កម្រង​រូបភាព

អស់​រយៈពេល​៧​ឆ្នាំ​ ​ការ​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌​ទៅលើ​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម​ ឡី ​នៅតែ​បន្ត​

ចេញផ្សាយ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៣
F T M

​នា​ថ្ងៃនេះ​ ​ប្រជាពលរដ្ឋ​ ​តំណាង​គណបក្ស​នយោបាយ​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​រួម​មាន​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សកម្មជន​ជាច្រើន​នាក់​ ​បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​ពួកគេ​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឥត​លម្អៀង​ ​ទៅលើ​ការ​មរណភាព​របស់​លោក​បណ្ឌិត​ ​ដើម្បី​បង្ហាញ​ការពិត​ ​និង​ផ្ដល់​យុត្តិធម៌​សម្រាប់​រូបលោក​ ​ក៏ដូចជា​ក្រុម​គ្រួសារ​របស់​លោក​ ​។​

​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៦​ ​លោក​បណ្ឌិត​ ​កែម​ ឡី ​ត្រូវ​បាន​បាញ់សម្លាប់​ ​ខណៈ​ដែល​លោក​កំពុង​ពិសា​កាហ្វេ​ ​នា​ព្រឹក​នោះ​ ​នៅ​ស្តា​ម៉ា​តស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​ប​បូកគោ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​លោក​បណ្ឌិត​ ​ដែល​ជា​អ្នកវិភាគ​នយោបាយ​ ​និង​អ្នក​អត្ថាធិប្បាយ​ដ៏​មាន​ប្រជាប្រិយភាព​ ​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​អំឡុង​ពេល​ដែល​មានការ​កើន​ឡើង​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​គណ​បក្សជំទាស់​ ​នា​ពេល​នោះ​ ​។​ ​ការស៊ើបអង្កេត​លើ​អំពើ​ឃាតកម្ម​នេះ​ ​បាន​ខកខាន​ក្នុង​ការ​បង្ហាញមុខ​ជនល្មើស​ផ្សេងទៀត​ក្រៅពី​ឃាតករ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយហេតុ​ផល​មិនគួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​ ​ហើយ​ការស៊ើបអង្កេត​ពេល​នោះ​នៅតែ​ត្រូវ​បាន​ចាត់ទុកថា​ ​មិន​គ្រប់គ្រាន់​ ​។​

​នា​ថ្ងៃនេះ​ ​ប្រជាពលរដ្ឋ​បាន​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​កម្រង​ផ្កា​ ​និង​គោរពវិញ្ញាណក្ខន្ធ​របស់​លោក​ ​នៅ​ស្តា​ម៉ា​ត​កាល់​តិច​ស្តុ​ប​បូកគោ​ ​ដោយ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ប្រមាណ​ជា​ ​១​៥​នាក់​ ​។​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​និង​ជាសកម្ម​ជន​សិទ្ធិមនុស្ស​លេចធ្លោ​មួយ​រូប​ ​បាន​ធ្វើការ​អត្ថាធិប្បាយ​ក្នុង​ការ​ចងចាំ​ដល់​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​សកម្មជន​បរិស្ថាន​ ​ក៏បាន​លើកឡើង​ពី​វីរភាព​របស់​លោក​បណ្ឌិត​ផង​ដែរ​ ​។​ ​ក្រោយមក​ ​អ្នកចូលរួម​ក៏បាន​រួមគ្នា​ប្រា​រ​ព្វ​ការ​រំលឹក​ខួប​នេះ​នៅ​សហភាព​ផ្ទះ​សាមគ្គី​ ​។​ ​បុគ្គលិក​អង្គការសង្គម​ស៊ីវិល​ ​បាន​ជួបជុំគ្នា​នៅ​គេហដ្ឋាន​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​នៅ​ខេត្ត​តាកែវ​ ​ដើម្បី​បង្ហាញ​ពី​ការគោរព​ ​និង​អំពាវនាវ​រក​យុត្តិធម៌​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា