សេចក្តីថ្លែងការណ៍

​សូម​បញ្ឈប់​ការ​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​ ​លើ​កុមារ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៍​ចង្អៀត​ណែន

ចេញផ្សាយ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២៣
F T M

​ច្រក​ចូល​ទៅកាន់​មណ្ឌល​យុ​វ​នីតិសម្បទា​ ​នៅ​ខេត្ត​កណ្តាល​ ​ដែល​ជា​ពន្ធ​នាគា​រ​ដំបូង​គេ​សម្រាប់​អនីតិជន

​នៅ​ក្នុងឱកាសនៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​កុមារ​ ​ឆ្នាំ​២​០​២​៣​ ​នេះ​ ​និង​នៅ​ខណៈ​ដែល​ ​កំណើន​នៃ​ការ​ឃុំ​ខ្លួន​អនីតិជន​នៅ​ក្នុង​ពន្ធ​នាគា​រ​មានការ​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់​ ​អង្គការ​ ​លី​កា​ដូ ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ក្នុង​នោះ​រួម​មាន​ ​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​និង​ស្ថាប័ន​តុលាការ​ ​សូម​មេត្តា​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​វិបត្តិ​ដែល​កុមារ​ជាច្រើន​នាក់​កំពុង​ជាប់​ ​និង​ចម្រើន​វ័យ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៍​ចង្អៀត​ណែន​ ​ហើយដែល​ការ​ឃុំ​ខ្លួន​លើ​កុមារ​ទាំងនោះ​ ​គឺ​មិន​មាន​ ​ភាព​ចាំបាច់​ទាល់តែសោះ​ ​។​

​ចំនួន​អនីតិជន​ ​ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​នាគា​រទាំង​ ​១​៩​ ​កន្លែង​ ​ដែល​អង្គការ​ ​លី​កា​ដូ ​បាន​ឃ្លាំមើល​ ​មានការ​កើន​ឡើងជា​ង​ ​៣​០​% ​ដែល​ជា​ចំនួន​លើស​ពី​ចំនួន​នៅ​ក្នុង​ឆ្នាំមុន​ ​។​ ​នេះ​បើ​យោងទៅតាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​មន្ត្រី​រដ្ឋបាល​ពន្ធ​នាគា​រ​ជាច្រើន​ ​។​ ​ចំនួន​អនីតិជន​នៅ​ក្នុង​ ​ពន្ធ​នាគា​រ​មាន​រហូតដល់​ទៅ​ ​១​.​៦​៥​៨​ ​នាក់​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​៣​ ​។​ ​ប្រហែល​ ​៩​៦​% ​នៃ​អនីតិជន​ទាំងនោះ​ជា​កុមារា​ ​៥​២​% ​នៃ​កុមារ​ទាំងនោះ​ ​គឺ​កំពុងតែ​ជាប់ឃុំ​ជា​បណ្តោះអាសន្ន​ ​រង់ចាំ​សវនាការ​ ​និង​ ​៣​៧​% ​ផ្សេងទៀត​កំពុង​រង់ចាំ​សាលក្រម​ស្ថាពរ​ ​។​

​ច្បាប់​ជាតិ​ទទួលស្គាល់​ថា​ ​ពន្ធ​នាគា​រ​មិនមែន​ជា​កន្លែង​សម្រាប់​អនីតិជន​នោះ​ទេ​ ​ហើយ​ច្បាប់​ ​ទាំងនោះ​ផ្តល់​ឱ្យ​អាជ្ញាធរ​នូវ​ជម្រើស​ផ្សេងៗ​ជាច្រើន​ទៀត​ក្រៅពី​ការ​ឃុំ​ខ្លួន​កុមារ​ ​។​ ​លើស​ពី​នេះ​ ​ច្បាប់​ ​បាន​កំណត់​នូវ​អនីតិជន​ដែល​អាច​ទទួលខុសត្រូវ​ ​និង​ទទួលរង​ទោស​ទណ្ឌ​ ​គឺ​មាន​អាយុ​ចន្លោះ​ពី​ ​១​៤​ ​ទៅ​ ​១​៧​ ​ឆ្នាំ​ ​នៅ​ពេល​ពួកគេ​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ដែល​ច្បាប់​កំណត់​ ​។​ ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ ​បាន​ចែង​ថា​ ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​គឺជា​ជម្រើស​ចុងក្រោយ​សម្រាប់​កុមារ​ ​ដោយ​ ​យោងទៅតាម​គោលការណ៍​នៃ​ការ​ស​ន្មត់​ជាមុន​ថា​គ្មាន​ទោស​ ​និង​ដើម្បី​លើកកំពស់​ការប្រើប្រាស់​ ​នូវ​ប្រភេទ​ទោស​ផ្សេងៗ​ទៀត​ ​ក៏ដូចជា​ទោស​សហគមន៍​ ​។​ ​ដូចគ្នា​នេះ​ដែរ​ ​ការប្រើប្រាស់​ការ​ព្យួរទោស​ ​ឬ​ការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ​ ​គួរ​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​ឱ្យ​ការ​ដាក់ទោស​ពន្ធ​នាគា​រ​ ​មក​លើ​កុមារ​ ​។​

​ក៏ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ​ ​ជម្រើស​ផ្សេងៗ​ទាំងនេះ​ ​នៅ​មិនទាន់​បាន​តុលាការ​យកមក​ប្រើប្រាស់​ ​នៅឡើយ​ទេ​ ​ហើយ​ចំនួន​អនីតិជន​ដែល​ជាប់ឃុំ​ ​នៅតែ​បន្ត​ហក់​ឡើង​យ៉ាង​ខ្ពស់​ ​ដែល​ជា​សញ្ញា​មួយ​គួរ​ឱ្យ ​ព្រួយបារម្ភ​ ​។​

​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​បន្ត​នូវ​យុទ្ធនាការ​ប​ង្រ្កា​ប​គ្រឿងញៀន​នោះ​ ​ការ​ចាប់ខ្លួន​ក្នុង​ករណី​ ​ពាក់ព័ន្ធ​ ​នឹង​គ្រឿងញៀន​មានការ​កើន​ឡើង​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​។​ ​ដូចនេះ​វា​អាច​ធ្វើ​ឱ្យ​ចំនួន​អនីតិជន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ភាគច្រើន​ ​គឺ​ត្រូវ​បាន​ចាប់​ខ្លូ​ន​ដោយសារ​បទល្មើស​គ្រឿងញៀន​តូចតាច​ ​ដែល​ក្នុង​ ​ករណី​នេះ​ ​ជម្រើស​នៅ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​ឬ​ជម្រើស​ផ្សេងទៀត​ដែល​អាច​ ​គួរ​ត្រូវ​បាន​ ​តុលា​ការប្រើប្រាស់​ ​ដើម្បី​ធានា​ថា​កុមារ​មិន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ពន្ធ​នាគា​រ​ដោយ​មិន​ ​ចាំបាច់​នោះ​ទេ​ ​។​

​ការ​ការពារ​សិទិ្ធ​ចំពោះមុខ​នីតិវិធី​ច្បាប់​ ​គឺ​ចាំបាច់​ត្រូវតែ​មាន​សម្រាប់​អនីតិជន​ដែល​ត្រូវ​បាន​ ​សង្ស័យ​ថា​បាន​ប្រ​ព្រឺ​ត្ត​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ ​ក៏ប៉ុន្តែ​កុមារ​ជាច្រើន​បាន​រាយការណ៍​ថា​ពួកគេ​មិនដែល​ ​បាន​និយាយ​ជាមួយនឹង​មេធាវី​ ​ឬក៏​មានឱកាស​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​ឡើយ​ ​។​ ​ការ​ប្រើ​វិធានការ​នៃ​ការ​ឃុំ​ខ្លូ​ន​បណ្តោះអាសន្ន​ច្រើនហួស​ហេតុ​ ​តែងតែ​ត្រូវ​បាន​តុលាការ​សម្រេច​ ​ប្រើប្រាស់​ដោយ​ផ្អែកលើ​ទ្រី​ស្តី​ “​ឆន្ទា​នុសិទិ្ធ” ​របស់​ចៅក្រម​ ​ហើយ​ជម្រើស​ផ្សេងទៀត​ក្រៅពី​ការ​ឃុំ​ខ្លួន​ ​មិន​ត្រូវ​បាន​តុលា​ការប្រើប្រាស់​ឡើយ​ ​ដែល​នេះ​ធ្វើ​ឱ្យ​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ ​និង​សុខ​មាល​ភាព​របស់​អនីតិជន​ ​មិន​ត្រូវ​បាន​តុលាការ​យកចិត្តទុកដាក់​ឡើយ​ ​។​

​យ៉ាងតិច​ណាស់​ ​មាន​កុមារ​ ​៨​២​ ​នាក់​ ​កំពុងតែ​រស់នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ជាមួយ​ម្តាយ​ដែល​ជាប់​ ​ទោស​ ​ហើយនិង​មាន​ស្ត្រី​ ​និង​ក្មេងស្រី​ ​៣​០​ ​នាក់​ ​ផ្សេងទៀត​ ​កំពុងតែ​មានផ្ទៃពោះ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​គិត​ត្រឹម​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​នេះ​ ​។​ ​កា​រដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​គួរ​ត្រូវ​បាន​ផ្តល់​ឱ្យ​ដូចគ្នា​ ​ដល់​ម្តាយ​របស់​ក្មេងៗ​ ​និង​ស្ត្រី​/​ក្មេងស្រី​ដែល​កំពុង​មានផ្ទៃពោះ​ទាំងនោះ​ ​ដូចនេះ​ពួកគេ​អាច​ថែរក្សា​ ​ទំនាក់ទំនង​រវាង​ម្តាយ​ ​និង​កូន​នៅ​ឯ​ផ្ទះ​ ​។​

​ផល​ប៉ះពាល់​ចំពោះ​ការ​ឃុំ​ខ្លួន​លើ​កុមារ​គឺ​ ​មាន​ភាព​ធ្ងន់ធ្ងរ​ ​ហើយ​អាច​កាន់តែ​អាក្រក់​ខ្លាំង​ទៅ​ៗ​ ​នៅពេលដែល​នៅ​ក្នុង​ពន្ធ​នាគា​រ​មាន​ភាព​ចង្អៀត​ណែន​ ​និង​កង្វះ​នូវ​អនាម័យ​ ​ដែល​ស្ថានភាព​នេះ​បាន​ ​កើតមានឡើង​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធ​នាគា​រ​នៅ​ក្នុង​ប្រទេស​ទាំងមូល​ ​។​ ​ពន្ធ​នាគា​រ​ជាច្រើន​ ​ដែល​អង្គការ​ ​លី​កា​ដូ ​បាន​ធ្វើការងារ​ជាមួយ​ ​គឺ​មាន​អនីតិជន​ជាច្រើន​តែងតែ​មិន​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ ​ពី​ពន្ធ​នាគា​រ​សម្រាប់​មនុស្ស​ពេញវ័យ​នោះ​ទេ​ ​ហើយ​ពន្ធ​នាគា​រ​ទាំងនោះ​មាន​អត្រា​ផ្ទុក​មនុស្សជា​មធ្យម​ ​២​៥​០​% ​នៃ​សមត្ថភាព​ស្តង់​ដា​ដែល​ពន្ធ​នាគា​រ​ទាំងនោះ​អាច​ដាក់​បាន​ ​ដោយ​គិត​ត្រឹម​ខែ​មេសា​នេះ​ ​។​ ​លើស​ពី​នេះ​ ​មាន​ពន្ធ​នាគា​រ​ចំនួន​ ​៣​ ​កន្លែង​ ​មាន​អត្រា​ផ្ទុ​កមនុស្ស​រហូតដល់​ទៅ​​​ជាង​ ​៤​៥​០​% ​នៃ​ ​សមត្ថភាព​ដែល​អាច​ដាក់​បាន​ទៅទៀត​ ​។​ ​អ្នក​ដែល​ត្រូវ​​​ជាប់ឃុំ​ ​រួម​ទាំង​កុមារ​ផង​ដែរ​ ​តែងតែ​ ​រាយការណ៍​ពី​កង្វះខាត​នូវ​អាហារ​ ​ទឹក​ ​កន្លែង​គេង​សមរម្យ​ ​និង​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ ​ហើយ​អ្នក​ទាំងនោះ​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​បំពេញ​តម្រូវ​ការ​ទាំងនោះ​ ​។​ ​រីឯ​ ​ការ​ទទួល​បាន​នូវ​ ​ការថែទាំ​សុខភាព​ ​និង​ជំនួយ​រូប​ប​ត្ថម្ភ​វិញ​ ​គឺ​មិន​គ្រប់គ្រាន់​ស្មើភាព​គ្នា​នោះ​ទេ​ ​ដែល​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ ​ដល់​ជីវិត​ទាំង​ម្តាយ​ ​និង​កូន​របស់​ពួកគេ​ផង​ដែរ​ ​។​

ចំនួនអនីតិជនដែលជាប់ឃុំ*

​ការ​ព្យាយាម​ដែល​មាន​ពីមុន​មួយ​ចំនួន​ ​ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​នេះ​ ​មិនដែល​ទទួល​បាន​ ​ជោគជ័យ​នោះ​ឡើយ​ ​។​ ​ជំនួស​ឱ្យ​ការ​ក​ម្រិ​ត​ចំនួន​កុមារ​ដែល​ត្រូវ​​​ជាប់ឃុំ​ ​រាជរដ្ឋាភិបាល​បែរជា​ធ្វើ​ ​ការ​សាងសង់​នូវ​ពន្ធ​នាគា​រ​ថ្មី​បន្ថែម​ ​ដោយ​គ្រាន់តែ​ដាក់ឈ្មោះ​ថា​ជា​មណ្ឌល​ស្តារ​យុ​វ​នីតិសម្បទា​ទៅវិញ​ ​។​ ​មណ្ឌល​នេះ​បាន​បើក​ឱ្យ​ដំណើរការ​នៅ​ក្នុង​ខេត្ត​កណ្តាល​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​ហើយ​មណ្ឌល​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ ​ធ្វើជា​មជ្ឈមណ្ឌល​ឃុំ​ខ្លួន​អនីតិជន​ដែល​មានទោស​មកពី​គ្រប់​ខេត្ត​ ​និង​អាច​ឃុំ​ខ្លួន​អនីតិជន​ដែល​មាន​អាយុ​រហូតដល់​ ​២​៤​ ​ឆ្នាំ​ ​។​ ​យ៉ាងតិច​ណាស់​ ​មាន​ក្មេងប្រុស​ ​១​៣​០​ ​នាក់​ ​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​រួច​ ​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុងមណ្ឌល​នេះ​ ​ដែល​ក្នុង​នោះ​មាន​ក្មេងប្រុស​ ​មួយ​ចំនួន​ត្រូវ​បាន​នគរបាល​ដឹក​ពី​ពន្ធ​នាគា​រ​ខេត្ត​នៅ​តំបន់​ឆ្ងាយ​ ​ដូចជា​បន្ទាយ​មានជ័យ​ ​។​ ​ដោយ​នេះ​ ​ជា​មណ្ឌល​តែមួយ​សម្រាប់​អនីតិជន​ដែល​មកពី​គ្រប់​ពន្ធ​នាគា​រ​នៅ​ទូទាំង​ប្រទេស​ ​វា​ធ្វើ​ឱ្យ​សមាជិក​គ្រួសារ​ ​ដែល​រស់នៅ​ឆ្ងាយ​ប្រឈម​នឹង​កង្វះ​លទ្ធភាព​ក្នុង​ការ​មកសួរសុខទុក្ខ​ ​ក៏ដូចជា​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ ​ជំនួយ​ចាំបាច់​ដល់​កូន​ៗ​របស់​ពួកគេ​បាន​ ​។​

​យើងខ្ញុំ​សូម​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ឃុំ​ខ្លួន​ ​សម្រាប់​ករណី​មួយ​ចំនួន​ដែល​មិន​ចាំបាច់​មក​លើ​កុមារ​ ​ដែល​នេះ​ជា​រំលោភ​សិទ្ធិ​អនីតិជន​ ​និង​អត្ថប្រយោជន៍​របស់​កុមារ​យ៉ាង​ខ្លាំង​ ​ទាំង​កា​រដាក់​នៅ​ក្នុង​ ​ពន្ធ​នាគា​រដែ​ល​មានស្រាប់​ ​ឬ​ពន្ធ​នាគា​ថ្មី​ដែល​ហៅថា​ ​មណ្ឌល​ស្តារ​យុ​វ​នីតិសម្បទា​ ​។​ ​ការប្រើប្រាស់​នូវ​ ​ការ​ឃុំ​ខ្លូ​ន​ហួសប្រមាណ​នេះ​ ​ធ្វើ​ឱ្យ​កុមារ​បាត់បង់​សេរីភាព​ ​ទំនាក់ទំនង​គ្រួសារ​ ​និង​សុខ​មាល​ភាព​ ​។​ ​អាជ្ញាធរ​ត្រូវតែ​ដោះស្រាយ​នូវ​បញ្ហា​ដែល​កំពុងតែ​កើតឡើង​នេះ​ជាបន្ទាន់​ ​និង​៖​

• ​អនុវត្ត​វិធានការ​ដាក់​ឱ្យ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​លើ​គ្រប់​អនីតិជន​ ​ស្ត្រី​/​ក្មេង​ស្រីមានផ្ទៃពោះ​ ​និង​ ​ម្តាយ​ដែល​មានកូន​តូច​ ​និង​អនុវត្ត​ជម្រើស​ទោស​ដទៃទៀត​ជំនួស​ឱ្យ​ការ​ឃុំឃាំង​ ​។​ ​ក៏​ដូចគ្នា​ដែរ​ ​គឺ​ការ​អនុវត្ត​វិធានការ​ខាងលើ​នេះ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​តូចតាច​ ​។​ ​សូម​មេត្តា​ប្រើប្រាស់​នូវ​វិធានការ​ទាំងនេះ​សម្រាប់​ករណី​ក្រោយៗ​ផ្សេងទៀត​ ​ដោយ​ក​ម្រិ​ត​ការ​ ​ប្រើប្រាស់​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​តែ​ក្នុង​ករណី​ចាំបាច់​ ​ឬ​ជម្រើស​ចុងក្រោយ​ដូច​មាន​ចែង​ ​នៅ​ក្នុង​ច្បាប់​ ​។​
• ​ធានា​ថា​គ្រប់​អនីតិជន​ទាំងអស់​ ​ដែល​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ​ទទួល​ ​បាន​មេធាវី​ការពារ​ ​និង​ត្រូវ​ទទួល​បានការ​ជូនដំណឹង​អំពី​សិទ្ធិ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​ ​អាសន្ន​ ​។​
• ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ដើម្បី​ធានា​ថា​អ្នកជាប់ឃុំ​ម្នាក់ៗ​ ​រួម​ទាំង​ ​អនីតិជន​ ​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​សមរម្យ​ ​ការថែទាំ​សុខភាព​ ​ការ​សួរសុខទុក្ខ​ពី​ក្រុម​គ្រួសារ​ ​និង​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ ​និង​ជាពិសេស​ការ​កាត់បន្ថយ​នូវ​ចំនួន​អ្នកជាប់ឃុំ​នៅ​ក្នុង​ ​ពន្ធ​នាគា​រ​ ​៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ​លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ Signal​ (+​៨​៥​៥​) ​១​០​៣​២​៧​៧​៧​០​ (​ភាសាខ្មែរ​)
 អ្នកនាង​ ​ពី​ឡូ​ក​ ​ណា​លី​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ (+​៨​៥​៥​) ​១​២​២​១​៤​៤​៥​៤​ (​ភាសា​អង់គ្លេស​)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា