អត្ថបទខ្លីៗ

អ្នកតវ៉ាកម្ពុជា​កាន់តែមាន​សន្ទុះខ្លាំងឡើង ប្រឆាំង​នឹងច្បាប់​ដែលគាបសង្កត់

ចេញផ្សាយ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១៥
F T M

នាម៉ោង ៩ ព្រឹកនេះ សកម្មជនដីធ្លី​មកពីភ្នំពេញ និងតាមបណ្តា​ខេត្ត អ្នកសហជីព បុគ្គលិក​អង្គការជាតិ និង​អន្តរជាតិ កម្មកររោងចក្រ អ្នកបើករ៉ឺម៉ក​ម៉ូតូកង់បី ព្រះសង្ឃ កសិករ យុវជន អ្នកសារព័ត៌មាន ​និងអ្នកតំណាងក្រុមមនុស្ស​ស្រលាញ់ភេទដូចគ្នា ប្រមាណ ៣៥០ អង្គ/នាក់ បានប្រមូលផ្តុំគ្នា នៅខាងមុខ​វិមានរដ្ឋសភាជាតិ ក្នុងរាជធានី​ភ្នំពេញ ដើម្បីជំទាស់ប្រឆាំង​នឹងសេចក្តីព្រាង​ច្បាប់ពីរ៖ ច្បាប់សហជីព ច្បាប់សមាគម​និងអង្គការ។

អ្នកតវ៉ាបានកាន់​ផ្កាឈូក និងបដា ហើយបានបង្ហោះប៉ោងៗ ដែលមាន​សារសរសេរថា “និយាយថា ទេ! ច្បាប់​សហជីព ច្បាប់សមាគម​និងច្បាប់អង្គការ។” អ្នកតវ៉ាបានដើរជា​ក្បួនជុំវិញវិមានរដ្ឋសភាជាតិចំនួន​ពីរជុំ ហើយរាំ ចាក់ចម្រៀង និងច្រៀងចំរៀង​បទសម័យដែល​និពន្ធពិសេសដោយ​យុវជនកម្ពុជា និងសកម្មជនដីធ្លី​តំបន់បឹងកក់ ដើម្បីច្រានចោល​ច្បាប់ទាំងពីរនេះ ហើយបានសំដែងនូវសិទ្ធិ​របស់ពួកគាត់ ក្នុងការប្រមូលផ្តុំ និងបញ្ចេញ​មតិដោយសេរី។

មុនពេលកម្មវិធីនេះ​ចាប់ផ្តើម សន្តិសុខមានរឹបអូស និងបំផ្លាញចោល​នូវប៉ោងៗពណ៌សមួយពាន់ ដែលបំរុងទុក​សម្រាប់បង្ហោះនា​ពេលក្រោយនៃព្រឹកនេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា