អត្ថបទខ្លីៗ

ក្បួន​ធម្មយាត្រា-សិទិ្ធយាត្រានៅទូទាំង​ប្រទេស​ បាន​បន្ត​ដំណើរ​ទៅ​មុខ​សម្រាប់​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ​

ចេញផ្សាយ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៤
F T M

នាព្រឹក​នេះ ក្បួន​អហិង្សា​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ១ ២ ៣ ៤ ៥ និង៦ បាន​បន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​របស់​ខ្លួន​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ១០ ធ្នូ។

នៅ​ក្នុង​ខេត្ត​តាកែវ លើ​ផ្លូវ​ជាតិ​លេខ ២ អ្នក​ដើរ​ហែក្បួន​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​នា​ព្រឹក​នេះ បន្ទាប់​ពី​កង​យោធា និង​មន្ត្រី​នគរបាល ដែល​ប្រដាប់​ដោយ​អាវុធ AK ៤៧ បាន​បិទ​ផ្លូវ​ហែក្បួន​ ក្រោម​ការ​បញ្ជា​ពី​អភិបាល​ខេត្ត​តាកែវ​លោក ឡាយ វណ្ណៈ។ អ្នក​ដើរ​ហែ​ក្បួន​ជាច្រើន​ ដោយ​គ្មាន​ជម្រើស​ បាន​សម្រេច​ចិត្ត​សម្រាក​ហាល​វាល​អស់​មួយ​យប់នៅ​ទី​នោះ។

នៅ​លើ​ផ្លូវ​ជាតិ​លេខ ៦ អ្នក​ដើរ​ហែ​ក្បួន​ប្រមាណ ២០០ នាក់ និង​ព្រះ​សង្ឃ ៣០​អង្គ មក​ពី​ខេត្ត​រតនគីរី និង​កំពង់​ចាម ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ចូល​ស្នាក់​នៅ​នៅ​ក្នុង​វត្ត​ស្គន់​កាល​ពី​យប់​ម្សិល​មិញ បន្ទាប់​ពី​មន្ត្រី​សង្ឃ​ស្រុក​ជើង​ព្រៃ​ បាន​បិទ​ក្លោង​ទ្វា​វត្ត។ អ្នក​ដើរ​ហែក្បូួន​ជាច្រើន​បាន​រក​បានដីមួយ​​កន្លែង​ដើម្បី​ស្នាក់​នៅ​ ដោយ​មាន​ខ្ទម​តូច​មួយ​ចម្ងាយ​ ៥​ គ.ម ពី​ផ្លូវ​ជាតិ។

លើស​ពី​នេះ​ នា​ថ្ងៃ​នេះ​ផ្លូវ​ជាតិ​លេខ​ ៦ អ្នក​ដើរ​ហែ​ក្បួន​ អាច​សម្រាក​បាន​តែ​ពេល​ថ្ងៃ​ត្រង់​ បន្ទាប់​ពីប្រជាពលរដ្ឋ​ក្នុង​តំបន់​ជំរុញ​ឲ្យ​​ព្រះ​សង្ឃ​បើក​សោរ​ក្លោង​ទ្វារ។

ក្បួន​ហែ​អហិង្សា​តាម​បណ្តោយ​ផ្លូវ​ផ្សេង​ៗ​ទៀត បាន​បន្ត​ដំណើរ​ទៅមុខ​ដូច​ពី​ថ្ងៃ​មុន​ដោយ​មិន​មាន​ព្រឹត្តិ​ការណ៍​អ្វី​ធ្ងន់​ធ្ងរ​នោះ​ឡើយ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា