បណ្ណាល័យ

សេចក្តីថ្លែងការណ៍

សេចក្តីថ្លែងការណ៍ | សូម​ដោះលែង​ប្រធាន​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ជាបន្ទាន់​

ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២២audio available

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​សូម​មេត្តា​ឈប់​ភ័យខ្លាច​នូវ​វត្តមាន​ ​ភាព​ក្លាហាន​ ​និង​ភាព​រឹង​មាំ​របស់​ស៊ី​ថ​រ​តទៅទៀត​ ​។​ ​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ ​សូម​អាជ្ញាធរ​រដ្ឋ​ដោះលែង​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ជាបន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ ​ចេញពី​ពន្ធ​នាគា​រ​ ​និង​សូម​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ​ដើម្បី​បំភិតបំភ័យ​ប្រធាន​ ​និង​សមាជិក​សហជីព​តទៅទៀត​ ​។​

​កញ្ញា​ ​ស៊ី​ថ​រ​ ​ដែល​ទើប​តែ​ជាប់ឆ្នោត​ក្លាយ​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​សម្រាប់​អ​ណ​ត្តិ​ថ្មី​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​កាល​ពីព្រឹក​ថ្ងៃសៅរ៍​ ​នៅពេលដែល​កញ្ញា​ត្រឡប់មក​ពី​ចូលរួម​កិច្ចប្រជុំ​សហ​ព័ន្ធ​សហជីព​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ផ្ដល់​ក​ម្ចី​ពី​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ទៅ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​នាំ​ឱ្យ​មាន​ហា​និ​ភ័យ​កាន់តែ​អាក្រក់​ឡើង​នៃ​វិបត្តិ​សិទ្ធិមនុស្ស​

ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​មានរាយ​នាម​ដូច​ខាងក្រោម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​អឺរ៉ុប​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​អនុម័ត​ទឹកប្រាក់​ ​១​៧​៥​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​របស់​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ (​A​I​I​B) ​ទោះបីជា​មានការ​រាយការណ៍​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ជាច្រើន​ឆ្នាំ​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​វិ​ស័​យ​នេះ​ ​។​

​ធនាគារ​ ​A​I​I​B ​ដែល​ជា​ធនាគារ​វិនិយោគ​ពហុភាគី​ ​ជាមួយ​សមាជិក​ចំនួន​ ​១​០​៥​ ​រួម​មាន​អា​ឡឺម៉ង់​ផង​ដែរ​ ​ដែល​កាន់កាប់​ភាគ​ហ៊ុន​សំខាន់​ៗ​មួយ​ចំនួន​ ​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ចំនួន​ពីរ​នៅ​ក្នុង​ខែ​តែមួយ​ ​ខណៈ​ដែល​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​អន្តរជាតិ​ ​បាន​ទទួល​បណ្ដឹង​មួយ​ ​ដែល​កំពុង​ចោទប្រកាន់​លើ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​ក្នុង​ស្ថាប័ន​ផ្ដល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ទាំងពីរ​ ​និង​ស្ថាប័ន​ផ្សេងទៀត​ ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការ​ប្រមូល​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​និង​រំលោភបំពាន​ ​។​

សេចក្តីថ្លែងការណ៍ | ស្ថាប័ន​ឃ្លាំមើល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ឈាន​ដល់​ដំណាក់​ការ​ត្រួតពិនិត្យ​ ​អនុលោម​ភាព​នៃ​បណ្ដឹង​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២២audio available

ពាក្យបណ្ដឹង​មួយ​ទៅលើ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជា​ ​ដែល​ជា​ស្ថាប័ន​ទទួល​បាន​ជំនួយ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​នឹង​ត្រូវ​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​អនុលោម​ទៅ​តាមច្បាប់​ ​ដែល​ជា​ជំហាន​មាន​សារៈសំខាន់​ ​ឆ្ពោះទៅ​កាន់​ការស៊ើបអង្កេត​ដ៏​ចាំបាច់​មួយ​ ​ចំពោះ​ការ​រំលោភបំពាន​ជាច្រើន​ឆ្នាំទៅ​លើ​ស្ដង់​ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពីសំណាក់​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ ​។​

​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ (​CA​O) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ទើបបាន​ចេញផ្សាយ​ជា​សាធារណៈ​ថា​ ​ពាក្យបណ្ដឹង​ដែល​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​បាន​ដាក់​ជូន​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​នេះ​ ​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់​ ​នឹង​ត្រូវ​ឈាន​ដល់​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ ​ក្រោយ​ពី​មានការ​សម្រេច​ពី​ម្ចាស់​បណ្ដឹង​ ​ក៏ដូចជា​ក្រោយពេល​ដែល​ម្ចាស់​បណ្ដឹង​ ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ផ្សេងទៀត​ ​មិនបាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​ ​។​

សេចក្តីថ្លែងការណ៍ | សេចក្ដីសង្ខេប​ផ្លូវច្បាប់​អំពី​ ​ច្បាប់​កូ​វី​ដ​-​១​៩​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ដទៃទៀត​

ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២២audio available

ច្បាប់​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ ​បាន​បណ្តាល​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ ​សហជីព​ ​និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ ​នៅ​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារ​ការ​អនុវត្ត​បែប​រើសអើង​របស់​អាជ្ញាធរ​លើ​វិសាលភាព​ ​និង​អំណាច​ដ៏​ទូលំទូលាយ​នៃ​ច្បាប់​នេះ​ ​និង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ហួសហេតុ​មួយ​ចំនួន​ ​។​ ​អាជ្ញាធរ​អាច​ចោទប្រកាន់​បុគ្គល​ដោយ​យោង​តាមច្បាប់​នេះ​ ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​និង​គ្រប់ពេល​វេលា​ ​ទោះបីជា​ករណី​កូ​វី​ដ​-​១​៩​ ​ថយ​ចុះ​ក៏ដោយ​ ​។​ ​ការប្រើប្រាស់​ច្បាប់​ដោយ​មិន​ត្រឹមត្រូវ​ដែល​អាច​កើតមាន​ ​ក្នុង​គោលបំណង​គាបសង្កត់​ការរិះគន់​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​គឺជា​ការ​គំរាមកំហែង​ ​ដែល​កំពុងតែ​កើតឡើង​ជាបន្តបន្ទាប់​ ​ហើយ​នេះ​បង្ហាញ​ជាឧទាហរណ៍​នៃ​ភាព​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ ​ការ​បង្កើត​ច្បាប់​ថ្មី​ប្រញាប់ប្រញាល់​ពេក​ ​ដែល​ផ្ដល់​សិទ្ធិ​អំណាច​មិន​សមស្រប​ទៅ​រដ្ឋាភិបាល​ ​។​

សេចក្តីថ្លែងការណ៍ | ការសិក្សា​ដែល​ផ្ដល់​ជំនួយ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២២audio available

ការសិក្សា​មួយ​ ​ដែល​ផ្ដល់គាំទ្រ​ដោយ​ ​ក្រសួង​សហ​ព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​) ​បាន​ផ្ដល់​ភស្តុតាង​បន្ថែម​ទៀត​នៃ​ការ​រីក​រាលដាល​បញ្ហា​ជំពាក់​បំណុល​ច្រើនលើស​លប់​នៅ​កម្ពុជា​ ​ដែល​នាំ​ឱ្យ​មានការ​លក់​ដី​ដោយបង្ខំ​ជាច្រើន​ករណី​ ​ពោល​ក្នុង​ក​ម្រិ​ត​មួយ​ “​ខ្ពស់​ខ្លាំង​” ​និង​ “​មិន​អាច​ទទួលយក​បាន​” ​។​ ​លទ្ធផល​នៃ​ការសិក្សា​បង្ហាញ​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ​១​៦​៧​.​០​០​០​ ​នាក់​ ​បាន​និង​កំពុង​លក់​ដី​ ​ដើម្បី​បង់​សង​ក​ម្ចី​ឥណទាន​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ ​។​ ​អង្គការ​ហ្វ៊ី​អាន​ (​F​I​AN​) ​ក៏ដូចជា​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​គឺ​ ​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ឱ្យ​គោរព​ការទទួលខុសត្រូវ​របស់​ពួកគេ​ ​និង​ចាត់វិធានការ​ជាក់លាក់​ ​និង​ជាបន្ទាន់​ ​ដើម្បី​ដោះស្រាយ​ស្ថានភាព​ដែល​មិន​អាច​ប្រកែក​បាន​នេះ​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ឃាត់ខ្លួន​និង​ប្រើ​ហិង្សា​យ៉ាង​អាក្រក់​លើ​សារ​ព័ត៌មាន​និង​សកម្មជន​ ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​អង្គការលើ​កក​ម្ពស់​សេរីភាព​សារ​ព័ត៌មាន​ ​សិទ្ធិមនុស្ស​ ​និង​សង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើ​ហិង្សា​ ​ការ​ឃាត់ខ្លួន​តាមទំនើងចិត្ត​ ​និង​ការ​បំភិតបំភ័យ​អ្នក​សារ​ព័ត៌មាន​ចំនួន​៥​នាក់​និង​សកម្មជន​ចំនួន​៤​នាក់​កាលពី​ពេលថ្មីៗនេះ​ពីសំណាក់​មន្ត្រី​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​នៅ​តំបន់​ព្រៃ​ភ្នំ​តា​ម៉ៅ​។​

​អ្នក​សារ​ព័ត៌មាន​ចំនួន​៥​នាក់​មកពី​អង្គភាព​សារ​ព័ត៌មាន​ឯករាជ្យ​ ​វី​អូ​ឌី​(​V​O​D​)​និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ប្រមាណ​៧​ម៉ោង​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​តា​ម៉ៅ​កាល​ពីព្រឹក​ថ្ងៃអង្គារ​ ​ដោយ​មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី​ (B​H​Q) ​និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ​ខេត្ត​តាកែវ​។​

សេចក្តីថ្លែងការណ៍ | ស្ថាប័ន​ឃ្លាំមើល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ទទួល​បណ្ដឹង​អំពី​ការ​រំលោភបំពាន​ជុំវិញ​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​

ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២២audio available

ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ទទួល​ពាក្យបណ្ដឹង​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្តឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ការរំលោភ​លើ​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​ ​របស់​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដែល​ប្រព្រឹត្ត​ដោយ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្តល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

​បណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​ក្នុងនាម​ជា​អ្នក​ខ្ចីប្រាក់​ដែល​រង​ផល​ប៉ះពាល់​ ​តំណាងដោយ​អង្គការ​សមធម៌​កម្ពុជា​ ​និង​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​។​ ​បណ្ដឹង​នេះ​រៀបរាប់​លម្អិត​អំពី​របៀប​ដែល​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ​ដើម្បី​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដោយ​ហ្មត់ចត់​ ​និង​ត្រួតពិនិត្យ​គម្រោង​នានា​ ​ដើម្បី​ធានា​បាន​នូវ​ការ​អនុលោម​តាម​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​ ​។​ ​ជា​លទ្ធផល​ ​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បណ្តាលមកពី​ការ​វិនិយោគ​ទុន​ ​និង​ក​ម្ចី​ឥណទាន​របស់​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​ដូចជា​ ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ហត្ថា​ ​ធនាគារ​ស្ថាបនា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ដែល​រួមគ្នា​កាន់កាប់​ប្រមាណ​ជា​ ​៧​៥​ភាគរយ​ ​នៃ​ក​ម្ចី​ឥ​ទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​ទាំងមូល​ ​។​ ​

សេចក្តីថ្លែងការណ៍ | លោក​ ​Wan​c​hale​arm​ ​Sat​s​a​k​sit​ ​នៅតែ​បន្ត​បាត់ខ្លួន​ ​ខណៈ​ដែល​ស្ថាប័ន​អង្គការសហប្រជាជាតិ​ពិនិត្យ​ឡើងវិញ​លើ​ការ​បាត់ខ្លួន​ដោយបង្ខំ​នៅ​ប្រទេស​កម្ពុជា​

ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​នៅតែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខកខាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​ចំពោះ​ការ​បាត់ខ្លួន​ដោយបង្ខំ​របស់​សកម្មជន​ជនជាតិ​ថៃ​ ​គឺ​លោក​ ​Wan​c​hale​arm​ ​Sat​s​a​k​sit​ ​និង​ការ​នាំ​ឱ្យ​មាន​និ​ទណ្ឌ​ភាព​ ​។​ ​ខណៈ​ដែល​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ (C​E​D​) ​រៀបចំ​ការពិនិត្យ​មើល​ឡើងវិញ​ជាបឋម​អំពី​ស្ថានភាព​នៃ​ការ​បាត់ខ្លួន​ដោយបង្ខំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​២​នេះ​ ​យើងខ្ញុំ​ ​សូម​ស្នើ​ឱ្យ​គណៈកម្មាធិការ​នេះ​ ​ជួយ​ដោះស្រាយ​ការ​ខកខាន​ជាបន្តបន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា​ ​ដើម្បី​ស្វែងរក​លោក​ ​Wan​c​hale​arm​ ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ដោយ​ហ្មត់ចត់​ ​និង​ដើម្បី​ស៊ើប​អង្កេត​ពី​ការ​បាត់ខ្លួន​របស់​គាត់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​តម្លា​ភាព​ ​។​ ​យើងខ្ញុំ​ ​ឈរ​ជា​សាមគ្គីភាព​ ​ជាមួយ​លោក​ ​Wan​c​hale​arm​ ​និង​ក្រុម​គ្រួសារ​របស់​គាត់​ ​ព្រមទាំង​ជនរងគ្រោះ​នៃ​ការ​បាត់ខ្លួន​ដោយបង្ខំ​ទាំងអស់​ ​ហើយ​សូម​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ​ដើម្បី​ធានា​ពី​សិទ្ធិ​របស់​ជនរងគ្រោះ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ ​និង​សំណង​ ​ក៏ដូចជា​កំណត់​ជោគវាសនា​ ​ឬ​ទីកន្លែង​ដែល​អ្នក​បាត់ខ្លួន​កំពុង​ស្នាក់​នៅ​ ​។​ ​យើងខ្ញុំ​យល់ស្រប​ជាមួយ​គណៈកម្មាធិការ​ថា​ "​លក្ខណៈ​នៃ​ការ​បាត់ខ្លួន​ដោយបង្ខំ​គឺជា​ឧក្រិដ្ឋកម្ម​កើតមាន​ជា​បន្ត​" ​ដែល​នាំ​ឱ្យ​មាន​ហា​និ​ភ័យ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់រាន​មានជីវិត​ ​សេរីភាព​ ​និង​សុវត្ថិភាព​របស់​មនុស្ស​ ​សេរីភាព​ពី​ការ​ឃុំឃាំង​និង​ការ​ធ្វើ​ទារុណកម្ម​ដោយ​សម្ងាត់​ ​ក៏ដូចជា​សិទ្ធិ​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ​ផង​ដែរ​ ​។​ ​គ្រួសារ​អ្នក​ដែល​បាន​បាត់ខ្លួន​ទាំងអស់​នោះ​ ​បាន​ប្រឈមមុខនឹង​ទុក្ខ​លំបាក​រាប់មិនអស់​ ​ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​ដកហូត​សិទ្ធិ​ទទួល​បាន​សំណង​ការ​ខូ​ត​ខាត​ ​និង​ដឹង​ជោគវាសនា​ ​ឬ​ទីកន្លែង​ដែល​អ្នក​បាត់ខ្លួន​កំពុង​ស្នាក់​នៅ​ ​។​

សេចក្តីថ្លែងការណ៍ | កុមារ​ និង​គ្រួសារ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​មិនអាច​​ជួបជុំ​គ្នា​វិញ​បាន​ នៅ​ពេល​រាជ​រដ្ឋាភិបាល​បើក​ដំណើរការ​ស្មុំ​កូនអន្តរ​ប្រទេស​ឡើងវិញ

ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២២audio available

យើងខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បើក​ដំណើរការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ ​និង​ការ​បង្ហាញ​ច្បាស់​ៗ​ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​ថា​ ​ការ​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​យ៉ាងតិច​ចំនួន​ប្រាំបួន​ដែល​អាច​កើតមានឡើង​ ​គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី​ ​។​ ​យើងខ្ញុំ​ព្រួយបារម្ភ​ថា​ ​ការ​សម្រេច​ចិត្ត​ទាំងនេះ​ ​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ទៀត​ ​ត្រូវ​បែកបាក់​មិន​អាច​ជួបជុំគ្នា​វិញ​បាន​ ​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ​នេះ​ ​ដែល​មិនទាន់​បានការ​ពារ​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​កន្លងមក​ ​។​

រាជរដ្ឋាភិបាល​បាន​រាយការណ៍​ថា​ ​ធ្លាប់​បាន​បញ្ជូន​កុមារ​ចំនួន​៣​.​៦​៩​៦​នាក់​ ​ទៅក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន​ ​នៅចន្លោះ​ឆ្នាំ​ ​១​៩​៩​៨​ ​ដល់​ឆ្នាំ​ ​២​០​១​១​។​ ​ប្រទេស​កម្ពុជា​បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នេះ​ ​បន្ទាប់ពី​មាន​ភស្តុតាង​នៃ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ ​។​ ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ក្លែង​បន្លំ​ឯកសារ​ ​ដើម្បី​ប្តូរ​ឈ្មោះ​ ​ឬ​អាយុ​កុមារ​មួយ​ចំនួន​ ​ឬ​អះអាង​ថា​ពួកគេ​ជា​ក្មេងកំព្រា​ ​ឬ​ត្រូវ​បាន​បោះបង់​ចោល​ ​មុន​ពេល​កុមារ​ទាំងនោះ​ត្រូវ​បាន​គេ​យកទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ពុំ​មានការ​ដឹងឮ​ ​ឬ​ការ​យល់ព្រម​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ ​។

សេចក្តីថ្លែងការណ៍ | ការបញ្ឈប់​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើងៗ​ទៅលើ​កូដករ​

ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២២audio available

នា​ពេលថ្មីៗនេះ​ ​អាជ្ញាធរ​បាន​បង្កើន​ការ​ឃាត់ខ្លួន​ ​និង​ការប្រើប្រាស់​អំពើ​ហិង្សា​គួរ​ឱ្យ​ព្រួយបារម្ភ​ ​ទៅលើ​សមាជិក​សហជីព​ ​នៅ​ខាងមុខ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​ក៏ដូចជា​ការ​រឹតត្បិត​ខ្លាំង​ឡើង​ចំពោះ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ ​ដែល​ឃ្លាំមើល​ការ​បង្ក្រាប​កាន់តែ​អាក្រក់​ទៅ​ៗ​ពីសំណាក់​អាជ្ញាធរ​ ​។​ ​យើងខ្ញុំ​ ​ជា​ក្រុម​សង្គម​ស៊ីវិល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​រាជរដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ស្ថានភាព​តានតឹង​នេះ​ ​ហើយ​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​កូដករ​ម្តង​ហើយ​ម្តងទៀត​ ​ដែល​រួម​មានការ​​​ដឹក​អ្នក​ទាំងនោះ​ទៅកាន់​កន្លែង​ដែល​ឆ្ងាយ​ពី​ទីក្រុង​ ​ហើយ​ទុក​ពួកគេ​ចោល​នៅ​ពេល​យប់ជ្រៅស្ងាត់​ ​។​

​យើងខ្ញុំ​ ​ព្រួយបារម្ភ​ចំពោះ​វិធានការ​ថ្មីៗ​នេះ​ពីសំណាក់​អាជ្ញាធរ​ ​ដែល​បាន​រារាំង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ ​មិន​ឱ្យ​ឃ្លាំមើល​ការ​បន្ត​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​កូដករ​អហិង្សា​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​។​ ​ជា​ច្រើនលើកច្រើនសា​រ​ ​អាជ្ញាធរ​បាន​រារាំង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ពី​ការ​ថតរូប​ ​ឬ​ឈរ​នៅ​ជិត​ទីតាំង​នៃ​ការ​ឃាត់ខ្លួន​បែប​ហិង្សា​ទាំងនេះ​ ​។​ ​អ្នក​សារ​ព័ត៌មាន​ ​ត្រូវ​បាន​គំរាមកំហែង​ចាប់ខ្លួន​ ​ដោយសារ​ចុះ​យក​ព័ត៌មាន​ស្ដីពី​កូដកម្ម​ ​ហើយ​ជាច្រើន​ករណី​ទៀត​ ​អាជ្ញាធរ​បាន​បណ្ដេញ​អ្នកឃ្លាំមើល​ ​និង​អ្នក​សារ​ព័ត៌មាន​ចេញ​ឆ្ងាយ​ ​ខណៈ​ដែល​អាជ្ញាធរ​ចាប់​សែង​កូដករ​ទៅកាន់​រថយន្តក្រុង​យ៉ាង​ហិង្សា​ ​។​ ​ពួកគេ​ក៏បាន​គំរាម​ឃាត់ខ្លួន​អ្នកឃ្លាំមើល​ជាមួយ​កូដករ​នៅ​ទី​តាំងធ្វើ​ច​ត្តាឡី​ស័ក​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​។​

សេចក្តីថ្លែងការណ៍ | ការ​លុបបំបាត់​ទាសភាព​នៅក្នុង​ប្រទេសកម្ពុជា

ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២២audio available

យើងខ្ញុំ សូម​សម្ដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​របាយការណ៍​បង្ហាញ​ពី​ការ​កើតឡើង​យ៉ាងច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មានការ​ធ្វើពលកម្ម​ដោយបង្ខំ អំពើ​ទាសភាព និង​ទារុណកម្ម​នៅ​តាម​បរិវេណ​អគារ​នានា នៅក្នុង​ប្រទេស ។ ការ​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណនី​បណ្តាញ​សង្គម​របស់​ជនរងគ្រោះ​ជាច្រើន ដែល​ចងក្រង​ដោយ​អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​បង្ហាញថា មនុស្ស​រាប់ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់​ក្នុង​ស្ថានភាព​ទាំងអស់​នេះ ។ យើងខ្ញុំ សូម​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​រួមគ្នា និង​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​ឆ្លើយតបទៅនឹង​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទាំងនេះ ក៏ដូចជា​ស៊ើបអង្កេត​ភាព​ស្មុគស្មាញ​ដែល​ត្រូវ​បាន​លើកឡើង​រវាង​អាជ្ញាធរ រដ្ឋ និង​សហគ្រាស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ ។

សេចក្តីថ្លែងការណ៍ | អាជ្ញាធរ​ត្រូវ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏​ជា​ស្ត្រី​ ​ដែល​កំពុង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​

ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​សហគមន៍​មូលដ្ឋាន​ ​និង​សហជីព​ ​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ហេតុការណ៍​ថ្មីៗ​នេះ​ ​ទាក់ទង​នឹង​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋ​ ​ដែល​រួម​មាន​ការបៀតបៀន​ផ្លូវ​ភេទ​ទៅលើ​ស្ត្រី​មួយ​ចំនួន​ ​ដែល​ចូលរួម​ក្នុង​ការ​ជួបជុំ​ ​និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ​។​ ​ជាពិសេស​ ​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​បាន​ទទួលរង​នូវ​អំពើ​ហិង្សា​ ​ការ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​និង​ការ​អនុវត្ត​វិធានការ​កូ​វី​ដ​១​៩​ ​ដោយ​មិន​ត្រឹមត្រូវ​ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​អ្នក​ទាំងនោះ​ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​មក​ ​។​

​កាលពី​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​អាជ្ញាធរ​បាន​ចាប់​រុញ​ ​ទាញ​ ​និង​សែង​ ​កូដករ​អហិង្សា​ទាំងនោះ​ ​ដោយបង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​មុន​ពេល​បញ្ជូន​ពួកគេ​ ​ទៅ​មណ្ឌល​ធ្វើ​ច​ត្តាឡី​ស័ក​ជំងឺ​កូ​វី​ដ​១​៩​ ​មួយ​កន្លែង​ ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​។​ ​សមត្ថកិច្ច​ជា​បុរស​ម្នាក់​ ​បាន​ចាប់​និង​ច្របាច់​ដោះ​របស់​ស្ត្រី​ម្នាក់​ ​ខណៈ​ពេល​ដែល​ ​នាង​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​ ​។​ ​ស្រដៀងគ្នា​នេះ​ដែរ​ ​នៅ​ថ្ងៃ​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​អាជ្ញាធរ​រដ្ឋ​បាន​ប្រើ​ភាសា​អាសគ្រាម​បំពារបំពាន​ផ្លូវ​ភេទ​មិន​សមរម្យ​ទៅលើ​កូដករ​។​ ​យើង​បាន​កត់​សម្គាល់​ថា​ ​ទង្វើ​នៃ​ការបៀតបៀន​ផ្លូវ​ភេទ​ស្រដៀងគ្នា​នេះ​ ​ក៏​ធ្លាប់​កើតមាន​ចំពោះ​ស្រ្តី​វ័យក្មេង​ដែល​ជាសកម្ម​ជន​បរិស្ថាន​កន្លងមក​ដែរ​ ​។

សេចក្តីថ្លែងការណ៍ | ទម្លាក់​ចោល​ការចោទប្រកាន់​ ​និង​ដោះលែង​ ​លោក​ ​ឆន​ ​ផល្លា​ ​សកម្មជន​ការពារ​ព្រៃឈើ​ ​ខេត្ត​រតនគិរី​

ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២២audio available

យើងខ្ញុំ​ទាំងអស់​ ​ជា​ក្រុម​អង្គការសង្គម​ស៊ីវិល​ ​សហជីព​ ​សហគមន៍​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្តាយ​ ​និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​សេចក្តី​ផ្តន្ទាទោស​លោក​ ​ឆន​ ​ផល្លា​ ឱ្យ​ជាប់ពន្ធនាគារ​យៈ​ពេល​៥​(​ប្រាំ​)​ឆ្នាំ​ ​តាម​អំណាចសាល​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​របស់​សាលាដំបូង​ ​ខេត្ត​រតនគិរី​ ​បន្ទាប់ពី​សវនាការ​ជា​សាធារណៈ​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ក្នុង​ពេល​សវនាការ​ ​តំណាង​អយ្យការ​បាន​ប្តូរ​បទ​ចោទ​លើ​លោក​ ​ឆន​ ​ផល្លា​ ​ពី​បទ​ ​កាប់គាស់​រុករាន​ ​ឆ្ការ​ដុត​ ​និង​ឈូស​ឆាយដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ ​តាម​មាត្រា​ ​៦​២​ ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធនធានធម្មជាតិ​ ​មក​បទ​ចោទ​ ​កាប់​រាន​ដី​ព្រៃ​ ​ឈូស​ឆាយ​ ​និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ ​តាម​បញ្ញត្តិ​មាត្រា​៩​៧​ ​ចំ​នុ​ច​៦​ ​ច្បាប់​ស្តីពី​ព្រៃឈើ​ ​ទាំង​មិន​មាន​ភស្តុតាង​រឹង​មាំ​ក្នុង​កា​រដាក់​បន្ទុក​ទាល់តែសោះ​ ​។​ ​ការ​ប្តូរ​បទ​ចោទ​នេះ​ ​បាន​បំពាន​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​លោក​ ​ឆន​ ​ផល្លា​ ​ដោយធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មាន​ពេលវេលា​គ្រប់គ្រាន់​រៀបចំ​ការពារ​ក្ដី​របស់​គាត់​។​ ​ផ្ទុយទៅវិញ​បែរជា​តុលាការ​សម្រេច​សេចក្តី​ដាក់ទោស​លោក​ ​ឆន​ ​ផល្លា​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ពី​បទ​ចោទ​ថ្មី​ ​។​ ​នៅ​ពេល​សវនាការ​លោក​ ​ឆន​ ​ផល្លា​ ​មាន​សាក្សី​ជាច្រើន​នាក់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​លោក​មិនបាន​ទៅ​កាប់គាស់​ ​រុករាន​ ​ឆ្ការ​ដុត​ ​និង​ឈូស​ឆាយដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​អ្វី​នោះ​ទេ​ ​លោក​ក៏​បញ្ជាក់​ផ្ទាល់​ផង​ដែរ​ថា​ ​លោក​មិន​មាន​ដី​សូម្បីតែ​បន្តិច​នៅ​តំបន់​នោះ​ ​។​

សេចក្តីថ្លែងការណ៍ | ស្ថាប័ន​ចក្រភពអង់គ្លេស​រក​ឃើញ​ថា​ ​ក្រុមហ៊ុន​ស្ករស​និរន្តរភាព​ បុន​ស៊ូ​ក្រូ ​មិន​អើពើ​អំពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​សមាជិក​របស់​ខ្លួន​

ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២២audio available

យោង​តាម​សេចក្តីថ្លែង​ការណ៍​ដែល​បាន​ចេញផ្សាយ​ពី​ស្ថាប័ន​ទំនាក់ទំនង​ជាតិ​ចក្រភពអង់គ្លេស​ (UK-NC​P​) ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ​ទទួលបន្ទុក​ដោះស្រាយ​បណ្តឹង​ប្រឆាំង​នឹង​សហគ្រាស​ពហុ​ជាតិ​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា​ ​ស្ថាប័ន​ផ្តល់​វិញ្ញាបនប័ត្រ​បញ្ជាក់​អំពី​ “​និរន្តរភាព​សម្រាប់​វិ​ស​័​យ​ស្ករ​” ​ឈ្មោះ​បុ​ន​ស៊ូ​ក្រូ (Bonsucro) ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភពអង់គ្លេស​បាន​រំលោភបំពាន​លើ​ទំនួល​ខុសត្រូវ​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​ខ្លួន​។​ ​ស្ថាប័ន​ទំនាក់ទំនង​ជាតិ​ចក្រភពអង់គ្លេស​ (UK-NC​P​) ​បាន​រក​ឃើញ​ថា​ស្ថាប័ន​បុ​ន​ស៊ូ​ក្រូ ​បាន​បំពាន​លើ​គោលការណ៍​ណែនាំ​របស់​ O​E​C​D​ ​សម្រាប់​សហគ្រាស​ពហុ​ជាតិ​ ​នៅពេលដែល​ខ្លួន​បាន​ទទួលស្គាល់​ក្រុមហ៊ុន​ស្ករស​ថៃ​ឈ្មោះ​មិត្រ​ផូ​ល​ជា​សមាជិក​ ​ក្រោយ​ពី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ហិង្សា​ពី​ដី​របស់​ពួកគេ​ ​សម្រាប់​ជា​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​។​

សេចក្តីថ្លែងការណ៍ | អាជ្ញាធរ​ត្រូវ​ដោះលែង​ថ្នាក់​ដឹកនាំ​ ​និង​ស​មា​ជីក​សហជីព​ណា​ហ្គាវើ​ល​​ដ៏​ ​និង​គោរព​សិទិ្ធ​ការងារ​របស់​និយោជិត​

ថ្ងៃទី​៤ ខែមករា ឆ្នាំ២០២២audio available

យើងខ្ញុំ​ទាំងអស់គ្នា​ ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​និង​សមាគម​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​មានការ​ខកចិត្ត​ជា​ខ្លាំង​ ​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ ​ឃាត់ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ ​ប្រតិភូ​ចរចា​រ​ ​និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​ចំនួន​ ​៩​ ​នាក់​ ​ទាំងយប់​ ​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​ហើយ​បន្ត​ចាប់ខ្លួន​យ៉ាង​ហិង្សា​មក​លើ​អ្នកដឹកនាំ​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​៤​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​យើងខ្ញុំ​ ​សូម​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​អ្នកដឹកនាំ​ ​និង​សមាជិក​សហជីព​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​ជាបន្ទាន់​ ​និង​ឥត​លក្ខខណ្ឌ​ ​។​ ​

សេចក្តីថ្លែងការណ៍ | ការ​ចងចាំ​នៅ​វេ​ង​ស្រេង​៖​ ​៨​ឆ្នាំ​ក្នុង​ភាព​ស្ងប់ស្ងាត់​ ​ប៉ុន្តែ​គ្មាន​យុត្តិធម៌​

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​ក្រុម​សង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​ចូលរួម​ជា​សាមគ្គីភាព​ជាមួយ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ​រង​របួស​ ​និង​បាត់ខ្លួន​ ​នៅ​ថ្ងៃនេះ​កាលពី​៨​ឆ្នាំមុន​ ​ក្នុងពេលដែល​កងកម្លាំង​សមត្ថកិច្ច​បាន​វាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​ ​បាញ់​ទៅលើ​កម្មករ​ន​យោ​ជិត​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​យើងខ្ញុំ​ ​បន្ត​ស្នើសុំ​ឱ្យ​មាន​ការទទួលខុសត្រូវ​ចំពោះ​ការ​បាញ់​ប្រហារ​នេះ​ ​ក៏ដូចជា​ការ​បាត់ខ្លួន​ក្មេងប្រុស​អាយុ​ ​១​៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ ខឹ​ម​ ​សុផាត​ ​ដែល​នៅ​បន្ត​បាត់ខ្លួន​មកទល់​សព្វថ្ងៃនេះ​ ​។​

​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រាជរដ្ឋាភិបាល​បាន​បាញ់​ប្រហារ​ ​និង​សម្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​ ​ព្រមទាំង​រង​របួស​យ៉ាងតិច​ ​៣​៨​នាក់​ ​អំឡុង​ពេល​ប​ង្រ្កា​ប​ទៅលើ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​។​ ​កូដកម្ម​របស់​កម្មករ​-​កម្មការិនី​កាត់​ដេរ​ ​ដែល​អំពាវនាវ​ឱ្យ​មាន​ប្រាក់ឈ្នួល​អប្ប​រ​មា​សមរម្យ​ ​ត្រូវ​បាន​រង​ការ​ប​ង្រ្កា​ប​យ៉ាង​ឃោរឃៅ​ ​និង​មិន​សមស្រប​ ​។​ ​ការស៊ើបអង្កេត​ក្រោយមក​ទៅលើ​ការ​បាញ់​ប្រហារ​នេះ​ ​គឺ​ត្រូវ​បាន​រាយការណ៍​ថា​ ​ធ្វើឡើង​ត្រឹម​រយៈពេល​៣​ស​ប្ដាហ៍​ប៉ុណ្ណោះ​ ​ហើយ​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​យកមក​ផ្ដន្ទាទោស​ចំពោះ​ការ​ស្លាប់​របស់​ ​លោក​ ​គឹម​ ​ផា​លាប​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​និង​លោក​ផេង​ ​កុសល​ ​នោះ​ទេ​ ​។​ ​ផ្ទុយទៅវិញ​ ​កម្មករ​ន​យោ​ជិត​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ ​២​៣​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ក្រោយមក​ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ក្នុង​សវនាការ​មួយ​ជុំវិញ​ការចោទប្រកាន់​ពី​ ​បទ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​បទ​រារាំង​ចរាចរណ៍​សាធារណៈ​ ​និង​បទ​ប្រមាថ​ ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​

ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០២១audio available

យើងខ្ញុំ​ទាំងអស់គ្នា​ ​ជា​តំណាង​អង្គការសង្គម​ស៊ីវិល​ ​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​និង​សមាគម​ដែល​ធ្វើការ​ដើម្បី​លើក​ក​ម្ពស់​សិទ្ធិ​ការងារ​ ​និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​សូម​បង្ហាញ​ពី​សាមគ្គីភាព​រឹង​មាំ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុងតែ​ធ្វើ​កូដកម្ម​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​លី​មី​ធី​ត​ ​ដែល​កំពុង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ស្រប​តាមច្បាប់​ស្តីពី​ការងារ​ ​ច្បាប់​ស្តីពី​សហជីព​ ​និង​ផ្អែក​តាម​លក្ខន្តិក​:​របស់​សហជីព​ដែល​បាន​ចុះ​បញ្ជិកា​រ​នៅ​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ​យើង​មានការ​ខកចិត្ត​យ៉ា​ខ្លាំង​ចំពោះ​ដីកាសម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះ​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដែល​បាន​ប្រកាស​ថា​កូដកម្ម​នេះ​គឺជា​កូដកម្ម​ខុសច្បាប់​។​ ​យើង​អំពាវនាវ​ដល់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ឱ្យ​ជួប​ចរចា​ជាមួយ​កម្មករ​និយោជិត​ ​និង​តំណាង​របស់​កម្មករ​និយោជិត​ដោយ​ផ្ទាល់​ ​ប្រកបដោយ​ភាព​ស្មោះត្រង់​ ​និង​វិជ្ជាជីវៈ​ដើម្បី​ដោះស្រាយ​វិវាទ​នេះ​។​

សេចក្តីថ្លែងការណ៍ | ការរំលោភសិទ្ធិការងារ និង សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​យ៉ាង​ធ្ងន់ធ្ងរ នៅ​សាខាក្រុមហ៊ុន​ណាហ្គាវើលដ៏ លីមីធីត

ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០២១

យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​អំពី​ចេតនា និង​ការ​ប៉ុនប៉ង​រំលាយ​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹកនាំ​សហជីព និង​គម្រោង​កាត់​បន្ថយ​បុគ្គលិក​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​មិន​មាន​ហេតុផល​សម​ស្រប និង​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ នៅ​សាខា​ក្រុមហ៊ុន​ណា​ហ្គាវើលដ៏​លីមីធីត។

សេចក្តីថ្លែងការណ៍ | កំណែ​ទម្រង់​ជា​ប្រព័ន្ធ​គួរ​ត្រូវ​បាន​ធ្វើឡើង​ ​លើស​ពី​ការ​ដោះលែង​សកម្មជន​សិទិ្ធ​មនុស្ស​ដោយមាន​លក្ខខណ្ឌ​

ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២១audio available

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ដូច​មានរាយ​នាម​ខាងក្រោម​ ​សូមស្វាគមន៍​ចំពោះ​ការ​ដោះលែង​សកម្មជន​សិទិ្ធ ​មនុស្ស​ច្រើនជាង​ ​២​៧​ ​នាក់​ ​ដែល​បាន​ជាប់ពន្ធនាគារ​ ​និង​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អយុត្តិធម៌​នា​ពេលថ្មីៗនេះ​ ​និង​រីករាយ​នៅពេលដែល​អ្នក​ទាំងនោះ​បាន​ជួបជុំ​គ្រួសារ​របស់​ពួកគេ​វិញ​ ​។​ ​ប៉ុន្តែ​ភាគច្រើន​នៃ​សកម្មជន​ទាំងនោះ​នៅ​បន្ត​ប្រឈមមុខនឹង​ការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ ​ឬនៅ​បន្ត​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ជាមួយ​លក្ខខណ្ឌ​ដ៏​តឹង​រ៉ឺ​ង​ជាច្រើន​ ​ដោយ​គ្រាន់តែ​អ្នក​ទាំងនោះ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ សិទិ្ធ​សេរីភាព​ក្នុង​ការប្រជុំ​ ​និង​ការ​ជួបជុំ​ដោយ​អហិង្សា​តែប៉ុណ្ណោះ​ ​។​ ​មិន​មាន​ចំណាត់​ការ​ណាមួយ​ ​ត្រូវ​បាន​ធ្វើឡើង​ ​ដើម្បី​ធ្វើការ​កែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​ដែល​បណ្តាល​ឱ្យ​មានការ​ធ្វើទុក្ខបុកម្នេញ​ ​និង​បំបិទ​សិទ្ធិ​សេរីភាព​ ​និង​រឹតត្បិត​ការចូលរួម​នយោបាយ​របស់​ពលរដ្ឋ​នៅ​កម្ពុជា​នោះ​ទេ​ ​។​

​ដោយ​សកម្មជន​ជាច្រើន​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​ឬ​ត្រូវ​បាន​តុលាការ​ព្យួរទោស​សាកល្បង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ ​អ្នក​ទាំងនោះ​មិន​អាច​បំ​ពេញការ​ងារ​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ ​ឬ​បរិស្ថាន​ ​ការ​និយាយ​អំពី​ភាព​អយុត្តិធម៌ក្នុងសង្គម​ ​ឬ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នឹង​ការ​ចាប់ខ្លួន​បាន​នោះ​ទេ​ ​។​ ​ការ​ដោះលែង​នេះ​ពុំបាន​ស​បញ្ជាក់​ការពិត​ដែល​សកម្មជន​ទាំងនោះ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ​នោះ​ទេ​ ​និង​ការពិត​ដែល​ថា​សកម្មជន​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ជាង​មួយ​ឆ្នាំ​កន្លងមក​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៏​ចង្អៀត​ណែន​ ​ដោយ​ក្នុងចំណោម​ពួកគេ​ម្នាក់​បាន​និយាយ​ថា​កន្លែង​នោះ​ជា​ “​ឋាននរក​” ​។​

សេចក្តីថ្លែងការណ៍ | ប្រជាពលរដ្ឋសហគមន៍ក្រីក្រ អំពាវនាវឱ្យ​មានការអភិវឌ្ឍប្រកប​ដោយ​ការ​ចូលរួម

ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០២១audio available

យើង​ខ្ញុំជា​ប្រជា​ពលរដ្ឋមក​ពីសហគមន៍​នានា​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​ដែល​មាន​រាយ​នាម​​​ដូច​ខាង​ក្រោម ធ្លាប់​បាន និង​កំពុង​ទទួល​​រង​គ្រោះអំពី​ការ​បណ្តេញ​​ចេញ​ដោយ​បង្ខំ និង​ការ​តាំង​លំនៅ​​ថ្មី ដែល​បណ្តាល​មក​ពី​ការ​​កើន​ឡើង​នូវ​ការវិនិយោគ​​បរទេស និង​វិស័យ​ឯក​​ជន​​ក្នុង​ស្រុក ហើយ​​និង​គម្រោងអភិវឌ្ឍ​នានា​ដែល​មិន​មាន​ភាពយុត្តិធម៌ និង​តម្លាភាព ។

ការ​អភិវឌ្ឍ​ទាំង​នៅ​ក្នុង​ទី​ក្រុង និង​នៅ​តាម​បណ្តា​ខេត្ត​នានា ត្រូវ​តែ​ត្រូវ​​បាន​ធ្វើ​ឡើង​ដោយ​ស្រប​ទៅ​នឹង​ច្បាប់​នៅ​ក្នុង​ប្រទេស ជា​ពិសេស​គឺ​រដ្ឋធម្មនុញ្ញ​របស់​ជាតិ​ ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌​និង​ស្មើ​ភាព គោរព​សិទិ្ធ​​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​​ការ​អភិវឌ្ឍ ​ដូច​ជា​សិទិ្ធ​រស់​រាន​មាន​ជីវិត សិទិ្ធ​ទទួល​​បាន​លំនៅ​ឋាន​សមរម្យ សិទិ្ធ​ក្នុង​​ការ​បញ្ចេញ​មតិ -ល- ដើម្បី​បង្កើត​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព ។

<< ទំព័រមុន ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ