សេចក្តីថ្លែងការណ៍

​ពិព័រណ៍​រូបថត​របស់​អង្គការ​សមាគម​ធាងត្នោត​ ​មិនគួរ​ត្រូវ​បាន​ផ្អាក​ ​ហើយ​អាជ្ញាធរ​គួរ​ទទួលខុសត្រូវ

ចេញផ្សាយ ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៤; ក្រុមសង្គមស៊ីវិល
F T M

​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ ​អង្គការសង្គម​ស៊ីវិល​ ​និង​សហគមន៍​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ ​ដែល​មានរាយ​ឈ្មោះ​ដូច​ខាងក្រោម​ ​មាន​សេចក្តីសោក​ស្តាយ​ ​និង​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ ​ដែល​អាជ្ញាធរ​សង្កាត់​និរោធ​ ​និង​ខណ្ឌ​ច្បារអំពៅ​ ​បាន​បញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​បញ្ឈប់​ ​និង​រុះរើ​ពិព័រណ៍​រូបថត​ក្រោម​ប្រធាន​បទ​ “​ផ្ទះ​ ​និង​ជីវិត​” ​របស់​អង្គការ​សមាគម​ធាងត្នោត​ ​កាលពី​ថ្ងៃ​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ភោជនីយដ្ឋាន​សួន​ចំប៉ី​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​មូលហេតុ​ ​និង​មិនបាន​ជូនដំណឹង​ជាមុន​ ​។​

​ពិព័រណ៍​រូបថត​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​នាំ​យក​ពី​ទុក្ខ​កង្វល់​ ​និង​បញ្ហា​របស់​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ ឱ្យ​ភាគី​ពាក់ព័ន្ធ​បាន​ដឹង​ ​និង​ចូល​រួមគ្នា​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ ​។​

​ការបញ្ឈប់​ ​និង​រុះរើ​ពិព័រណ៍​រូបថត​របស់​អង្គការ​សមាគម​ធាងត្នោត​ខាងលើ​ ​ដោយ​មិនបាន​ជូនដំណឹង​ ​និង​ប្រាប់​ពី​មូលហេតុ​ជាក់លាក់​នេះ​ ​គឺជា​ការរំលោភ​យ៉ាង​ច្បាស់​ ​មក​លើ​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ជា​សកម្មភាព​ដែល​មិន​ផ្តល់​តម្លៃ​ចំពោះ​សិល្បៈ ​។​ ​ពិព័រណ៍​រូបថត​នេះ​ ​គឺជា​សិល្បៈ​ដ៏​សំខាន់​មួយ​ ​ដែល​បង្ហាញ​អំពី​រឿងរ៉ាវ​របស់​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ ​និង​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​ ​។​ ​យើងខ្ញុំ​នៅតែ​សោកស្តាយ​ជា​ខ្លាំង​ ​ចំពោះ​ការ​បន្ត​បង្ក្រាប​ ​និង​បំបិទ​សិទិ្ធ​ដោយ​មិន​ត្រឹមត្រូវ​បែប​នេះ​ ​មក​លើ​សកម្មភាព​ ​ឬ​ទម្រង់​សិល្បៈ​មួយ​ ​ដែល​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​នេះ​ ​។​

​រដ្ឋធម្មនុញ្ញ​បាន​ធានា​នូវ​ ​សិទ្ធិ​ ​និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ ​និង​គោលការណ៍​នីតិ​រដ្ឋ​។​ ​ផ្ទុយទៅវិញ​អាជ្ញាធរ​មួយ​ចំនួន​ ​បែរជា​បំបិទ​សំឡេង​របស់​ប្រជាពលរដ្ឋ​ ​សង្គម​ស៊ីវិល​ ​ដែល​អ្នក​ទាំងនោះ​គ្រាន់តែ​បង្ហាញ​អំពី​ការ​ព្រួយបារម្ភ​ ​ទៅលើ​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​អាជ្ញាធរ​គួរតែ​មក​ព្យាយាម​ដោះស្រាយបញ្ហា​ដែល​កើតមាន​ទៅលើ​ពលរដ្ឋ​ទាំងនោះ​ ​ដែល​រួម​មាន​ការរំលោភ​យក​ដីធ្លី​ ​ការ​ផ្តល់​ក​ម្ចី​ឥណទាន​បែប​កេងប្រវ័ញ្ច​ ​និង​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​ជាដើម​ ​ដែល​តែងតែ​កើតមាន​ទៅលើ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ​ ​។​

​យើងខ្ញុំ​ជា​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ ​និង​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​អំពាវនាវ​ ​សូម​ឱ្យ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​បន្ត​ពិព័រណ៍​រូបថត​ឡើងវិញ​ដោយ​គ្មាន​ការ​រំខាន​។​ ​យើងខ្ញុំ​ក៏​សំណូមពរ​ដល់​ក្រសួងមហាផ្ទៃ​ធ្វើ​ការពិនិត្យ​ពី​សកម្មភាព​របស់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ​និង​សង្កាត់​និរោធ​ ​និង​សូម​ឱ្យ​ពួកគេ​បញ្ជាក់​អំពី​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​នៃ​ការ​ផ្អាក​ការ​តាំង​ពិព័រណ៍​រូបថត​។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ​យើងខ្ញុំ​ក៏​ស្នើសុំ​ឱ្យ​ស្ថាប័ន​ទាំងពីរ​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ​ផង​ដែរ​។​ ​ជាចុងក្រោយ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ក៏​ស្នើសុំ​ឱ្យ​ក្រសួងមហាផ្ទៃ​សូម​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ ​ដើម្បី​ធានា​ធា​ថា​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​អាជ្ញាធរ​រឹតត្បិត​ ​ជាពិសេស​រឿង​ដូចគ្នា​នេះ​ ​ឬ​ប្រហាក់ប្រហែល​នេះ​នឹង​មិន​មាន​កើតមាន​នៅ​ពេលក្រោយ​ទៀត​ទេ​ ​៕​
​​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា
២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស
៤. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
៥. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
៦. សមាគមបណ្តាញយុវជនកម្ពុជា
៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៨. សហគមន៍ កៅពីរ
៩. សហគមន៍ ចម្រើន
១០. សហគមន៍ ឆ្មាអើត
១១. សហគមន៍ ដក់ពរ (កំពង់ស្ពឺ)
១២. សហគមន៍ ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
១៣. សហគមន៍ ដីធ្លី (ប៉ៃលិន)
១៤. សហគមន៍ ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
១៥. សហគមន៍ ដីធ្លី ១៩៧ (កោះកុង)
១៦. សហគមន៍ ត្រពាំងជោ (កំពង់ស្ពឺ)
១៧. សហគមន៍ ត្រពាំងរាំង
១៨. សហគមន៍ ថ្លាន់មួយរយ
១៩. សហគមន៍ ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២០. សហគមន៍ ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
២១. សហគមន៍ ទំនប់តាថ្លាង
២២. សហគមន៍ បឹងឈូកមានជ័យថ្មី២
២៣. សហគមន៍ បឹងឈូកអេ
២៤. សហគមន៍ បឹងត្របែកភូមិបួន
២៥. សហគមន៍ ផ្លូវរថភ្លើង
២៦. សហគមន៍ ពង្រកជ័យល័ក្ខ
២៧. សហគមន៍ ពង្រសែនជ័យ
២៨. សហគមន៍ ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
២៩. សហគមន៍ ព្រៃឈើភូមិត្នោត
៣០. សហគមន៍ ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
៣១. សហគមន៍ ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៣២. សហគមន៍ព្រៃឡង់ (ក្រចេះ)
៣៣. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
៣៤. សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
៣៥. សហគមន៍ ព្រែកតាគង់បី
៣៦. សហគមន៍ ព្រែកតាគង់ ហុកសិបម៉ែត្រ
៣៧. សហគមន៍ ព្រៃពាយ
៣៨. សហគមន៍ ភ្នំក្រោម (សៀមរាប)
៣៩. សហគមន៍ មានជ័យ
៤០. សហគមន៍រលួសជើងឯក
៤១. សហគមន៍ រស្មីសាមគ្គី
៤២. សហគមន៍ រស្មីសាមគ្គី (កំពង់ស្ពឺ)
៤៣. សហគមន៍ វាលឥន្រ្ទី
៤៤. សហគមន៍ វាលស្បូវ
៤៥. សហគមន៍ ស្មសាន្ត
៤៦. សហគមន៍ សាមគ្គីចេកមាស
៤៧. សហគមន៍ សាមគ្គីរមាសហែក
៤៨. សហគមន៍ សាមគ្គីរុងរឿង
៤៩. សហគមន៍ ស្រ្ដីក្លាហាន
៥០. សហគមន៍ ស្រ្ដីឃ្លាំងសាំង
៥១. សហគមន៍ ស្ទឹងកំបុត
៥២. សហគមន៍ សែនរីករាយ
៥៣. សហគមន៍ ឡពាង
៥៤. សហគមន៍ អណ្ដូងតាអៀង
៥៥. សហគមន៍ អមលាំង (កំពង់ស្ពឺ)
៥៦. សហគមន៍ ឬស្សីស្រស់
៥៧. សហព័ន្ធសហជីព កម្មករចំណីអាហារនិង សេវាកម្ម កម្ពុជា
៥៨. អង្គការតម្លាភាព
៥៩. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
៦០. អង្គការសមាគមធាងត្នោត
៦១. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
៦២. អង្គការសមធម៌កម្ពុជា

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លេខទំនាក់ទំនង៖ +៨៥៥ ១០ ៣២៧ ៧៧០
 លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត លេខទំនាក់ទំនង៖ +៨៥៥ ១៦ ៨៩៩ ៤៦៥

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា