អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍ បានបដិសេធ​សំណើរឲ្យនៅក្រៅឃុំរបស់​ម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ

ចេញផ្សាយ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១២
F T M
Members of the Democrats Association gathered to support the release of Mam Sonando.

កាលពីព្រឹកមិញនេះ សាលាឧទ្ធរណ៍ បានបដិសេធ​សំណើរឲ្យនៅក្រៅឃុំរបស់​ម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ។ លោក សូណង់ដូ ដែលមាន​អាយុ ៧១ ឆ្នាំ ត្រូវបានកាត់ទោស​កាលពីប៉ុន្មានខែមុននេះ លើបទល្មើសជាច្រើន​ដែលទាក់ទងនឹងការញុះញង់ឲ្យមានចលនា​អបគមន៍។ ការផ្តន្ទាទោស ត្រូវ​បានគេរិះគន់ ដោយសារ​ការផ្តន្ទាទោសនេះមិនមានមូលហេតុ និងមានលក្ខណៈនយោបាយ។ ទោះជាមិនមាន​ភស្តុតាងដែលគួរឲ្យជឿណាមួយ ត្រូវបាន​បង្ហាញនៅ​ក្នុងសវនាការក៏ដោយ ក៏គាត់ត្រូវបាន​តុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។ ចាប់តាំងពីពេលនោះមក ចំនួននៃ​សំលេង (រួមបញ្ចូលទាំងសភាអឺរ៉ុប និងប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា) ដែលអំពាវនាវឲ្យ​មានការដោះលែងលោក សូណង់ដូ មានការកើនឡើង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា