អត្ថបទខ្លីៗ

ទោស​សកម្ម​ជន​ ១១នាក់ ក្នុង​ចំនោម​

ចេញផ្សាយ ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៥
F T M

សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ដំកល់​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញលើ​ករណី​ចំនួន​ពីរ​ដែល​ចោទ​ប្រកាន់​ស្ត្រី​ជា​សកម្មជន​តំបន់​បឹងកក់ចំនួន ១០នាក់ និង​ព្រះ​សង្ឃ​មួយ​អង្គ ​ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​មិន​ត្រឹម​ត្រូវ។

នៅ​ក្នុង​ករណី​ទី​មួយ ទោស​ពន្ធនាគារ​របស់​អ្នក​ស្រី​ ទេព វន្នី ត្រូវ​បាន​រក្សា​នៅ​ដដែល ប៉ុន្តែ​បន្ថយ​ការ​ពិន័យ​ជាប្រាក់​មក​ត្រឹម ៣៧៥ ដុល្លារ​អាមេរិក។ ទោស​ពន្ធនាគារ​របស់​កញ្ញា សុង ស្រីលាភ, អ្នក​ស្រី គង់​ ចន្ថា, ផាន់ ឈុនរ៉េត, ប៉ូ ឆវី, និង​នង ស្រេង ត្រូវ​បាន​កាត់​បន្ថយម​ក​ត្រឹម ១០​ ខែ និង​ពិន័យ​ជាប្រាក់​ ៣៧៥ ដុល្លារ​អាមេរិក។ ទោស​ពន្ធនាគារ​របស់​លោក​យាយ ង៉ែត ឃុន ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម ៦ខែ​ និង​ពិន័យ​ជា​ប្រាក់​ ២៥០ ដុល្លារ​អាមេរិក។

នៅ​ក្នុង​ករណី​ទីពីរ ទោស​របស់​អ្នក​ស្រី ហេង ពេជ្យ, អ៊ឹម ស្រី​ទូច និង​ភួង សុភាព ត្រូវ​បាន​កាត់​បន្ថយម​ក​ត្រឹម ១០​ខែ និង​ពិន័យ​ជា​ប្រាក់​ ៣៧៥​ ដុល្លារ​អាមេរិក។ ទោស​របស់​ព្រះ​តេជ​គុណ សឿង​ហាយ​ ត្រូវ​បាន​រក្សា​ដដែល ដោយ​ពន្ធនាគាររយៈពេលមួយឆ្នាំ និង​ពិន័យ​ជា​ ៥០០ ដុល្លារ​អាមេរិក។

អ្នក​សង្កេត​ការណ៍​សវនាការ​អន្តរជាតិ​នានា ក៏​បាន​មក​ចូល​រួម​ផង​ដែរ​ មាន​ដូចជា​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​នៅកម្ពុជា អង្គការ​សហប្រជាជាតិ​សម្រាប់​ស្ត្រី​នៅ​កម្ពុជា សហគមន៍​អឺរ៉ុប និង​ស្ថាន​ទូត​អាល្លឺម៉ង់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា