ​” ​។​

យោង​តាម​លិខិត​មួយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​ចុះ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​បាន​សម្រេច​ផ្ទេរ​ដី​ទំហំ​ ​៩​.​៧​៨​៨​ ​ហិក​តា​ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ឱ្យ​ទៅ​ក្រុមហ៊ុន​ ហឹ​រ៉ា​យ​ហ្សិ​ន​ អេហ្គ​រី​ខ​ល​ឈ័​រ​ ឌេ​វេឡុ​ប​មេន​ ​។​ ​លិខិត​ ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ ប៊ិ​ន​ ​ប៊ុន​ឆាត​ ​ក៏បាន​ផ្ដល់​សិទ្ធិ​ឱ្យ ​ក្រុមហ៊ុន​ ហឹ​រ៉ា​យ​ហ្សិ​ន​ ​ក្នុង​ការផ្ទេរ​ដី​នោះ​ ឱ្យ​ទៅ​ក្រុមហ៊ុន​ ​ធី​.អេ​ស​.អិ​ម​.​ដាប់​បែ​ល​យូ​ ​ឯ​.​ក​ ​ព្រមទាំង​បង្គាប់​ឱ្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ឱ្យ​ចាប់ផ្ដើម​ដំណើរការ​ប្ដូរ​ស្ថានភាព​ផ្លូវច្បាប់​នៃ​ដី​ ​ដើម្បី​បង្កើត​ជា​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ក្នុង​កា​រជួល​រយៈពេល​ ​៥​០​ឆ្នាំ​ ​។​

យើង​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៅលើ​គោ​ល​នយោបាយ​របស់​ខ្លួន​ ​ជុំវិញ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​នេះ​ ​និង​ដោះស្រាយបញ្ហា​ជម្លោះ​ដែល​កំពុង​កើតមាន​ដោយ​សន្តិវិធី​ ​និង​ដោយ​យុត្តិធម៌​

ណា​លី​ ​ពី​ឡូ​ក, នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ

ឯកសារ​ផ្សេងទៀត​ពី​ក្រសួង​កសិកម្ម​ ​ដែល​បាន​ចុះហត្ថលេខា​ដោយ​អតីត​រដ្ឋមន្ត្រី​ វេ​ង​ ​សា​ខុន​ ​ចុះ​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​សំដៅ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ ​និង​បាន​កំណត់​ទំហំដី​ ​៥​.​៦​០​២​ហិក​តា​ ​។​ ​លិខិត​មួយ​ពី​រដ្ឋបាល​ព្រៃឈើ​ ​ក្នុង​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​ក៏បាន​បញ្ជាក់​ពី​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​ ​។​ ​លិខិត​មួយ​ពី​ក្រសួង​បរិស្ថាន​ ​ចេញ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​បង្គាប់​ឱ្យ​មានការ​វាយ​តម្លៃ​ទៅលើ​ទំហំដី​ ​៥​.​៦​០​២​ ​ហិក​តា​ ​ដែល​ជាន់គ្នា​ទាំងស្រុង​ជាមួយនឹង​ ​តំបន់​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ឦសាន​ ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ ​ទោះបីជា​ឯកសារ​នោះ​ ​មិនបាន​សរសេរ​ពី​ដីសម្បទាន​សេដ្ឋកិច្ច​ក៏ដោយ​ ​។​

តាម​ផ្លូវច្បាប់​ ​រាល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ ​តម្រូវ​ឱ្យ​មានការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ​និង​សង្គម​ ​មុន​ពេល​ចាប់ផ្ដើម​ប្រតិបត្តិការ​ ​។​

អ្នកភូមិ​នៅ​ក្នុង​តំបន់​ ​បាន​ប្រាប់​អង្គការ​លី​កា​ដូ​ថា​ ​ពួកគេ​ពុំ​ទទួល​បាន​ព័ត៌មាន​អ្វី​ទាល់តែសោះ​ ​មុន​ពេល​ក្រុមហ៊ុន​ ​ធី​.អេ​ស​.អិ​ម​.​ដាប់​បែ​ល​យូ​ ​ចាប់ផ្ដើម​ធ្វើការ​នៅ​ក្នុង​តំបន់​នោះ​ ​។​ ​កាលពី​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ប្រជាពលរដ្ឋ​មកពី​ភូមិ​អ៊ីប៊ុ​ ​ឃុំ​អូរ​ស្វាយ​ ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​បាន​ប្រមូលផ្ដុំ​គ្នា​ ​ដើម្បី​ហាមឃាត់​ក្រុមហ៊ុន​កុំ​ឱ្យ​សាងសង់​ផ្លូវ​ទំហំ​ ​៥​០​ម៉ែត្រ​ ​ឆ្ពោះទៅ​កាន់​ដីសម្បទាន​នោះ​ ​ដោយសារតែ​ការ​កសាង​ផ្លូវ​នេះ​ធ្វើ​ឱ្យ​បំផ្លិចបំផ្លាញ​ដល់​ដី​ស្រែចំការ​របស់​ពួកគេ​ ​និង​ដំណាំ​កសិកម្ម​ ​ជាច្រើន​ទៀត​ ​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​អ្នកភូមិ​ទាំងនោះ​ ​បាន​ប្រមូលផ្ដុំ​គ្នា​ចំនួន​ ​៥​លើក​ ​ដើម្បី​ការពារ​ដី​របស់​ពួកគេ​ ​ដោយ​លើក​ចុងក្រោយ​គឺ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ថ្មីៗ​នេះ​ ​។​

ញត្តិ​មួយ​ដែល​បាន​ព្រាង​ដោយ​អ្នកភូមិ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​បាន​បង្ហាញ​ថា​ ​ប្រជាពលរដ្ឋ​ចំនួន​៦​៤​គ្រួសារ​ ​កំពុង​រងគ្រោះ​ពី​ការ​បំផ្លិចបំផ្លាញ​ដី​ស្រែចំការ​ ​និង​បាន​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ទៅលើ​ទំនាស់​ដីធ្លី​នេះ​ ​ក៏ដូចជា​ការ​ផ្ដល់​សំណង​សមរម្យ​ ​សម្រាប់​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ​។

ក្រុមហ៊ុន​ ហឹ​រ៉ា​យ​ហ្សិ​ន​ អេហ្គ​រី​ខ​ល​ឈ័​រ​ ឌេ​វេឡុ​ប​មេន​ ​ធ្លាប់​ទទួល​បានការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ក្រចេះ​ ​កាលពី​ឆ្នាំ​២​០​១​០​ ​ដោយ​ពួកគេ​បានជា​ប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ​ ​ជាមួយ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ទីនោះ​ ​។​ ​អាជ្ញាធរ​បាន​និយាយ​ក្នុង​ឆ្នាំ​២​០​១​៤​ថា​ ​ដីសម្បទាន​សេដ្ឋកិច្ច​ត្រូវ​បាន​លុបចោល​វិញ​ហើយ​ ​ក្រោយ​ពី​ក្រុមហ៊ុន​បរាជ័យ​ក្នុង​ការ​ដាំ​ដុះ​នៅ​លើ​ដី​នោះ​ ​។​

អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​បាន​មានប្រសាសន៍ថា​ “​យើង​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៅលើ​គោ​លនយោបាយ​របស់​ខ្លួន​ ​ជុំវិញ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​នេះ​ ​និង​ដោះស្រាយបញ្ហា​ជម្លោះ​ដែល​កំពុង​កើតមាន​ដោយ​សន្តិវិធី​ ​និង​ដោយ​យុត្តិធម៌​” ​៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ (+​៨​៥​៥​) ​១​០​៣​២​៧​៧​៧​០​ (​ភាសាខ្មែរ​)
 អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ (+​៨​៥​៥​) ​១​២​២​១​៤​៤​៥​៤​ (​ភាសា​អង់គ្លេស​)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា